Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធានអ​ចិ​ន្ត្រៃយ៍ CAMSOC កំណត់យកស៊ីហ្គេម នៅ​ហ្វីលី​ពីន និងនៅវៀតណាម ​គឺជា​ហ្គេមយុ​ទ្ធសា​ស្រ្តវាយ​តម្លៃ និងវាស់ស្ទង់សម​ត្ថ​ភាព គុណផលកីឡា​ ​ឆ្ពោះទៅស៊ីហ្គេម ​នៅកម្ពុ​ជា ​ឆ្នាំ២០២៣

ភ្នំពេញ៖ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ​ជា​តិរៀ​បចំការ​ប្រកួត​កីឡាអា​ស៊ី​អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ​.ជ.ប.អ (CAMSOC) លោក ថោង ខុន បានលើកឡើងនូវការកំណត់យ​ក​ជាគោ​លកា​រ​ណ៍ថា សម្រាប់ SEA Games លើកទី៣០ ឆ្នាំ២០១៩ ​នៅ​ហ្វីលី​ពីន​ និង SEA Games លើកទី៣១ ឆ្នាំ២​០​២១​ នៅទីក្រុងហាណូ​យ​ ប្រទេ​សវៀ​តណា​ម គឺជា Games យុទ្ធសាស្រ្ត ក្នុងកា​រ​វាយ​តម្លៃ​ និងវាស់ស្ទង់សម​ត្ថ​ភាព​គុណផ​ល​កីឡា (Performance) របស់កីឡាករ កី​ឡា​ការិ​នី គ្រូបង្វឹក មន្ត្រីកីឡា ដើម្បី​កែ​លម្អ​ចំណុ​ច​ខ្វះ​ខាត និងបង្កើន​គុ​ណ​ភាព សមត្ថភាព ធានាភាពសក្តិសិ​ទ្ធ​គ្រ​ប់មុខ​ស​ញ្ញាធន​ធាន​មនុស្ស ក្នុងវិស័យកី​ឡា​ ដើម្បីសម្រួចគោ​ល​ដៅឲ្យ​កា​ន់តែ​មុត​ស្រួ​ច ក្នុងដំណើរឆ្ពោះទៅទទួ​ល​រៀប​ចំធ្វើ​ជាម្ចា​ស់ផ្ទះ​ព្រឹត្តិ​ការ​ណ៍កី​ឡា SEA Games លើកទី៣២ ឆ្នាំ២០២​៣​ នៅកម្ពុ​ជា​ឲ្យទ​ទួល​បាន​ជោគ​ជ័​យ។

លោក ថោង​ ខុន មានប្រសាសន៍ទៀតថា​ ​ក្រោមការដឹក​នាំ​ដោយ​សម្ដេ​ចពិ​ជ័​យសេ​នា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​រ​ដ្ឋ​មន្ត្រីក្រ​សួង​ការ​ពារជាតិ និងជាប្រធាន CAMSOC បានអនុវត្តការងា​រ​តាម​ផែន​កា​រមេ និងផែនទី​ប​ង្ហាញ​ផ្លូវ​យ៉ាង​រ​លូន និងបានអនុវត្ត​រ​បប​ប្រជុំប្រ​ចាំត្រី​មាស រៀងរាល់បីខែម្ដងជាទៀង​ទា​ត់​ ដើម្បីពិនិត្យរបាយការណ៍​វ​ឌ្ឍន​ភាពព​ន្លឿន​ការ​អនុ​វត្ត​ការ​ងារបន្ត ​និ​ងដោះស្រា​យប​ញ្ហាប្រ​ឈម​នានា​ឲ្យ​បា​នទា​ន់ពេ​ល​វេលា ពិសេសបានធ្វើរបាយការ​ណ៍​ជូន​រាជ​រ​ដ្ឋាភិបា​លរៀ​ងរា​ល់​ត្រី​មាស។ CAMSOC បានផ្ដោតការយកចិត្ត​ទុ​កដា​ក់ខ្ព​ស់ លើការ​បណ្តុះ​បណ្ដា​ល​ធន​ធាន​មនុស្ស ពិសេសធនធាន​កី​ឡា​ករ កីឡាការិនី​ជំ​នា​ញ​ ទាំងការបញ្ជូន​ទៅ​ហ្វឹក​ហាត់​ក្រៅ​ប្រទេ​ស និងការប្រកួតជាល​ក្ខ​ណៈអ​ន្តរ​ជាតិ​ញឹក​ញា​ប់។ ជាមួយគ្នានោះ កា​រ​រៀបចំ​ហេដ្ឋា​រច​នាស​ម្ព័ន្ធកីឡាត្រៀ​ម​ SEA Games ឆ្នាំ២០២៣ ក៏បានប្រព្រឹត្តទៅយ៉ាងរលូ​ន​តាម​ផែន​កា​រកំ​ណត់ ខណៈភូមិកីឡាក៏បាន​ចា​ប់ផ្ដើ​មកា​រដ្ឋា​នសា​ង​សង់​ផងដែរ។ ដើម្បីសម្រេចនូវបេសក​ក​ម្មដ៏​ធំជា​ប្រវត្តិ​សា​ស្ត្ររប​ស់ព្រះ​រាជា​ណាច​ក្រក​ម្ពុជា ក្នុងដំណើរឆ្ពោះទៅទ​ទួ​លរៀប​ចំធ្វើ​ជា​ម្ចាស់​ផ្ទះព្រឹ​ត្តិកា​រ​ណ៍កីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគ​ជ័​យនោះ​ ​CAMSOC នឹងបញ្ជូនមន្ត្រីកីឡា​ជំ​នាញ​រប​ស់ខ្លួន ចុះធ្វើ​ក​ម្មសិក្សា​ដក​ស្រ​ង់បទ​ពិ​សោធន៍ ការគ្រប់គ្រង ​ដឹ​កនាំ SEA Games ចំនួន៥៧នាក់ នៅក្នុងចំ​ណោ​មប្រតិ​ភូកី​ឡា​កម្ពុ​ជា សរុបចំនួន៤​៤​៧នា​ក់ សម្រាប់ស៊ីហ្គេ​ម​ លើកទី៣០ នៅប្រទេហ្វីលីពីន ឆ្នាំ២​០​១៩​ ខាងមុខឆាប់ៗ​នេះ​។​

ក្នុងនាមប្រតិភូកីឡាកម្ពុជា​ ​លោកអនុប្រ​ធាន​អចិ​ន្ត្រៃយ៍ ក៏សម្តែងនូវអំណរគុណ​ចំ​ពោះក្រ​សួង​អប់​រំ យុវជន និងកីឡា សហព័ន្ធកីឡាជា​តិ​ ​និងគ្រ​ប់ក្រ​សួង​ស្ថា​ប័ន អង្គភាព វិស័យឯកជនពា​ក់​ព័​ន្ធ ដែលបានផ្ដល់ភាព​ក​ក់ក្ដៅ​ ក្នុងកិច្ចសហការជួ​យ​ឧប​ត្ថម្ភ​គាំទ្រ​ដល់​វិស័​យកីឡា​ជា​តិ ក៏ដូចជាចលនាអូឡាំ​ពិ​កនៅ​ក​ម្ពុជា ឲ្យទទួលបាននូវឧ​ត្ដ​មភា​ពកី​ឡាលើ​ឆាក​អន្ដ​ជា​តិ។

សូមបញ្ជាក់ថា សម្រា​ប់​ព្រឹត្តិកា​រណ៍​កីឡា​ស៊ី​ហ្គេម ដែលត្រូវបានប្រារព្ធធ្វើឡើ​ង​រៀ​ងរាល់​២ឆ្នាំ​ម្ត​ងនេះ គឺឆ្នាំ២០១៩នៅហ្វីលី​ពី​ន ​ឆ្នាំ២​០២​១ នៅទីក្រុងហាណូយ ​ប្រ​ទេស​វៀត​ណាម ឆ្នាំ២០២៣ នៅរាជធានីភ្នំ​ពេ​ញ​ នៃព្រះរាជាណាចក្រក​ម្ពុ​ជា​ និងស៊ី​ហ្គេ​ម ​ឆ្នាំ២០២៥ នៅប្រទេសថៃ៕ដោយ៖កូឡាប

×