បុគ្គលិកម្នាក់នៅឧទ្យានល្បាប់ North Carolina បានបង្ហោះរូបភាពដ៏ចម្លែកអំពីរបៀបរក្សាជីវិតក្នុងផ្ទាំងទឹកកករបស់ពពួកក្រពើ។ អាមេរិកកំពុងឆ្លងកាត់នៅអំឡុងពេលដែលអាកាសធាតុធ្លាក់ចុះដល់ទៅ -30°C។ តាមកាសែតដេលីស្តាឲ្យដឹងថា យ៉ាងតិចពលរដ្ឋមអាមេរិក១០០លាននាក់ កំពុងរងឥទ្ធិពលពីការធ្លាក់ចុះសីតុណ្ហភាពខាងលើ។
ក្រពើជាអម្បូរសត្វឈាមត្រជាក់ មានន័យថាពួកវាមិនអាចស្វ័យបង្កើតកម្តៅដើម្បីរក្សាសីតុណ្ហភាពឲ្យរាងកាយ។ ពួកវាស្វ័យសម្រួលសីតុណ្ហភាពតាមយន្តការមួយដែលវិទ្យាសាស្ត្រហៅថា ដំណេកបង្កក។ ពោលគឺក្រពើទាំងនោះនឹងបន្ថយសីតុណ្ហភាពខ្លួនប្រាណរបស់វា និងពន្យឺតដំណើរការបំប្លែងសីតុណ្ហភាពឲ្យក្នុងកម្រិតទាបគ្រប់គ្រាន់សម្រាប់រក្សាជីវិតប៉ុណ្ណោះ។
ក្រពើទប់ទល់នឹងធាតុត្រជាក់តាមរបៀបខុសគេ
ក្នុងរូបភាពត្រូវបានបង្ហោះផ្សាយនោះ គេឃើញក្រពើបានត្រឹមបញ្ឈរមាត់របស់វាឲ្យនៅពីលើផ្ទាំងទឹកកក ខណៈពេលដែលខ្លួនប្រាណរបស់វាស្ថិតនៅក្នុងផ្ទាំងទឹកកក។ នេះក៏ជាវិធីដែលពពួកល្មូនដទៃទៀត តែងធ្វើដើម្បីឆ្លងផុតរដូវធ្លាក់ទឹកកក។
ថ្វីបើសំឡឹងមួយភ្លែតឃើញថា ហាក់ដូចជាបានងាប់ ប៉ុន្តែអ្នកជំនាញការខាងសត្វព្រមានថា ពពួកក្រពើដែលស្ថិតក្នុងដំណេកបង្កកនេះថ្វីបើខ្លួនប្រាណឡើងរឹងក្តី ប៉ុន្តែសុខភាពវាមាំមួនណាស់។
ពួកអ្នកជំនាញការក៏បានឲ្យដឹងថា ពួកក្រពើវាតែងឲ្យដឹងថា ទីណាទីឋានរបស់វានឹងក្លាយជាទឹកកក ហេតុនេះវាត្រៀមខ្លួនចូលក្នុងដំណេកបង្កក ដើម្បីរក្សាជីវិតបានទាន់ពេលវេលា។
អ្នកទស្សនា Clip ខាងលើម្នាក់បានសួរទៅកាន់អ្នកជំនាញការថា រឿងអ្វីនឹងកើតឡើងនៅពេលដែលពួកគេដើរជាន់លើក្រពើដែលកំពុងដេកបង្កកនោះ។ ពួកអ្នកជំនាញការនិយាយថា វាមិនអាចប្រតិកម្មភាពភ្លាមៗដូចពេលមិនទាន់ដេកនោះទេ ព្រោះថាស្រទាប់ទឹកកកជុំវិញខ្លួនវា ធ្វើឲ្យវាត្រូវការពេលវេលាសម្រាប់ធ្វើចលនា៕ សូយន