ភ្ញៀវទេសចររាប់ពាន់នាក់ ព្រោះតែងឿងឆ្ងល់ទៅទស្សនាជញ្ជាំងចម្លែកត្រូវបានសាងសង់ពីត្រីចំនួន ២០០០ក្បាល លើបឹងទឹកកក Chagan ខេត្ត Jilin ប្រទេសចិន។
នៅពេលត្រជាក់បំផុតរៀងរាល់ឆ្នាំផ្ទៃបឹង Chagan ចាប់ផ្តើមកកនោះ វាជាខណៈពេលចាប់ផ្តើមពិធីបុណ្យរបស់ប្រជានេសាទ។ នៅអំឡុងពេលនោះ ប្រជានេសាទ, ពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរមកពីគ្រប់ទីកន្លែង បានមកជួបជុំគ្នានៅទីនេះ ដើម្បីប្រារព្ធបុណ្យប្រពៃណី។
នៅក្នុងពិធីបុណ្យឆ្នាំនេះ គេបានសាងសង់ជញ្ជាំងទទឹង ២ម៉ែត្រ, បណ្តោយ ១០ម៉ែត្រ, ធ្វើអំពីត្រីចំនួន ២.០០០ក្បាល ដែលសុទ្ធសឹងត្រូវបានប្រជានេសាទចាប់យកពីទឹកបឹងដែលពុំទាន់កកក។
ពិធីបុណ្យប្រពៃណីនេះ មានតាំងពីជំនាន់រាជវង្សលាវ (916-1125) ។ តាមនោះប្រជានេសាទនឹងស្វានកាត់ផ្ទាំងទឹកកកដ៏ក្រាសខាងលើ ដើម្បីទម្លាក់សំណាញ់ចុះទៅក្នុងទឹកដើម្បីចាប់យកត្រីស្រស់ៗពីក្នុងបឹង។ ចំពោះត្រីដែលមានទំហំធំៗត្រូវបានគេយកមកដាក់ដេញថ្លៃសម្រាប់រកថវិការធ្វើសប្បុរសធម៌។
ត្រីត្រូវបានគរលើគ្នាកម្ពស់ ២ម៉ែត្រ បណ្តោយ ១០ម៉ែត្រ ហើយផ្សាភ្ជាប់ជាមួយគ្នាដោយព្រិលទឹកកក។
ជញ្ជាំងត្រីដ៏ចម្លែក ពិតជាទាក់ភ្នែកភ្ញៀវទេសចរ
ជញ្ជាំងដែលបានសាងសង់លើផ្ទៃបឹងដែលកក
ត្រីត្រូវបានយកមកគរដូចភ្នំ
ត្រីត្រូវបានចាប់ចេញពីបឹង Chagan
ភ្ញៀវទេសចរណ៍កំពុងសើចញញឹម ដែលខ្លួនទិញយកបានត្រី
ដើម្បីចាប់យកត្រីបានប្រជានេសាទត្រូវស្វានកាត់ផ្ទាំងទឹកកក
រួចគេយកសំណាញ់ទម្លាក់ចុះដើម្បីចាប់យកត្រីធំៗ
ត្រីធំៗត្រូវបានដាក់ដេញថ្លៃ យកមកធ្វើសប្បុរសធម៌