Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​សារាចរ​ណែនាំ ចាត់វិធានការ​ថែរក្សា​ទឹក​ទុក ដោយសារ​ធាតុអាកាស​មា​នស​ភាព​ក្តៅ​ហួតហែង​ខ្លាំង​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២១​វិច្ឆិកា ២០១៩​នេះ បានចេញ​សារាចរ​ណែនាំ​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក ដោយសារ​ធាតុអាកាស​មា​នស​ភាព​ក្តៅ​ហួតហែង​ខ្លាំង រដូវវស្សា​មកដល់​មាន​សភាព​យឺតយ៉ាវ របាយ​ទឹកភ្លៀង មាន​ភាពរអាក់រអួល​មិន​ស្មើគ្នា ។​

​យោងតាម​ការ​ព្យាករ ក៏ដូចជា​ស្ថានភាព​ជាក់ស្តែង បានបង្ហាញ​យ៉ាងច្បាស់​ថា ក្នុង​ឆ្នាំ ២០១៩​ព្រះរាជា​ណា​ចក្រ​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​ក្នុង​តំបន់ បាន​ទទួលរង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ពី​បាតុភូត អែល​​អ៊ី​ណូ ( El Nino) ដោយបាន​បង្ក​ឲ្យ​មាន​កត្តា​អវិជ្ជមាន​ជាច្រើន ដូចជា​៖ ធាតុអាកាស​មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង រដូវវស្សា​មកដល់​មាន​សភាព​យឺតយ៉ាវ របាយ​ទឹកភ្លៀង មាន​ភាពរអាក់រអួល​មិន​ស្មើគ្នា របប​ទឹក​​ទន្លេមេគង្គ​មានការ​ប្រែប្រួល​ខ្លាំង ពិសេស​ជំនន់​មានតែ​មួយ​លើក ហើយ​បន្ទាប់មក​ក៏បាន​ស្រក​ចុះ​ជា​បន្ត​​បន្ទាប់​ដល់​កម្រិត​ទាប​បំផុត​មួយ ដែល​មិន​ធ្លាប់​ជួបប្រទះ​ក្នុង​រយៈកាល​កន្លងមក​។ បើទោះបីជា​ចាប់ពី​ខែកក្កដា ឆ្នាំ ២០១៩ បាតុភូត អែល នី​ណូ បាន​ថមថយ​ឥទ្ធិពល​ជា​បណ្តើរៗ ទន្ទឹមនឹង​អាងទឹក នាពេល​កន្លងមក បាន​រក្សា​ទឹក​ទុក​ស្ទើរតែ ១០០ ភាគរយ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​យ៉ាងណាក្តី បញ្ហា​គ្រប់គ្រង​និង​ប្រើប្រាស់​​ទឹក​នៅតែ​ត្រូវបាន​ចាត់ទុកជា​អាទិភាព ដើម្បី​បម្រើ​ឲ្យ​ស្រ​វ​ធ្ងន់​ចុងរដូវ​វស្សា ស្រាវ​ជៀវ​ប្រាំង ២០១៩-២០២០ និង​ការប្រើប្រាស់​ប្រចាំថ្ងៃ រហូតដល់​មាន​ភ្លៀង​កក់ខែ​នា​ឆ្នាំ​ថ្មី ។​

​យោង​លើ​ស្ថានភាព ដូច​បាន​ជម្រាបជូន​ខាងលើ រាជរដ្ឋាភិបាល សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម ៖

១- ការងារ​បង្កបង្កើនផល​ស្រ​វ​ប្រាំង​ក្នុង​ឆ្នាំ ២០១៩ – ២០២០ គឺអាច​ធ្វើ​បានតែ ១ ដង ប៉ុណ្ណោះ​​ដោយ​មិនអាច​ធ្វើស្រែ​វ​ប្រាំង​លើក​ទី​២ បានទេ បើទោះបីជា ទឹក​នៅតាម​បណ្តា​រោង​ដែល​បាន​រក្សាទុក និង​​កន្លែង​មួយចំនួន ដែលមាន​ទឹកជា​ធម្មជាតិ​ក៏ដោយ គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​​និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត ក្រៅពី​ស្រ​វ ។​

២- ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ ដើម្បី​ផ្គត់ផ្គង់​សម្រាប់តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ល្អប្រសើរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×