Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំនិយាយថា កុំតែដោយសារគាត់ ​កុំអីហុងកុងនឹងត្រូ​វ​កម្ទេចក្នុងរយៈពេល ​១៤នាទី

ប្រធានាធិបតីអាមេរិច​ ​ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រម្សិលមិ​ញ​ថា គាត់បានជួយសង្រ្គោះទី​ក្រុ​ងហុង​កុងពី​ការ​កម្ទេច តាមរយៈការបញ្ចុះបញ្ចូលប្រ​ធា​នាធិ​ប​តីចិន ស៊ី ជីនពីងឲ្យពន្យាពេល​ប​ញ្ជូន​ទ័ព ដើម្បីទៅកម្ទេចចលនាប្រជាធិបតេ​យ្យ​។

“ប្រសិនជាមិនមែនដើម្បី​ខ្ញុំ​ទេ ទីក្រុងហុងកុងប្រហែល​ជា​នឹង​ត្រូវកម្ទេចក្នុងរយៈពេល ១៤នាទី”។ នេះជាការលើក​ឡើង​រ​ប​ស់លោក នៅក្នុងកិច្ចសម្ភាសន៍ជា​មួ​យនឹង​កា​សែត Fox News។

ការថ្លែងរបស់លោ​កកើ​ត​ឡើង ខណៈពេលដែលគាត់ពិចារ​ណា​លើការ​ចុះហ​ត្ថលេ​ខាលើច្បាប់​សិទ្ធិ​មនុ​ស្ស ដែលគាំទ្រដល់សកម្មជ​ន​ប្រជា​ធិប​តេយ្យនៅ​ហុង​កុ​ង។

នៅពេលសួរថា តើលោក​នឹ​ងវេ​តូលើច្បា​ប់នោះឬ​យ៉ាង​ណា លោកបានឆ្លើយបញ្ឆិតប​ញ្ឆៀ​ង។​

លោកនិយាយថា “ខ្ញុំនឹ​ង​ប្រាប់​អ្នកថា ពួកយើងត្រូវតែឈរនៅ​ជា​មួយ​នឹង​ហុ​ងកុង ប៉ុន្តែខ្ញុំក៏ឈរនៅជាមួ​យ​នឹង​ប្រធា​នា​ធិបតី ស៊ីផងដែរ។ គាត់គឺជាមិត្តរបស់​ខ្ញុំ​ គាត់គឺជាមនុស្សអស្ចា​រ្យ​”​។

លោកត្រាំបានបញ្ជាក់ថា ទំ​នា​ក់ទំន​ងរ​បស់លោ​កជា​មួយ​នឹងប្រ​ធានា​ធិប​តីចិន គឺរារាំងមិ​នឲ្យ​ចិន​បញ្ជូ​ន​ទ័ពប្រឆាំងនឹងការផ្ទុះកា​រ​តវ៉ាដែ​លកំពុ​ងតែ​ញាំញី​ហុ​ងកុ​ង។

លោកបន្ថែមថា​ “​ទាហ៊ានរាប់លាននាក់នៅ​ខា​ង​ក្រៅហុង​កុង មិនធ្វើដំណើរទៅដោយសារ​តែ​ខ្ញុំស្នើ​គាត់​ (ស៊ី ជីនពីង)ថា សូមកុំ​ធ្វើ​ដូច្នេះ។​ អ្នកនឹងប្រព្រឹត្តិ​កំ​ហុស​ធំ ហើយវានឹង​ប៉ះ​ពាល់​ខ្លាំងទៅ​ដល់កិ​ច្ចព្រ​មព្រៀ​ងពា​ណិជ្ជ​កម្ម”។

លោកបានទទួលស្គាល់​ថា​ ភាពតានតឹងនៅហុង​កុ​ង​ធ្វើឲ្យមា​នកា​រ​ស្មុគ​ស្មាញ ដល់ការចុះកិច្ចព្រ​ម​ព្រៀង​ពាណិ​ជ្ជក​ម្ម ជាមួយនឹងទី​ក្រុ​ងប៉េ​កាំ​ង។

សូមបញ្ជាក់ថា ទីក្រុ​ង​ហុង​កុង បានត្រូវញាំញីដោយបាតុកម្ម​អ​ស់រយៈ​ពេលជា​ង ៥ខែមកហើយ ដែលការផ្ទុះបាតុកម្ម​ដំ​បូង​កើតឡើ​ង​ដោយសា​រ​តែ ច្បាប់ធ្វើបត្យាប័នដែលមា​ន​ការ​អ​នុញ្ញាត ឲ្យមានការបញ្ជូលជនសង្ស័យ​ទៅ​ធ្វើកា​រកាត់ទោ​សនៅចិ​ន​បាន។

ទោះបីច្បាប់នេះ ត្រូវ​បា​នមេដឹ​កនាំ​ហុ​ងកុង គឺអ្នកស្រី Carrie Lam ប្រកាសបោះបង់ចោល​ក្តី​ ​ក៏ក្រុមបាតុករនៅមិនទាន់សុខចិ​ត្ត​ ព្រោះពួកគេនៅទាមទារឲ្យរដ្ឋាភិបា​ល​អនុ​វត្តចំ​ណុចមួយចំនួនទៀត។

ហុ​ង​កុង​ ត្រូវបានអង់គ្លេសប្រគល់ឲ្យចិនកានកាប់​វិ​ញក្នុ​ងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង ប្រទេសមួយ ប្រព័ន្ធដឹក​នាំ​ពីរ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×