Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​អប់រំ ជំរុញ​ឲ្យ​គ្រូបង្កើន​គុណភា​ពអប់​រំ តាមរយៈ​ការអប់រំ​បណ្តុះ​ស្មារតី​ដល់​សិស្សានុសិស្ស

spot_img

ខេត្ត​កំពង់ធំ​៖​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ក្រើនរំលឹក​ដល់​មន្ត្រី ក្នុង​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​ទាំងអស់ ត្រូវធ្វើ​ជា​គម្រូ​ល្អ​ដល់​សិស្ស និង​ខិតខំ​បង្រៀន​តាម​កម្មវិធីសិក្សា របស់​ក្រសួង​ឲ្យបាន​ល្អ​ប្រសើរ ជា​ពិសេស​ត្រូវ​ព្យាយាម​បង្កើន​នូវ​គុណភាព​អប់រំ តាមរយៈ​ការអប់រំ​បណ្តុះ​ស្មារតី​ដល់​សិស្សានុសិស្ស ឲ្យខិត​ខំ​រៀនសូត្រ​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ៩​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា អញ្ជើញ​ជា​កិត្តិយស​ចូលរួម ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្យរិយយស​ការងារ និង​ប្រគល់​ប័ណ្ណសរសើរ​ជូន​ដល់​បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ ចំនួន ៣៧៧​នាក់ ស្រី ១២៩​នាក់ ដោយ​មាន​ការចូលរួម​ពី លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ។​

​លោក បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ក្រើនរំលឹក​ដល់​មន្ត្រី ក្នុង​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​ទាំងអស់ ជាពិសេស​លោកគ្រូ អ្នកគ្រូ ដែល​ជា​មាតា បិតា​ទី​២ ត្រូវធ្វើ​ជា​គម្រូ​ល្អ​ដល់​សិស្ស និង​ខិតខំ​បង្រៀន​តាម​កម្មវិធីសិក្សា របស់​ក្រសួង​ឲ្យបាន​ល្អ​ប្រសើរ ជា​ពិសេស​ត្រូវ​ព្យាយាម​បង្កើន​នូវ​គុណភាព​អប់រំ តាមរយៈ​ការអប់រំ​បណ្តុះ​ស្មារតី​ដល់​សិស្សានុសិស្ស ឲ្យខិត​ខំ​រៀនសូត្រ ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា ប្រកបដោយ​គុណភាព សមត្ថភាព ដែល​អាច​ទទួលយកបាន​។ លោក​បន្ថែម​ទៀត​ថា ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​មន្ត្រីរាជការ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល បាន​បង្កើត​នូវ​ប្រាក់​បំណាច់​មុខងារ​ដាច់ដោយឡែក របស់​ក្រសួង​អប់រំ ពី​មន្ត្រីរាជកា​ក្រសួង​ដ៏​ទៃ ដែល​ប្រាក់​បៀ​វត្ត​ន៍​មាន​ការកើនឡើង​ពី​៤០ ម៉ឺន​រៀល​នៅ​ឆ្នាំ​២០១៣ ដល់ ១​លាន ១​សែន​រៀល នៅ​ខែ​មេសា ឆ្នាំ​២០១៨​ខាងមុខនេះ ការតំឡើង​យ៉ាង​ដូច្នេះ គឺ​ដើម្បី​លើកស្ទួយ​នូវ​ក​ម្រឹត​ជីវភាព​គ្រូបង្រៀន ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ និង​ដើម្បី​ពង្រឹង​នូវ​ប្រសិទ្ធិភាព នៃ​ការបង្រៀន ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។ ជាក់ស្តែង​ចំនួន​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស A មាន​ការកើនឡើង​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ធ្វើ​ការកោតសរសើ​រដល់​លោកគ្រូ អ្នកគ្រូ ក្នុង​ការបំពេញ តួនាទី ភារកិច្ច​របស់​បានល្អ​ប្រសើរ​ជាង​មុន ដែល​ធ្វើឲ្យ​ការសិក្សា​របស់​សិស្សានុសិស្ស ទទួលបាន​លទ្ធផល​សិក្សា​ល្អ​គួរ ឲ្យ​កត់សម្គាល់ ស្រប​តាម​កំណែរ​ទម្រង់​ក្នុង​វិស័យ​អប់រំ ដែល​មាន​ទិសដៅ​លើកកម្ពស់​តម្លៃ​គ្រូបង្រៀន គុណភាព​អប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្ស ទៅតាម​តម្រូវការ​ទីផ្សារ និង​សមាហរណកម្ម​អាស៊ាន​។ លោក​បាន​ផ្តាំផ្ញើរ​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ត្រូវ​គោរព​វិន័យ មក​បង្រៀន​ឲ្យបាន​ទៀងទាត់ ដើម្បី​បន្ត​អនុវត្ត​តាម​គោលនយោបាយ​កំណែរ​ទម្រង់ ក្នុង​ប្រព័ន្ធ​អប់រំ​នេះ ឲ្យមាន​ប្រសិទ្ធភាព​បន្តទៀត​។​

​លោក ជូ វុន​ធី ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​កំពង់ធំ ធ្វើ​របាយការណ៍​នៃ​កា​បំពាក់​គ្រឿង​ឥស្យរិយយស ជូន​បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ​ក្នុង​ខេត្ត​កំពង់ធំ ចំនួន ៣៧៧ នាក់ ក្នុងនោះ​មេដាយមាស មាន​ចំនួន ៩១​នាក់ មេដាយប្រាក់​ចំនួន ១២៤​នាក់ មេដាយ​សំរឹទ្ធ​មាន​ចំនួន ១៦២​នាក់ និង​ប័ណ្ណសរសើរ​ចំនួន ៤៣​នាក់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×