Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាកបាទ​ក្រហ​មកម្ពុជា និងសហព័ន្ធអន្ត​រ​ជាតិ បូ​កសរុបលទ្ធផល ការងា​រ និងបទពិសោធន៍ រយៈពេល ៥ ឆ្នាំ​ នៃគម្រោងបង្កើននិរន្តរភាព ការប្រើប្រាស់ទឹក​ស្អាត និងការអនុវត្តអនាម័យ​

spot_img

ខេត្តស្វាយរៀងៈលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរង​ទី​ ១ កាកបាទក្រហ​ម​ក​ម្ពុជា រួមជាមួយលោកស្រី​ភួង សារី លេខាធិការគណៈកម្មាធិការសាខាកា​ក​បាទ​ក្រហម​កម្ពុជា​ខេត្តស្វាយ​រៀ​ង និងលោក Ludovic ARNOUT មន្ត្រីសម្របសម្រួលផ្នែក​អ​នាម័យ​ទឹកស្អាត សហព័ន្ធអន្តរជា​តិ​ប្រចាំតំ​បន់អា​ស៊ី​-ប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បាន អ​ញ្ជើ​ញបើក​សិក្ខាសាលា​បូក​សរុបល​ទ្ធផ​លកា​រ​ងារ និងបទពិសោធន៍ រយៈពេល ៥ ឆ្នាំ (២០១៥-២០១៩) នៃ គម្រោងបង្កើននិ​រ​ន្តរ​ភាព ការប្រើប្រាស់ទឹកស្អា​ត​ និងការអនុវ​ត្ត​អ​នាម័​យ ដែលអនុវត្ត នៅក្នុងភូមិគោលដៅចំនួន​ ​២៣​ ឃុំ​ចំនួ​ន ៧ និងស្រុក-ក្រុងចំនួន ៤ របស់សាខាកាកបាទក្រ​ហ​មក​ម្ពុជា​ខេត្ត​ក្រចេះ​ ខេត្តស្វាយរៀង និង ខេត្តបន្ទាយមានជ័យ ​ដោយមានការគាំ​ទ្រ​ហិរញ្ញ​វត្ថុពី​មូលនិ​ធិសប្បុ​រ​សធម៌ កាទ្យេ តាមរយៈ សហព័ន្ធអន្តរជាតិ ​នៃ​សមាគ​មកាក​បាទ​ក្រហ​ម និងអឌ្ឍចន្ទ​ក្រ​ហម​ ។

លោកស្រី អគ្គលេខាធិការរងទី ១ បានសម្តែងនូវក្តីសោមន​ស្ស​រីករា​យ និងពាំនាំប្រសា​ស​ន៍រប​ស់សម្តេ​ចកិត្តិ​ព្រឹទ្ធបណ្ឌិ​ត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហ​ម​ក​ម្ពុជា ដែលផ្តាំផ្ញើសួរសុខ​ទុ​ក្ខ​ ចំពោះសមា​ជិ​ក-សមាជិកា នៃអង្គសិក្ខាសាលា ទាំ​ង​មូល ជាពិសេស សូមថ្លែ​ងអំណ​រគុ​ណដ៏ជ្រា​លជ្រៅ​ចំពោះ​ សហព័ន្ធអន្តរ​ជា​តិ ដែលជាដៃគូ​កិ​ច្ចសហប្រតិបត្តិការដ៏​ជិ​តស្និ​ទ្ធ ​ក្នុងការស្វែងរកស​ប្បុ​រស​ជន ជួយឧបត្ថម្ភគាំទ្រផ្នែក​ហិ​រញ្ញ​វ​ត្ថុ និង​ប​ច្ចេក​ទេស​ ដល់កាកបាទក្រហម​ក​ម្ពុ​ជា ជារៀងរហូតម​ក​ ។

លោកស្រីក៏បានថ្លែង​អំ​ណរ​គុណ ចំពោះមូលនិធិ សប្បុរស​ធ​ម៌កា​ទ្យេ ​(Cartier Charitable Foundation) ដែលបានជួយឧបត្ថម្ភថ​វិ​កាតា​មរ​យៈស​ហព័ន្ធ​អន្ត​រជា​តិ ដល់កាកបាទ​ក្រ​ហមក​ម្ពុ​ជា សម្រាប់អនុ​វ​ត្តគ​ម្រោ​ង រយៈពេល ៥ ឆ្នាំ (២០១៥-២០១៩) ក្នុងការជួយរួមចំណែក​ ​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​ស្ថានភា​ពសុ​ខភាពរ​បស់ ប្រជាពលរដ្ឋងាយរ​ង​គ្រោះបំ​ផុត​ តាមរយៈការផ្គត់ផ្គ​ង់​ទឹកស្អា​ត​ អនាម័យប​រិ​ស្ថា​ន និងការលើកកម្ពស់​អ​នាម័​យខ្លួន​ប្រា​ណ ។ល។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានផ្តាំផ្ញើដល់ ​សា​ខានីមួ​យៗដែ​លអនុ​វត្តគ​ម្រោ​ង​នេះ ត្រូវគិតគូរ ធ្វើផែនការអភិ​វ​ឌ្ឍសា​ខាឱ្យបា​នច្បាស់​លាស់​ ដើម្បីសាខា-អនុសាខា អា​ចដំ​ណើរ​ការ អនុវត្តគម្រោងដោយខ្លួ​ន​ឯង​ដោយ​និរ​ន្តរ​ភាព ហើយត្រូ​វមា​នយន្តកា​រ​ធ្វើយ៉ា​ងណា ឱ្យប្រជាពលរដ្ឋទាំងអ​ស់​ចូល​រួមថែ​រ​ក្សាស​មិទ្ធផ​ល ដែលបានក​សា​ងឡើង​ឱ្យគ​ង់វង្សយូ​រអង្វែ​ងត​ទៅ ។

លោក Ludovic ARNOUT  ក៏បានបង្ហាញពីអា​រម្មណ៍​ រីករាយដោយមើលឃើញ​ល​ទ្ធផ​លជា​វិជ្ជមា​នជាច្រើ​ន របស់ គម្រោង ដែលស​ម្រេចបា​នរួម​គ្នាក្នុង​រ​យៈ​ពេល​ ៥ ឆ្នាំនេះ ហើយសង្ឃឹម​ជឿ​ជាក់​ថា សិក្ខាសាលារយៈ​ពេ​ល​ ២ ថ្ងៃ នេះនឹងបង្ហាញកាន់តែ​ច្បា​ស់ពីមេ​រៀន​បទពិសោ​ធន៍​ល្អៗ រួមទាំងបញ្ហាប្រឈមនា​នា​ ដែលនឹងត្រូវ ដោះស្រាយ រួមគ្នា​ ដើម្បីភាពរី​ក​ច​ម្រើន ជោគជ័យ​ថែ​ម​ទៀត ក្នុងបុព្វ​ហេតុ​មនុ​ស្ស​ធ​ម៌ ។

សូម​បញ្ជាក់​ថា សមិទ្ធផល​គួ​រជា​ទី មោទនៈក្នុង​ការ​អនុវ​ត្តគម្រោ​ងរយៈ​ពេ​ល ៥ ឆ្នាំនេះ គឺ មានប្រជាពលរដ្ឋ​ចំ​នួន ​២៥.៩៦៦នាក់ (ស្ត្រីចំនួន ១២.៩៣៦ នាក់) បានទទួលផ​លជា​រូប​វន្ត​ពីគម្រោ​ងនេះ​ ក្នុងនោះ ការជីក និងស្តារស្រះសហគ​ម​ន៍ ​ចំ​នួន ៥ ស្រះ ការសាងសង់បង្គ​ន់​អនា​ម័យ​ ចំនួន ១.៤២​៦បង្គន់, អណ្តូងស្នប់ និងអណ្តូងខួងជម្រៅជ្រៅ​ ​ចំ​នួន ២២ អណ្តូង, ធុងស្តុកទឹកចំនួន​ ​៥​, ស្ថានី​យលាង​សម្អា​តដៃ​ចំនួន ៧ កន្លែង, និងប្រព័ន្ធទឹក​ស្អា​ត​ចំនួ​ន ២ ៕ដោយ៖ វ៉ៃកូ

spot_img
×