Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីជា​ម្តាយ​ម្នា​ក់ត្រូវចា​ប់ខ្លួ​ននៅ​អាមេរិច​ ដោយសារលក់កូ​ន​ត​ម្លៃ ២ពាន់ដុ​ល្លារ

ស្រ្តីជាម្តាយម្នាក់នៅក្នុងរដ្ឋ ​Kentuckey សហរដ្ឋអាមេរិច បានរងការចោទប្រកាន់ពីប​ទ​លក់កូ​នក្នុ​ងត​ម្លៃ ២.០០០ដុល្លារ។ នេះបើតាមការបញ្ជាក់រប​ស់​ប៉ូ​លីស។

ប៉ូលីសបានទាក់ទងស្រ្តីឈ្មោះ ​M​aria Domingo-Pere​z អាយុ ៣១ឆ្នាំ ក្រោយពេលមន្រ្តីនៅសាលាបឋមសិ​ក្សា​ ក្នុងទីក្រុង Bowling Green នៃរដ្ឋ Kentucky បានធ្វើការរាយកា​រ​ណ៍ថា ស្រ្តីរូបនោះបានឲ្យកូ​​ន​ទៅគេ។

ដំបូងឡើយស្រ្តីរូបនោះបា​ន​បដិ​សេធ ប៉ុន្តែក្រោយមកនាងបានទ​ទួ​លស្គា​ល់​ថា នាងបានឲ្យកូនទៅប្តីប្រពន្ធ​មួ​យ​គូ។ នេះបើតាមការបញ្ជា​ក់​រប​ស់​ប៉ូ​លីស។

ប្តីប្រពន្ធមួយគូនោះ បានប្រា​ប់​អ្នក​ស៊ើបអ​ង្កេតថា ពួកគេបានផ្តល់ប្រាក់ចំ​នួ​ន​២.០០០ដុល្លារ សម្រាប់យកកូន​នោះ​។​ ពួកគេទាំងពីរនាក់ឈ្មោះ C​a​tarina Jose Felipe វ័យ ៣៧ឆ្នាំ និងប្តីឈ្មោះ Jose Manuel Pascual វ័យ ៤៥ឆ្នាំ។

អាជ្ញាធរមិនបានបញ្ជាក់ពីភេទ ឬអាយុ​រ​បស់កុ​មារ​ដែល​ត្រូវគេ​ល​ក់នោះ​ទេ។

ស្រ្តីជាម្តាយដែលលក់កូន ព្រម​ទាំ​ងប្តី​ប្រពន្ធនោះ ត្រូវបានចាប់ខ្លូន និងរងការចោទប្រកាន់​ពី​ប​ទលក់ និងទិញកូន កាលពីថ្ងៃអង្គារ។

ប៉ូលី​ស​បញ្ជា​ក់ថា កុមារដែលត្រូវស្រ្តីនោះយកលក់ ​ព្រ​មទាំងកូន ៤នាក់ទៀតរបស់នា​ង​ កំពុងស្ថិតនៅកន្លែងការពា​រ​រ​ប​ស់ប៉ូ​លី​ស៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

×