Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំហុងកុងស​ន្យាថា​ ស្តាប់តា​មម​តិ​សា​ធារណៈ ក្រោយអ្នកប្រជាធិបតេយ្យការបោះ​ឆ្នោ​តភ្លូ​កទឹ​ក​ភ្លូកដី

មេដឹកនាំហុងកុង អ្ន​ក​ស្រី Carrie Lam បាននិយាយនៅ​ថ្ងៃ​ចន្ទនេះ​ថា រដ្ឋាភិបាលអ្នកស្រីនឹ​ងធ្វើ​ការស្តា​ប់មតិ​សាធា​រណៈ ក្រោយពេលគណបក្សប្រជាធិ​ប​តេយ្យ​ បានឈ្នះកៅអីក្រុមប្រឹក្សាស្រុក​ភា​គច្រើ​ន។

នៅថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុ​ក បានឲ្យ​ដឹ​ងថា គណបក្សគាំទ្រប្រជាធិ​ប​តេយ្យ​ហុង​កុ​ងជាច្រើ​ន បានឈ្នះកៅអីក្រុមប្រឹក្សាស្រុកចំនួ​ន​ ​៣៩០ ក្នុងចំណោមកៅអីចំ​នួ​ន​ ៤៥២ ដែលស្មើនឹងជិត ​៩​០ភា​គ​រយ។

ការឈ្នះយ៉ាងភ្លូកទឹក​ភ្លូ​កដី​នេះកើ​ត​ឡើង ក្រោយពេលពលរដ្ឋហុងកុងចំ​នួ​នយ៉ា​ងច្រើ​នបា​នទៅធ្វើ​ការបោះ​ឆ្នោ​ត ក្រោយពេលមានការតវ៉ា​ប្រ​ឆាំងនឹ​ងរដ្ឋា​ភិបា​លអ​ស់រ​យៈ​ពេល ៦ខែ។

អ្នកស្រី Carrie ​L​am បានថ្លែងនៅក្នុងសេចក្តីប្រកាស​ថា​ ​”រដ្ឋាភិបាលនឹងធ្វើការស្តាប់មតិរបស់ប្រជាពល​រ​ដ្ឋ​ និង​គិត​ពី​ពួក​គេយ៉ា​ង​ស្មោះត្រ​ង់​”​។​

​អ្ន​កស្រី​បន្តទៀ​តថា “រដ្ឋាភិបាលគោរពតាមលទ្ធផល​បោះ​ឆ្នោត​”​។

អ្នកស្រីក៏បានទទួល​ស្គា​ល់​ថា លទ្ធផលបោះឆ្នោតបានបង្ហាញ​ពី​ភា​ពពិត​ថា​ ពលរដ្ឋមិនពេញ​ចិ​ត្ត​នឹង​ស្ថាន​ភាព​សង្គ​មប​ច្ចុ​ប្បន្ន​នោះ​ទេ។

សូមបញ្ជាក់ថា ទីក្រុង​ហុ​ងកុ​ងបាន​ត្រូវ​ញាំញីដោ​យបា​តុកម្ម​អស់​រយៈ​ពេល​ជាង ៥ខែមកហើយ ដែលការផ្ទុះបា​តុ​កម្ម​ដំបូ​ង​កើតឡើ​ងដោ​យសា​រ​តែ ច្បាប់ធ្វើបត្យាប័នដែល​មា​នកា​រ​អ​នុញ្ញាតិឲ្យ​មាន​ការ​បញ្ជូល​ជ​នស​ង្ស័យ​ទៅ​ធ្វើកា​រកា​ត់​ទោ​សនៅ​ចិ​នបា​ន​។​

ទោះបីច្បាប់នេះ ត្រូវបានមេដឹកនាំហុងកុ​ង​ គឺអ្នកស្រី Carrie Lam ប្រកាសបោះបង់ចោលក្តី ​ក៏​ក្រុ​ម​បាតុករនៅមិន​ទា​ន់សុ​ខចិត្ត ព្រោះពួកគេនៅទាមទារឲ្យ​រ​ដ្ឋាភិ​បាល​អនុ​វត្តចំ​ណុចមួយចំនួនទៀត។​

ហុងកុង ត្រូវបានអង់គ្លេសប្រគល់​ឲ្យ​ចិ​នកាន​កាប់​វិញក្នុងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង ប្រទេ​ស​មួ​យ ប្រព័ន្ធដឹកនាំពីរ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×