Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ផ្តល់​លិខិតឆ្លងដែន និង​ប័ណ្ណ​ពលករ​ក្រៅប្រទេស នៅ​ការិយាល័យ​ប្រចាំ​ខេត្ត​រ៉ាក់យ៉ង និង​ឆាក់​ឈើ​ង​សា​វ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​មករា​

spot_img

​ទីក្រុ​បាងកក​៖ ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ជូនដំណឹង​ដល់​បងប្អូន​ពលក​រ​កម្ពុជា ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ​ឲ្យដឹងថា ការិយាល័យ​បើក​ផ្តល់​លិខិតឆ្លងដែន​/​លិខិត​ធ្វើដំណើរ (TD) និង​ប័ណ្ណ​ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​បរទេស (OCWC) ប្រចាំ​ខេត្ត​រ៉ាក់យ៉ង និង​ឆាក់​ឈើ​ង​សា​វ នៃ​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ជូន​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ នឹង​ផ្អាក​ដំណើរការ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨ នេះ​តទៅ​។

​ស្ថានទូត​កម្ពុជា​បាន​បន្ថែមថា សម្រាប់​បងប្អូន​ពលក​រ​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ដក​លិខិតឆ្លងដែន​/​លិខិត​ធ្វើដំណើរ (TD) និង​ប័ណ្ណ​ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​បរទេស (OCWC) នៅ​ការិយាល័យ​នៃ​ខេត្ត​ទាំង​២​នេះ​ខាង​លើ​រួចហើយ និង​បងប្អូន​ពលករ​ដែល​មិនទាន់​ដាក់​ពាក្យ​ស្នើសុំ អាច​បន្ត​ទំនាក់ទំនង និង​ដាក់​ពាក្យ​ស្នើសុំ​ដក​ឯកសារ​របស់ខ្លួន​ជាធម្មតា នៅ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​របស់​គណៈកម្មកា​រ​ផ្តល់​ភាពស្របច្បាប់ ដែល​មាន​ទីតាំង​ស្ថិតនៅ​បរិវេណ​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ នៅ​សង្កាត់​វ៉ាង​ថុង​ឡាង ខណ្ឌ​វ៉ាង​ថុង​ឡាង ទីក្រុង​បាងកក ប្រទេស​ថៃ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×