Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​កំពុង​អភិវឌ្ឍ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​កម្រិតស្តង់ដារ​

spot_img

​ភ្នំពេញ​៖ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) រួម​ជាមួយនឹង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែធ្នូ ឆ្នាំ​២០១៩ បានរៀបចំ​វេទិកា​ស្តីពី​ច​ល​ភាព​ក្នុង​ទីប្រជុំជន​(Urban Mobility Forum)​។​

​វេទិកា​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្កើត​វេទិកា​ចែករំលែក​គំនិត ការយល់ដឹង និង​បទពិសោធន៍ ក៏ដូចជា ផ្តល់នូវ​ដំណោះស្រាយ​ដើម្បី​ប្រែក្លាយ និង​វិនិយោគ​លើ​ភាព​ច​ល​ភាព​នៅក្នុង​ទីប្រជុំជន​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​។​

​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានធ្វើ​អញ្ជើញ​ជា​វាគ្មិន​បាន​កត់សម្គាល់ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​យកចិត្តទុកដាក់​ជា​អាទិភាព​លើ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការដឹកជញ្ជូន ដូចជា ការពង្រីក​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​ផ្លូវថ្នល់ និង​ផែនការ​អភិវឌ្ឍ​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ស្ពាន ស្ពាន​អាកាស និង​កំពង់ ផែ​ជាដើម ដែល​រួមបញ្ចូល​ទាំង​ការកសាង​គន្លង​យានយន្ត គន្លង​ឡានក្រុង និង​ភ្លើង​ចរាចរណ៍​ឆ្លាត​វៃ​ដើម្បី​ជា មធ្យោបាយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​លើកឡើងថា​៖ បច្ចុប្បន្ននេះ រដ្ឋាភិបាល​កំពុង​អភិវឌ្ឍ និង​សាងសង់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ស្តង់ដារ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ជា​គំរូ​សម្រាប់​ខេត្ត​ផ្សេងទៀត​។ លើសពីនេះ​ទៀត រដ្ឋាភិបាល​កំពុង​សិក្សា​អំពី​ការប្រើប្រាស់​យានយន្ត​អគ្គិសនី នៅ​តំបន់​អង្គរ​ដើម្បី​អភិរក្ស​ប្រាសាទ​អង្គរ​ក៏ ដូចជា​បរិស្ថាន​ទូទៅ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា រដ្ឋាភិបាល​ក៏​បាននិងកំពុង​ធ្វើការ​សិក្សា​លើផ្លូវ​ក្រោម​ដី​(subways) ផ្លូវដែក​(monorails) និង​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​ក្នុង​គោលបំណង​លុបបំបាត់​ការកកស្ទះ​ចរាចរណ៍ នៅក្នុង​តំបន់​ប្រជុំ​របស់​យើង​។​

​ជាមួយគ្នា​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា មួយ​នឹង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន​សាធារណៈ​និង​ឯកជន​កំពុង​ត្រូវបាន​ជំរុញ ឱ្យមាន​ការរីកចម្រើន និង​ធ្វើ​ប្រតិបត្តិការ​ប្រកបដោយ​សុវត្ថិភាព និង​អាច​ទទួល​សេវា​បាន​ទាន់ពេលវេលា​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក Nick Beresford តំណាង​UNDP​ប្រចាំ​កម្ពុជា ដែល​បាន​ផ្តួចផ្តើម​ឱ្យមាន​វេទិកា​នេះ​ឡើង និង​ថ្លែងអំណរគុណ​ចំពោះ លោកស្រី Panny Low អតីត សមាជិកា​សភា​នៃ​ប្រទេស​សឹង្ហ​បូរី និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Social Innovation Park Ltd., (​សិង្ហ​បុរី​) និង​លោក Russel Cohen នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន​តាក់ស៊ី​Grab ដែល​បាន​ចូលរួម​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ជាក់ស្តែង​ទាក់ទង​នឹង​ការលើកកម្ពស់​ច​ល​ភាព នៅ​ទីប្រជុំជន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×