Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​បំផ្លាញ​សម្រេច​ផែនការ​បែងចែក​តំបន់​របស់​អាមេរិក នៅ​ស៊ី​រី​

​តាម​មជ្ឈដ្ឋាន​អ្នកវិភាគ​នោះ រុស្ស៊ី និង​សម្ព័ន្ធមិត្ត​បាន​បង្កើតឡើង​នូវ​សម្ព័ន្ធភាព​ខ្លាំងក្លា​មួយ​នៅ​ស៊ី​រី ហើយ​ធ្វើ​ឲ្យ​បរាជ័យ​ផែនការ​បែងចែក​តំបន់​របស់​អាមេរិក ។​

​ឧ​ត្ត​ម​សេនីយ​យោធា​ស៊ី​រី Muhammad Abbas ប្រាប់​សារព័ត៌មាន Sputnik ផ្សាយ​ជា​ភាសា​អារ៉ាប់​ថា “​អាស្រ័យ​ដោយ​កិច្ចប្រឹងប្រែង​រួម បណ្តា​ប្រទេស​រុស្ស៊ី ស៊ី​រី អ៊ីរ៉ង់ និង​ប្រទេស​ចំណុះ BRICS ទាំងអស់​អាចបង្កើត​ឡើង​បាន​នូវ​កម្លាំង​យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ប្រឆាំង​សត្រូវ​រួម​” ។​

​តាម​ឧ​ត្ត​ម​សេនីយ៍ Abbas ដដែល​នេះ សម្ព័ន្ធភាព​ជិតស្និទ​រវាង​រុស្ស៊ី ស៊ី​រី គួបផ្សំ​ជាមួយ​លក្ខណៈ​ជំនាញ​របស់​នាយទាហាន​ស៊ី​រី បាន​ធានា “​កម្រិត​ប្រាកដ ប្រជា​ខ្ពស់ ក្នុង​យុទ្ធនាការ​ទាំងឡាយ និង​ជាក់ស្តែង​គឺ​ជោគជ័យ​ទាំងឡាយ​លើ​សមរភូមិ​” ។​

ចំពោះ​ទាហាន​រុស្ស៊ី​រូបនេះ​សង្គ្រាម​នៅ​ស៊ី​រី​ពុំទាន់​បញ្ចប់​ទេ​

​ប៉ុន្តែ​សង្គ្រាម​នៅ​ពុំទាន់​បញ្ចប់​ឡើយ ហើយ​វា​តម្រូវ​ឲ្យ​មាន​កិច្ចប្រឹងប្រែង​បន្ថែមទៀត ក្នុងការ​បញ្ចប់​ជម្លោះ ។ សង្គ្រាម​នៅ​ស៊ី​រី​ពុំមែន​ជា​ជម្លោះ​កំរិត “​ក្នុង​តំបន់​” ទេ ។​

​ឧ​ត្ត​ម​ស​នី​យ Abbas សង្កត់ធ្ងន់ថា នោះ​គឺជា​សង្គ្រាម​អន្តរជាតិ​មួយ​ដែល​ក្នុងនោះ​អាមេរិក​បាន​ប្រើប្រាស់​ក្រុម​ភេរវកម្ម​ធ្វើជា​ឧបករណ៍​នាំមុខ ។ តាមរយៈ “​អាវុធ​ដ៏​សាហាវ​” នេះ ពួក​អាមេរិក​កំពុង​ប្រឆាំងនឹង​បណ្តា​ប្រទេស​ទាំងឡាយ​ដែល​ពួកគេ​ពុំ​ចូលចិត្ត ។ អា​មេ​រិ​កំពុង​សង្ឃឹមថា សង្គ្រាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​បន្ត​អូសបន្លាយ ។ នៅ​អនាគត​ខាងមុខនេះ​នឹងមាន​យុទ្ធនាការ​ប្រឆាំង​ជាមួយ​អ៊ីរ៉ង់​ព្រមទាំង​រុស្ស៊ី​ផ្ទុះ​ឡើយ​” ។​

​អាមេរិក​នឹង​ពុំ​បោះបង់​ផែនការ​បែងចែក​តំបន់ របស់​ពួកគេ​ទេ ហើយ​ជំលោះ​នឹងត្រូវ​បានធ្វើ​ការនាំចេញ​ទៅកាន់​តំបន់​ដទៃទៀត​ជាអាទិ៍ ៖ បណ្តា​រដ្ឋ​ចំណុះ​អតីត​សហភាពសូវៀត មី​យ៉ាន់ ភូមា និង​តំបន់​ពាក់កណ្តាល​ស្វ័យគ្រប់គ្រង ។ របស់​ជនជាតិ Kurd នៅ​អ៊ីរ៉ាក់ ។ ឧ​ត្ត​ម​សេនីយ​យោធា​រូបនេះ​នៅបាន​ព្រមាន​ថា សាសនា​អ៊ីស្លាម កំពុង​ត្រូវបាន​គេ​យក​ប្រើប្រាស់​ប្រៀប​ដូច​វាំងនន សំដៅ​បិទបាំង​សកម្មភាព​ទាំងឡាយ ដើម្បី​បំផ្លាញ​រុស្ស៊ី អ៊ីរ៉ង់ និង​បណ្តា​ប្រទេស​នៅ​មជ្ឈិមបូព៌ា ។​

​អ្នកវិទ្យាសាស្ត្រ​នយោបាយ Akram al-Shilli លើកឡើងថា ថ្វីត្បិតតែ​ផែនការ​បែងចែក​ជា​តំបន់​នៅ​មជ្ឈិមបូព៌ា​របស់​អាមេរិក​ភាគច្រើន​បាន​បរាជ័យ​ក្តី ក៏ប៉ុន្តែ​គោលដៅ​នៃ​ផែនការ​នេះ កំពុង​ប្រមូលផ្តុំ​ទៅកាន់​តំបន់​ពាក់កណ្តាល​ស្វ័យគ្រប់គ្រង​របស់​ជនជាតិ Kurd នៅ​អ៊ីរ៉ាក់ ៕​

×