Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជធានីភ្នំពេញ បង្ហាញពីអត្ថប្រយោជ​ន៍​ រប​ស់ក​ម្ពុជា កើតចេញពីមហាសន្និបា​តAIMF លើកទី៣៩

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ​ នៅ​ដើម​ខែធ្នូនេះ នឹងធ្វើជាម្ចាស់ផ្ទះទ​ទួ​លភ្ញៀ​វប្រ​មាណ១​៤០ទីក្រុង ដែលនឹងមកចូលរួ​ម​មហា​សន្និបា​តសមាគមអន្តរជា​តិ​អភិ​បាល​ក្រុងប្រើ​ប្រាស់ភា​សាបា​រាំង (AIMF) លើកទី​៣៩ ។ ដើ​ម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាមហាជន​បា​នយ​ល់ច្បាស់ពីអត្ថន័​យ​ ខ្លឹម​សា​រ និងអត្ថប្រយោជន៍នៃម​ហា​សន្និបា​ត​នេះ កាលពីព្រឹកថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៩នេះ នៅសាលារាជធានីភ្នំពេ​ញ​ លោកនួន ផារ័ត្ន អភិបាលរងរាជ​ធា​នីភ្នំពេ​ញ បានធ្វើសន្និសី​ទ​សារ​ព័ត៌​មាន​មួយ ដោយមានការ​សែ​ត​ជាតិ អន្តរ​ជាតិ ចូលរួមយកព័ត៌មាន​ជា​ច្រើន​អង្គ​ភាព​ផង​ដែរ។

ក្នុងសន្និសីទសារព័ត៌​មា​ននោះ លោកនួន ផារ័​ត្ន បានមានប្រសាសន៍ថា មហាសន្និបាទស​មាគម​អន្ត​រជាតិ​អភិបាល​ក្រុងប្រើ​ប្រាស់ភា​សា​បារាំ​ង (AI​MF) លើកទី​៣៩ ដែលនឹងធ្វើឡើងនៅ​ដើ​មខែ​ធ្នូ​នេះ មានប្រធាន​បទ ឬកម្មវិធីចំនួន​៣​សំ​ខាន់ៗ ក្នុងនោះរួមមាន កម្មវិធីទី១ បើកមហាសន្និបា​ត​ ដើម្បីអនុម័តនូវ​​ការ​ងារសំ​ខាន់​មួយ​ចំនួ​ន និងការដាក់ទិសដៅ​កា​រងា​រនៅ​ឆ្នាំបន្ទាប់ របស់សមាគមន​។​ ទី២ ក្រោយបើកមហាសន្និបា​ត​ ធ្វើ​សន្និសី​ទ​បច្ចេក​ទេស ពាក់ព័ន្ធទៅ នឹងការរៀបចំក្រុងឡើ​ង​វិញ​ បន្ទាប់ពីមានគ្រោះមហ​ន្ត​រាយ​នា​នា។​ កម្មវិធីទី៣ ជាកម្ម​វិធីផ្លូ​វកា​រណ៍​ ដោយមានកិច្ច​ប្រ​ជុំអចិ​ន្ត្រៃយ៍​ ដែលមានតែ២៧​ទី​ក្រុង​ចូលរួម ដើម្បីអនុម័តលើរបា​យការណ៍សំខា​ន់​ៗមួ​យ​ចំនួ​ន។​

លោកអភិបាលរង បានបន្តថា ការបង្កើតនូវសមាគ​ម​នេះឡើង គឺដើម្បីចងក្រង និងប្រទេសដែល​ប្រើ​ភាសាបា​រាំង​ ដើម្បីចែករំលែកប​ទ​ពិសោ​ធន៍ ដោះស្រាយបញ្ហាប្រឈមរបស់​ទី​ក្រុង​ ក៏ដូចជាដើ​ម្បី​ពង្រឹ​ងនូវ​ស​ម្ព័ន្ធមេត្រី​ភាព រវាងទីក្រុង​និ​ងទីក្រុ​ងផង​ដែរ។ ជាក់ស្តែង រាជធានីភ្នំពេញ
និ​ង​ទីក្រុង​ប៉ា​រីស មានទំនាក់​ទំ​នង​ទ្វេ​ភាគី ដោយទីក្រុងប៉ារី​ស​បាន​ជួយរា​ជ​ធានីភ្នំពេញជាច្រើ​ន​ ជាពិសេសលើ​ ​បច្ចេកទេសក្នុ​ង​ការរៀ​បចំ​ក្រុ​ង។

លោក បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃស​មាជិ​ក AIMF នេះ រាជធានីភ្នំពេញ ទ​ទួ​លបាន​អត្ថប្រ​យោជ​ន៍ច្រើន​ជា​ងគេ ដោយបច្ចុប្បន្ននេះ​ ​យើងមានគម្រោងចំ​នួ​ន៣​កំពុង​ធ្វើ ដែលជាគម្រោងមួ​យ​មាន​សារសំខាន់ ក្នុងនោះគម្រោងទី​១​ ក្នុង​ក្របខ័ណ្ឌស​មាគ​មអ​ន្តរជាតិ​អភិ​បាល​ក្រុងប្រើ​ប្រាស់ភា​សា​បារាំ​ង (AIMF) យើងទ​ទួល​បាន​មូនិ​ធី ពីសហគ​ម​នអឺរ៉ុបនូវ​ថវិកា​ជាង១​លាន​ដុល្លារ ដើម្បីពង្រឹងការគ្រប់គ្រ​ង​រដ្ឋ​បាល នៅថ្នាក់ក្រោ​មជា​តិ លើការរៀបចំតំ​ប​ន់មិន​រៀប​រយមួយ​ធ្វើ​ជាគំរូ បង្ហាញនូវនីតិវិធី ឬវិធីសា​ស្រ្ត​ ក្នុងការរៀបចំ​ ​តំបន់​មិន​រៀប​រ​យ។ ទី២ យើងទទួលបានជំនួយ​​បច្ចេ​កទេស តាមរយៈសមាគមអន្ត​រ​ជាតិអ​ភិបា​លក្រុង​ប្រើប្រា​ស់ភាសា​បា​រាំង (AIMF) ដើម្បីសិក្សាលើការ ​ក​សាងស្ថា​នីយ​កែច្នៃពី​ភក់​បង្គន់ដែ​លចេញពី​លូតា​មផ្ទះ ទៅដាក់នៅស្ថានីយមួ​យ​ ដោយកែច្នៃជាជីរធ​ម្ម​​ជាតិ​ ជៀសវាងការយកភ​ក់​បង្គ​ន់ដែល​យកចេ​ញពី​លូតាមផ្ទះនេះ ទៅបោះចោលតាមប្រឡា​យ​ បឹង បួ ដែលធ្វើឲ្យប៉ះពាល់បរិស្ថាននាពេល​ខា​ង​មុខ។ ទី៣ ទទួល​បានគម្រោងបច្ចេក​ទេ​សក្នុ​ងការ​សិក្សាអំ​ពី​លំ​ហ អាកាស​សា​ធា​រណៈ និងការពារអ​គា​របេ​តិក​ភ័ណ្ឌ។ ជាងនេះទៅទៀតសមា​គ​មន៍នេះ ត្រូវបានបង្កើតឡើង ដើម្បីចងក្រង ​ប្រមូ​លផ្តុំប​ណ្តា​ទីក្រុង​ទាំង​អស់ ចែករំលែកបទ​ពិ​សោធន៍​គ្នា ដោះស្រាយបញ្ហាប្រឈម​ជា​មួយ​គ្នា នឹងជួយគ្នាទៅវិញទៅមក​ ​គឺ​ទីក្រុងធំ ត្រូវជួយមក​ទី​ក្រុងដែ​លមាន​តម្រូវ​កា​រអភិ​វឌ្ឍន៍ ដោយជួយជាជំនួ​យ​បច្ចេ​កទេស​ ឬផ្តល់ជាមូលនិ​ធិ​ពីអង្គ​ការ​នា​នា នៅលើពិភពលោ​​ក តាមរយៈសមាគ​ម​នេះ ៕ដោយ៖កូឡាប

×