ភ្នំពេញ ៖ នៅវេលាម៉ោង ១១ព្រឹក ត្រូវនឹងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅរោងចក្រអគ្គិសនី ស្ថិតនៅចំណុចភូមិ ប្រទះឡាង សង្កាត់ ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា អគ្គីភ័យមួយកន្លែងកើតឡើងនៅរោងចក្រអគ្គិសនី ដោយមូលហេតុ ផ្ទុះឆេះរថយន្តស្ទូចបង្កជាអគ្គិភ័យ ខូចខាត ឆេះរថយន្តស្ទូចចំនួន 1 គ្រឿងអស់ទាំងស្រុង ឆេះឃ្លាំងស្តុកទុកសម្ភារៈអគ្គិសនី ទំហំ 20ម៉ែត្រ គុណ 30ម៉ែត្រ អស់ប្រហែល 30% និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
ករណីនេះបានប្រើ រថយន្តការិយាល័យអគ្គិភ័យ ចំនួន 5 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 5 ឡាន ស្មើនឹង 20 ម៉ែត្រគូប ។
រថយន្តកងពលតូចលេខ70 ចំនួន 2 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 2 ឡាន ស្មើនឹង 8 ម៉ែត្រគូប
រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន 1 ប្រើប្រាស់ទឹកអស់ចំនួន 1 ឡាន ស្មើនឹង 6 ម៉ែត្រគូប ៕ដោយ៖កូឡាប