Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកកាសែត​ជប៉ុន​ម្នាក់​ស្លាប់ ដោយសារ​ធ្វើការ​លើស​ម៉ោង​ច្រើនពេក​

អ្នកកាសែត​ផ្នែក​នយោបាយ ជនជាតិ​ជប៉ុន​ម្នាក់​បាន​ស្លាប់​ដោយសារតែ​ការធ្វើការងារ​លើស​ម៉ោង​ច្រើនពេក​។

​អ្នករាយការណ៍​ផ្នែក​នយោបាយ​ឈ្មោះ Miwa Sado បាន​ស្លាប់​អស់​រយៈពេល ៤​ឆ្នាំ​មកហើយ ប៉ុន្តែ​និ​យោ​គជក​របស់​នាង​ទើបតែ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​កន្លងទៅនេះ​។​

Miwa Sado បាន​ស្លាប់​ដោយសារ​បញ្ហា​បេះដូង​កាលពី​ឆ្នាំ ២០១៣ ក្រោយពេល​ធ្វើការ​លើស​ម៉ោង​រហូតដល់ ១៥៩​ម៉ោង ក្នុង​មួយខែ​។ នេះ​បើតាម​ការប្រកាស​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​របស់​នាង​ឈ្មោះ NHK​។​

​ចំនួន​ម៉ោង​លើស​រហូតដល់ ១៥៩​ម៉ោង​ក្នុង​មួយខែ​បែបនេះ បានន័យថា នាង​ធ្វើការ​លើស​ម៉ោង​ជិត ៦​ម៉ោង​ក្នុង​មួយថ្ងៃ ដោយ​រាប់ទាំង​ចុង​សប្តាហ៍​ផង​។​

​បើតាម​ការិយាល័យ​ការពារ​ក្នុង​ទីក្រុង​តូ​ក្យូ​បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​ការស្លាប់​របស់​អ្នកយកព័ត៌មាន​គឺ​បណ្តាលមកពី​ការធ្វើការងារ​លើស​ម៉ោង​។​

​បើតាម​កាសែត Asahi អ្នកកាសែត​វ័យ ៣១​ឆ្នាំ​រូបនោះ បាន​រាយការណ៍​ទាក់ទង​នឹង​ការបោះឆ្នោត ២ គឺ​មួយ​ការបោះឆ្នោត​តំបន់ និង​មួយទៀត​គឺ​ការបោះឆ្នោត​ថ្នាក់ជាតិ​។​

​នាង​ត្រូវបាន​គេ​ឃើញ​ដួល​ដេក​នៅលើ​គ្រែ ដោយ​ដៃ​មាន​កាន់​ទូរស័ព្ទ​។​

​មួយខែ​មុនពេល​ស្លាប់ គាត់​បាន​ផ្ញើ​អ៊ី​ម៉ែ​ល​ទៅ​ឪពុក​របស់គាត់​ដោយនិយាយ​ប្រាប់ថា “​ខ្ញុំ​រវល់​ខ្លាំងណាស់ និង​មាន​អារម្មណ៍​តានតឹង​ខ្លាំង និង​គិត​ចង​ឈប់​ធ្វើការ ប៉ុន្តែ​ខ្ញុំ​គិតថា ខ្ញុំ​ត្រូវតែ​ចាំ​សិន​”​។​

​បើតាម​ច្បាប់​របស់​ប្រទេស​ជប៉ុន បុគ្គលិក​ត្រូវ​ឲ្យ​ធ្វើការ​រយៈពេល ៤០​ម៉ោង ក្នុង​មួយ​សប្តាហ៍ ឬក៏​៨​ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​ដែល​ម៉ោង​សម្រាក​គឺមាន​រយៈពេល ១​ម៉ោង​៕ សុភ័ក្ត្រ

 

 

×