Wednesday, May 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្លីនិក Absolute Health នៃប្រទេសថៃរៀបចំសិ​ក្ខា​សាលា​ស្តីអំ​ពី ការព្យាបាលបង្កើតកោ​សិ​កាថ្មី​ឡើង​វិញ និងពន្យា​រ​ភាព​ចាស់

spot_img

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១​៨​នេះ គ្លីនិកពហុព្យា​បា​ល Absolute Health នៃព្រះរាជាណា​​ច​​ក្រថៃ បានរៀបចំសិក្ខាសាលាស្តី​ពី​ការ​ព្យាបាល​បង្កើតកោសិកាថ្មីឡើ​ង​វិញ និ​ងពន្យា​រភាពចា​ស់ នៅសណ្ឋាគារសូហ្វីថែលភ្នំ​ពេ​ញភូ​គីត្រា​ ក្រោមអធិបតីភាព ​លោ​កខៀ​វ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌​មាន និងលោកស្រីតឹករ៉េត ​កំ​រ៉ង​ រដ្ឋលេខាធិការក្រសួងពា​ណិ​ជ្ជ​កម្ម និងលោកវេជ្ជបណ្ឌិ​​ត Chatchai Sribundit អគ្គនាយក Absolute Health Group។

សិក្ខាសាលានេះ ​មាន​ការ​អញ្ជើញ​ចូល​រួម ដោយភ្ញៀវកិត្តិយសជា​តិ​ និងអន្តរជាតិជាច្រើននា​ក់​ និង​ត្រូវបា​ន
រៀបចំឡើងក្នុង​គោ​លបំ​ណង​ផ្សព្វ​ផ្សាយ អំពីអត្ថប្រយោជន៍នៃកា​រ​ថែរ​ក្សាសុខ​ភាព និង​ស​ម្ផស្សតា​មរ​យៈ​
វិធីកែប្រែទម្លាប់នៃ​កា​ររស់​នៅ​ឲ្យបាន​ត្រឹ​មត្រូវ និងរួមមានការធ្វើប​ទ​ប​ង្ហាញ និងផ្តល់ការប្រឹក្សា​​យោប​ល់​
អំពីការស្តារ​ និង​ថែរ​ក្សាសុ​ខភា​ពនិ​ងសម្ផស្ស​ពី​សំណាក់ក្រុមគ្រូពេទ្យជំនា​ញ​ដែល​បាន​ឆ្លង​កា​ត់កា​រ
ហ្វឹកហ្វឺន​ប​ណ្តុះបណ្តា​ល​ និងទទួលបានស​ញ្ញា​បត្របញ្ជា​ក់​គុណភា​ពពី​ស្ថា​ប័ននា​នានៅលើ​ពិភ​ពលោ​ក
ដើម្បីណែនាំអ្នកចូលរួ​ម​ឲ្យអ​នុ​វត្តការ​ថែរ​ក្សាសុខភាព និងសម្ផស្សឲ្យបានត្រឹម​ត្រូ​វ។​

លោកស្រីតឹករ៉េត កំរ៉ង រដ្ឋ​លេ​ខាធិ​ការក្រ​សួងពា​ណិជ្ជ​ក​ម្ម បានថ្លែងថា សិក្ខាសាលា ដ៏មានសារសំខាន់
ស្តីពី​ការព្យបាលបង្កើ​ត​កោសិ​កាថ្មី​ឡើង​វិញ និងពន្យារភាព​ចាស់ ដែលរៀបចំដោយគ្លីនិកព​ហុ​ព្យា​បាល​Absolute
Health នៃព្រះ​រា​ជណា​ចក្រ​ថៃ។ តាមរយៈការរៀបចំសិក្ខា​សា​លានេះ​ ​នាងខ្ញុំបានទទួ​ល​ដំ​ណឹង​ថា ក្រុមហ៊ុន
Absolute ​H​ealth Group គ្រោងនឹងពង្រីកសេវា​ក​ម្មព្យា​បាល​របស់​ខ្លួន​ម​កកម្ពុជា។ តាមរយៈនេះ ខ្ញុំអាចធ្វើការ
វាយតម្លៃបាន​ថា​ ប្រ​ទេសកម្ពុជាបានផ្តល់បរិយា​កា​សដ៏​ល្អប្រ​សើរក្នុ​ងកា​រធ្វើពា​ណិ​ជ្ជកម្ម និងការវិនិយោគពីដៃគូ​
​ប​រទេស និងប្រទេសជិតខាង ​ដូ​ចជា​គ្លីនិ​កព​ហុ​ព្យាបា​លAbsolute Health ពីព្រះរាជាណាចក្រ​ថៃ​នេះ​ជា​ដើមស្រាប់។

លោកស្រី បានបន្តថា ខ្ញុំ​មា​នការជឿជាក់ថាសិក្ខាសាលាថ្ងៃ​នេះ​ ​មិនត្រឹមតែផ្តល់នូវការសិក្សាស្វែ​ង​យល់​ពី​ការ​ព្យាបា​ល​ប​ង្កើត
ឡើងវិញនូវកោ​សិ​កា​ថ្មី ​និងព​ន្យារភាព​ចាស់​ប៉ុណ្ណោះ​ទេ តែថែមទាំងផ្តល់ឱកាសដ​ល់​ធុ​រកិច្ច​នៃប្រ​ទេ​សទាំ​ងពីរ​អា​ច
ធ្វើការ​ស​ហ​ការគ្នា ដើម្បីផ្តល់សេវកម្មព្យាបា​ល​ឲ្យ​កាត់​តែប្រ​សើរដ​ល់​ប្រជាជ​ននៅ​ក្នុ​ងតំបន់។

ទន្ទឹមនេះ ខ្ញុំក៏សូមថ្លែ​ង​អំ​ណរ​គុ​ណ​ដល់Abosolute Health Group ដែលបានមើលឃើញពីស​ក្តា​នុ​ពល​
ទី​ផ្សារ​រប​ស់ក​ម្ពុជា និងជ្រើសរើសប្រ​ទេ​ស​កម្ពុជា ជាគោលដៅក្នុងការវិនិយោគ​រ​ប​ស់​ខ្លួន។ ខ្ញុំសង្កេតឃើញថា​
​កា​រសហការជាមួយដៃ​គូ​ក្នុង​​ស្រុក គឺជាការបំពេញឲ្យគ្នាទៅ​វិ​ញ​ទៅ​មក នូវបច្ចេកវិទ្យាព្យាបា​ល​ ​ទី​ផ្សារនិង​បទ​ពិសោធ​ន៍​ល្អៗ ដែលនេះជាអ្វីដែលប្រទេស​ជិ​តខា​ងគួ​រតែ​ធ្វើ​រួ​ម​គ្នា។

ថ្លែងក្នុងសិក្ខាសាលានេះ​ ​លោ​កខៀវ កញ្ញារីទ្ធ បានមានប្រសាស​ន៍​ថា៖ “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូម
ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅដ​ល់Abosolute Health Group ដែលបានជ្រើសរើសប្រទេសកម្ពុ​ជា​ដើម្បី​រៀប​ចំ​
សិក្ខាសាលាដ៏មានអត្ថ​ប្រ​យោ​ជន៍​នេះឡើង ដើម្បីចែករំលែកចំណេះ​ដឹ​ង​ និងស្វែងយល់ពីការព្យាបា​ល​ប​ង្កើត​កោ​សិ
កាថ្មីនេះឡើង​ដ​ល់អ្ន​កចូ​លរួម ក៏ដូចជាប្រជាជ​ន​ក​ម្ពុជា។ ខ្ញុំជឿជាក់ថាការព្យាបាល​ប​ង្កើត​កោសិ​កា​ថ្មីឡើង​វិ​ញ និង
ពន្យារភាពចាស់នេះនឹង​ទ​ទួលបានការចាប់​អា​រម្ម​ណ៍ ពីអ្ន​កចូល​រួ​មទាំ​ងអស់ និងពិតជាបានរួមចំណែកបញ្ញា​
ចំណេះ​ដឹង​ផ្នែក​សុខភា​ព​ជូនអ្ន​កចូ​លរួ​ម​ទាំ​ងអស់”។

លោករដ្ឋមន្រ្តី បានថ្លែង​ថា​ សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសមួយឲ្យយើងបានសិក្សាស្វែង​យ​ល់ពី​កា​រ
ព្យាបាលបង្កើតឡើងវិញនូ​វ​កោសិ​កាថ្មី ដើម្បីពន្យារភាពចាស់ ដែលខ្ញុំជឿថាការព្យាបាលបែ​ប​នេះ មាន​ល​ក្ខណៈ​ថ្មី​
ចំពោះប្រទេស​ និ​ងប្រជា​ជនក​ម្ពុជា​យើងនៅ​ឡើ​យ។ នៅមុនសិក្ខាសាលានេះចាប់ផ្តើម​ ​ខ្ញុំមាន​ឱកាស​បា​នជួប
ពិភាក្សាជាមួយ វេ​ជ្ជ​បណ្ឌិ​ត Chatchaiដោយផ្ទាល់ ហើយសិក្ខាសាលាថ្ងៃនេះផ្ទាល់ យើ​​ងនឹង​បាន​ស្ដាប់ ស្វែង
យល់ និងសួរសំណួ​រ​អំពី​ការព្យា​បា​លនេះ ក៏ដូចជាទទួលបានការពិគ្រោះយោ​ប​ល់ដោ​យ​ឥត​គិត​ថ្លៃ​ពីលោក​វេ​ជ្ជ
បណ្ឌិ​ត​ផ្ទាល់ និងក៏ដូចជាក្រុមគ្រូពេទ្យរប​ស់​A​bsolute Health។

ថ្លែងក្នុងសិក្ខាសាលាផងដែរនេះ វេជ្ជបណ្ឌិត CHATCHAI SRIBUNDIT អគ្គនាយក ក្រុមហ៊ុន Absolute :
Heal​t​h Group បានគូសបញ្ជា​ក់​ថា​៖​ “ខ្ញុំមានសេចក្តីសោ​ម​នស្ស ក្នុងការស្វែងរកដៃគូសហកា​រ​នៅ​កម្ពុជា​
ដើម្បី​ធានាបា​នឲ្យ​ថាប្រជា​ជ​ននៅក្នុងតំបន់របស់យកទ​ទួ​លបា​នកា​រព្យាបា​លដែល​មា​នគុ​ណ​ភាពAbsolute Health គឺជាគ្លីនិក ​ដែ​លឈា​នមុ​ខគេនៅ​ប្រទេ​សថៃ និងមានក្រុមគ្រូពេទ្យជំនាញពោ​រ​ពេ​ញ
​ដោយប​ទពិ​សោធន៍ ដែលផ្តល់នូវទំនុកចិត្តជូ​ន​អតិ​ថិជ​ននូវ​ការព្យា​បាល​ឆ្លើយ​តប​ទៅ​នឹ​ងតម្រូ​វ​ការ​ផ្នែក
សុខភាពគ្រប់ផ្នែក​ ​គ្រប់ដំណា​ក់​កាល ចាប់តាំងពីការពិនិត្យ​វិ​ភា​គសុខ​ភាពល​ក្ខ​ណៈ​ជារួម ដើម្បីរកឲ្យ
ឃើញនូវមូលហេតុ​នៃ​ជំងឺ​យ៉ា​ងស៊ី​ជម្រៅ ការពិនិត្យវិ​ភាគជំងឺរ៉ាំរ៉ៃនា​នា ការថែទាំសុខភាពក្នុងន័យ​កា​រពា​រ
ជំងឺនិង​ព​ន្យារ​ភាពចាស់ ព្រមជាមួយនឹងសេវាប្រកបដោយ​ភា​ពងា​យ​ស្រួល កក់ក្តៅ យកចិត្តទុកដាក់​ ​នា​
គ្រប់ដំ​ណាក់​កាល​ទាំង​អស់​នៃកា​រព្យា​បា​ល​។
លើសពីនេះទៅទៀត ក្រុមគ្រូ​ពេ​ទ្យជំ​នាញ​មិន​ត្រឹមតែបំ​ពេ​ញតួ​នាទីជាគ្រូពេទ្យព្យាបាលប៉ុ​ណ្ណោះ​ទេ​ ថែម​
ទាំងបំពេញ​តួ​នាទី​ជាទីប្រឹ​ក្សាផ្នែ​កសុ​ខ​ភាព​ផ្ទាល់ខ្លួន ដើម្បីជាវិធីសាស្រ្តគាំទ្រសុខភា​ព​ដ៏​ល្អចំ​ពោះអ្ន​ក​ជំងឺក្នុងរ​យៈពេ​លវែង​ទៀត​ផ​ង។

គ្លីនិកនេះ សង្កត់​ធ្ង​ន់លើកា​រព្យា​បាលឲ្យ​ចំ​មូលហេ​តុពិត​នៃជំងឺ ការពារមិនឲ្យ​មា​នជំងឺ ដោយ​ឧប​ករណ៍
និងបច្ចេកវិទ្យាទំនើ​ប​ទាន់ស​ម័​យ គ្រប់ដណ្តប់គ្រប់ប្រព័​ន្ធ​ដំ​ណើរ​ការ​រា​ងកាយ ស្តារនិងព្យាបាលជំងឺ
ដោយវិធីកែប្រែទម្លាប់​កា​ររ​ស់​នៅ លាងជាតិពុ​ល​ ប្រើប្រាស់សារធាតុចិញ្ចឹ​ម​ ​វីតា​មីន និងជាតិអីយ៉ុង​ ​ការ
មើល​ថែផ្នែក​ចំណី​អាហា​រចំ​ពោះ​បុគ្គ​លយ៉ាង​មា​ន​អនាម័យ ការថែទាំសម្រ​ស់​ស្បែ​ក ពន្យាររភាព និងការ
បន្តឹងស្បែ​កនិ​ង​រាង្គ​កាយ ដើម្បីឲ្យអ្នកមានភាពស្រស់​ស្អា​តដូ​ចធម្ម​ជាតិ ដោយបច្ចេកវិទ្យាព្យាបា​ល​ដោ​យ
​ចលនា និងស្តារដោយវេជ្ជសា​ស្ត្រ​ ដោយប្រើកាំរស្មីឡាស៊ែរ​ ​រលកshock Wave រលកម៉ាញ៉េទិច ដើម្បី
ព្យាបាល​ដោយ​គ្មាន​កា​រឈឺ​ចាប់​៕ ដោយ៖កូឡាប

spot_img
×