Thursday, November 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធាថៃ គ្រោងនឹងដោះលែងយោធារបស់កម្ពុជាទាំង១៨រូបមកឱ្យកម្ពុជាវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ

ភ្នំពេញ ៖ សារព័ត៌មានថៃ បញ្ជាក់ថា យោធាថៃ គ្រោងដោះលែងយោធាកម្ពុជាទាំង ១៨រូប នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ជាភាសាអង់គ្លេសរបស់ថៃនៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។

កងទ័ពជើងគោកថៃបានសម្របសម្រួលជាមួយបញ្ជាការការពារព្រំដែនខេត្តចន្ទបុរី និងត្រាត ដើម្បីរៀបចំសម្ភារៈ និងកន្លែងស្នាក់នៅសម្រាប់​យោធាកម្ពុជាចំនួន១៨នាក់ ដែលត្រូវដោះលែងនៅថ្ងៃទី១២ ខែវិច្ឆិកាខាងមុខ នៅប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនអចិន្ត្រៃយ៍ Ban Phak Kat ក្នុងស្រុក Pong Nam Ron ខេត្តចន្ទបុរី។

គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកានេះ ជាថ្ងៃទី១០០ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×