ភ្នំពេញ៖ បន្ទាប់ពីមានដែកធ្លាក់ពី លើដំបូលអគារ៤២ជាន់ មកក្រោម បណ្ដាលឲ្យត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំនោះក្រសួងរៀបចំដែនដីនគរូនីយកម្ម និងសំណង់ បានចេញលិខិតផ្អាកការសាងសង់សំណង់៤២ ជាន់ ។
បន្ទាប់បានធ្លាក់ដែកទំហំធំធ្លាក់មកលើរថយន្ត របស់ឧកញ៉ាម្នាក់ កាលពីរសៀលថ្ងៃទី២០ វិច្ឆិកា ក្រសួងជំនាញ បញ្ជាក់ថា ការផ្អាកនេះ ត្រូវបានតម្រូវឲ្យក្រុមហ៊ុនសំណង់ រកដៃគូដែលមានជំនាញបច្ចេកទេសប្រកបដោយសុវត្ថិភាព មកជំនួស និងរហូតដល់មានការអនុញ្ញាតពីក្រសួងសារជាថ្មី ។
បើតាមក្រសួងរៀបចំដែនដីនគរូនីយកម្ម សម្រេច ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ លោក លី សាន់ហ៊ីម តំណាងក្រុមហ៊ុន យ៉ុន វូ (ខេមបូឌា) ជាម្ចាស់សំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម
(GOLD TOWER 42) មានទីតាំងស្ថិតនៅលើក្បាលដីលេខ ៦០ និង ដីឡូត៍លេខ ១៥៤ មហាវិថីព្រះសីហនុ កែងមហា
វិថីព្រះមុនីវង្ស ភូមិ ៤ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជ្រាបថា៖ ការដ្ឋានសំណង់របស់លោក
ត្រូវផ្អាកការងារសាងសង់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចេញលិខិតនេះតទៅ និងត្រូវអនុវត្តតាមការណែនាំ ដូចខាងក្រោម៖ ១. ត្រូវរុះរើចេញកន្រ្តកយោងសម្ភារៈ ដែលនៅជាប់តាម បណ្តោយផ្លូវសាធារណៈ។ ២. ត្រូវរកក្រុមហ៊ុនកទេស ផ្នែកសុវត្ថិភាពការដ្ឋាន មកធ្វើការវាយតម្លៃ និងបញ្ជាក់អំពីសុវត្ថិភាពការដ្ឋានរបស់លោក ដែលបានចុះបញ្ជីពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។ ៣. ការដ្ឋានអាចបន្តការសាងសង់បាន លុះត្រាតែមានលិខិតអនុញ្ញាត ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងករណីលោក មិនអនុវត្តតាមលិខិតនេះទេ នោះលោកនឹងត្រូវប្រឈមមុខ តាមផ្លូវច្បាប់ជាធរមាន ។
សូមបញ្ជាក់ថា នេះចំឡាន បើចំមនុស្សទៅជាយ៉ាងណា?
ធ្លាក់ដែកពីសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តស៊េរីទំនើបមួយគ្រឿង ។ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ខណៈប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារខ្ពស់កប់ពពក ស្រាប់តែបាក់ដែកធ្លាក់ពី លើដំបូលអគារមកក្រោម បណ្ដាលឲ្យត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចសំណង់អគារ៤២ជាន់ផ្លូវព្រះមុនីវង្ស (ស្តុបពេទ្យចិន) សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។
រថយន្តដែលរងការខូចខាតម៉ាក ម៊ែរសឺដែស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-7788 មួយគ្រឿងថ្មីស្រឡាងឡើងខ្ទេច។ ជាមួយគ្នានោះ ពលរដ្ឋមានការលាន់មាត់ថា នេះសំណាងហើយចំឡាន បើចំមនុស្សវិញមិនជាយ៉ាងណា ?
ប្រជាពលរដ្ឋថា គួរណាស់អាជ្ញាធរ និងមន្រ្តីជំនាញ ចុះណែនាំឲ្យបានខ្លាំងផង។ សូមបញ្ជាក់ថា រថយន្តស៊េរីទំនើបនោះ ជារបស់ឧកញ៉ាម្នាក់ ហើយត្រូវបានម្ចាស់ក្រុមហ៊ុនសំណង់អគារ 42 ជាន់នេះ ចេញថ្លៃសងរថយន្តទាំងស្រុង ដោយទិញរថយន្តថ្មី ប្រគល់ជូនលោកឧកញ៉ាម្ចាស់រថយន្ត ជំនួសរថយន្តដែលរងការខូចខាត ៕ ដោយ៖កូឡាប