ខេត្តស្វាយរៀងៈ បុរស២នាក់បានរងរបួសធ្ងន់ និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១A នៅគីឡូម៉ែត្រលេខ១១០.១១១ ត្រង់ចំណុចភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពដដែលបានបន្តថាៈ ម៉ូតូទី១ ម៉ាកហុងដា ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខ ស្វាយរៀង ១N ៥៦៨៣ បើកបរដោយឈ្មោះ ញ៉ែមណេត ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរកសិករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីទិសលិចខាងទៅកើត (របួសធ្ងន់) ម៉ូតូខូចស្រាល មិនពាក់មួកសុវត្ថិភាព។ ម៉ូតូទី២ ម៉ាកហុងដាគុបជ្រុង ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះសុខ វណ្ណៈ ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីទិសខាងកើតទៅលិច (របួសស្រាល) ម៉ូតូខូចស្រាល មានពាក់មួកសុវត្ថិភាព។
សមត្ថកិច្ចបានបន្តទៀតថាៈ បច្ចុប្បន្នអ្នកទាំងពីរយកទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ដោយឡែកម៉ូតូទាំងពីរគ្រឿង បានទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។ មូលហេតុ គឺម៉ូតូម៉ាកហុងដា C125 បើកបរមិនប្រកាន់ស្ដាំ៕ដោយ៖វ៉ៃកូ