Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នី​ង​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន ៣ ដែលមាន​ទឹកប្រាក់ ៣៧ លាន​អឺរ៉ូ

spot_img

​ភ្នំពេញ​៖ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមជាមួយ​លោក Julian Sch¬tz តំណាង​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KfW) បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន ៣ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៣៧ លាន​អឺរ៉ូ (​ប្រមាណ​ជា ៤១ លាន​ដុល្លារ​អាមេរិក​), នា​ល្ងាច​ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩, នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​ក្រសួង​សេដ្ឋកិច្ច បានចេញ​សេចក្តីជូនដំណឹង​សម្រាប់​ប្រព័ន្ធ​សារព័ត៌មាន​ស្តីពី​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន និង​កិច្ច​ព្រម​ព្រ​ង​ហិរញ្ញប្បទាន រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KM) បាន​ឲ្យ​ដឹងថា លោក​អគ្គបណ្ឌិត​សភាចា​រ្យ​​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមជាមួយ​លោក Julian Schüz
​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KfW) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​
​ចំនួន ៣ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៣៧ លាន​អឺរ៉ូ (​ប្រមាណ​ជា ៤១ លាន​ដុល្លារ​អាមេរិក​) ។
​កិច្ចព្រមព្រៀង​ទាំង ៣ នេះ មាន​ដូចខាងក្រោម​៖

១- កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​មាន​ទឹកប្រាក់​ចំនួន ៣០ លាន​អឺរ៉ូ និង​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន មាន​ទឹកប្រាក់​ចំនួន ២ លាន​អឺរ៉ូ សម្រាប់​គម្រោង​ប្រសិទ្ធភាព​ថាមពល​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ជនបទ​៖ តាមរយៈ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ទាំងពីរ​នេះ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ នឹង​ផ្តល់​
​ឥណទាន​សម្បទាន​ចំនួន ៣០ លាន​អឺរ៉ូ ត្រូវជា​ប្រមាណ ៣៣ លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ឥត​
​សំណង​ចំនួន ២ លាន​អឺរ៉ូ ត្រូវជា​ប្រមាណ ២,២ លាន​ដុល្លារ​អាមេរិក ជូន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​អនុវត្ត​
​គម្រោង​ប្រសិទ្ធភាព​ថាមពល​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ជនបទ ដែលមាន អគ្គិសនី​កម្ពុជា (EDC) ជា​ភ្នាក់ងារ​
​អនុវត្ត​គម្រោង ។​

​ត​ម្រោ​ង​នេះ មាន​ទិសដៅ​សាងសង់​អនុ​ស្ថានីយ 115/22 kv, 50 MVA ចំនួន ០២ កន្លែង (​ស្រុក​ក្រឡាញ់ និង​ភាគខាងត្បូង​នៃ​ក្រុង​សៀមរាប​) និង​សាងសង់​បណ្តាញ​តង់ស្យុង​មធ្យម (​បណ្តាញ​កា​ប្តី​ក្នុង ដី និង​បណ្តាញ​អាកាស​) សរុប​ប្រវែង ៣២០ តម នៅក្នុង​ខេត្តសៀមរាប​, ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ។​

២- កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​ទឹកប្រាក់​ចំនួន ៥ លាន​អឺរ៉ូ សម្រាប់​កម្មវិធី​ផែនការ​អនុវត្ត​គណនេយ្យភាព​
​សង្គម ដំណាក់កាល​ទី ២៖ តាមរយៈ​កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៥​លាន​អឺរ៉ូ ត្រូវជា​ប្រមាណ ៥,៥​លាន​ដុល្លារ​អាមេរិក ទៅក្នុង​មូលនិធិ​បរ​ធន​បាល​កិច្ច (TrustFund) ដែល​សម្របសម្រួល​ដោយ ធនាគារពិភពលោក ដើម្បី​បែងចែក​ជូន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) និង​អង្គការ​សង្គម​ស៊ីវិល ។ កម្មវិធី​​ផែនការ​អនុវត្ត​គណនេយ្យភាព​សង្គម ដំណាក់កាល​ទី ២ នេះ នឹង​អនុវត្ត​ដោយ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​​អង្គការ​សង្គម​ស៊ីវិល ។​

​កម្មវិធី​នេះ នឹង​ជួយ​ពង្រឹង​អភិបាលកិច្ច​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដូចជា រដ្ឋបាល​ឃុំ​/​សង្កាត់​, សាលាបឋមសិក្សា​, មណ្ឌល​សុខភាព ជាដើម ដែលជា​ការរួមចំណែក និង​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការងារ​​គណនេយ្យភាព​សង្គម សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ។​

​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រទាំង​បី​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​
​មួយ​ដែល​បង្ហាញ​ពី​ការបោះ​ជំហាន​ទៅមុខ​នៃ​កិច្ចសហប្រតិបត្តិការ​ជា​មិត្តភាព​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​
​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​។ ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​នេះ នឹង​រួមវិភាគទាន​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ល្លៀ​សវៃ ប៉ិនប្រសប់​​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សូមបញ្ជាក់ថា ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ពី​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ផ្តោត​អាទិភាព​ទៅលើ​
​វិស័យ​សំខាន់ៗ​មាន អភិវឌ្ឍន៍ជនបទ​, សុខាភិបាល និង​វិស័យ​អភិបាលកិច្ច (​យេនឌ័រ​, កំណែទម្រង់​សាធារណៈ​
​និង​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​) ដែល​គិត​ចាប់ពី​ឆ្នាំ​១៩៩២ មកដល់​បច្ចុប្បន្ន ទឹកប្រាក់​​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ពី​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ មាន​ប្រមាណ​ជា ៦៤០ លាន​ដុល្លារ​អាមេរិក ។

​ការផ្តល់​ឥណទាន​ពី​ដៃគូ​ទេ​ភាគី​ថ្មីៗ​បន្ថែមទៀត ជាពិសេស ពី​បណ្តា​ប្រទេស​មានការ​អភិវឌ្ឍ​ខ្ពស់​នៃ​ទ្វីបអឺរ៉ុប ដូច​​ជា សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ នេះ បាន​ឆ្លុះបញ្ចាំង​យ៉ាង​ជាក់ច្បាស់​ថា ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ​របស់​កម្ពុជា​​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដើរ​នៅលើ​ផ្លូវត្រូវ តាម​យុទ្ធសាស្ត្រ និង​គោលនយោបាយ​​អភិវឌ្ឍន៍​រួមទាំង​យុទ្ធសាស្ត្រ​គ្រប់គ្រង​បំណុល​សាធារណៈ​ផងដែរ ៕​ដោយ​៖​កូ​ឡាប​

spot_img
×