Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ហាម​មិន​ឲ្យនាវា និងយន្តហោះចំបាំងអាមេរិ​ច​ចូ​លទៅហុងកុងឡើយ ក្រោ​យ​អាមេរិ​ចចេ​ញច្បា​ប់គាំទ្រ​ប្រជា​ធិបតេ​យ្យ​ហុ​ង​កុង

spot_img

ចិននឹងធ្វើកា​រហាម​ប្រាមមិ​នឲ្យនាវា និងយន្តហោះចំបាំងអាមេរិចមក​ចូ​លសំ​ចតនៅ​ទី​ក្រុងហុ​ងកុ​ងឡើយ ដែលវិធានការនេះគឺដើម្បី​ឆ្លើ​យត​បទៅ​នឹងអា​មេរិច ដែលទើបតែចេញច្បាប់គាំត្រអ្ន​ក​ប្រ​ជាធិប​តេ​យ្យនៅ​ហុ​ងកុង។

“ដើម្បីឆ្លើយតបទៅនឹង​ស​កម្ម​ភា​ពដ៏គ្មាន​ហេតុ​ផល​រ​បស់​អា​មេរិច រដ្ឋាភិបាលចិននឹងធ្វើការ​ព្យួ​រកា​រ​ពិនិត្យ​លើសំ​ណើរ​រ​ប​ស់អាមេ​រិ​ច ដែលសុំឲ្យកប៉ាល់ និង​យ​ន្តហោះ​រប​ស់ខ្លួន​មកទី​ក្រុ​ងហុងកុង”។ នេះបើតាមការបញ្ជាក់របស់​អ្ន​ក​នាំពាក្យ​ក្រ​សួងកា​រប​រ​ទេសចិ​ន​ឈ្មោះ Hua Chunying ថ្លែងនៅ​ក្នុ​ងសន្និ​សីទសារព័ត៌មាន​ក្នុង​ទីក្រុ​ងប៉េ​​កាំង។

អ្នកនាំពាក្យរូបនោះក៏បានប្រ​កា​ស​ថា ទីក្រុងប៉េកាំងនឹងធ្វើការដាក់ទណ្ឌ​ក​ម្មទៅ​លើអង្គកា​រ​សិទ្ធិ​ម​នុ​ស្ស​ជាច្រើន ដែលបានធ្វើការឃ្លាំមើល​ ​និង​រា​យ​ការណ៍ពី​ប​ញ្ហាកា​រត​វ៉ានៅហុ​ង​កុង។

សូមបញ្ជាក់ថា វិធានការឆ្លើ​យ​តប​រ​បស់ចិន កើតឡើងក្រោយពេលប្រធានា​ធិ​ប​តីដូណា​ល់​ ត្រាំ បានធ្វើការចុះហត្ថលេខាងលើ​ច្បា​ប់ប្រ​ជាធិ​បតេ​យ្យ និងសិទ្ធិមនុស្ស​ហុ​ង​កុ​ង ក្រោយពេលវាមានការអនុ​ម័​ត​ជាឯ​ក​ច្ឆន្ទពីសភា​។

ច្បាប់ថ្មីនោះនឹងអនុញ្ញា​តិ​ឲ្យ​ទីក្រុង​វ៉ា​ស៊ីន​តោ​នធ្វើកា​រដា​ក់​ទណ្ឌកម្ម ឬធ្វើការព្យួរឋានៈពាណិជ្ជកម្មពិ​សេ​សរ​ប​ស់ហុ​ង​កុង ជុំវិញការរំលោភសិទ្ធិម​នុ​ស្ស៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×