នៅឯប្រទេសចិន ក្នុងខែត្រ Guizhou មានជញ្ជាំងភ្នំមួយឈ្មោះ Chan Da Ya វាអាចបង្កើតពងបាន ហើយពងនោះទៀតដុះចេញមកបន្តិចម្ដងៗវាប្រើរយៈពេល៣០ឆ្នាំ ដើម្បីក្លាយទៅជាដុំថ្មមូលក្រឡំមួយបាន ហើយបន្ទាប់មកក៏មានថ្មថ្មីទៀតពយចេញមកបន្តទៀត។ ជញ្ជាំងថ្មនេះមានកម្ពស់១៩ម៉ែត្រ មានពងដុះចេញមកពីក្រោមដល់លើ ធំតូចចម្រុះគ្នា ដែលអ្នកស្រុកនោះនាំគ្នាឡើងទៅស្ទាបអង្អែលសុំសំណាង ពីព្រោះនេះជារឿងអច្ឆរិយៈ ដែលសូម្បីតែអ្នកវិទ្យាសាស្ដ្រក៏និយាយមិនចេញនៅឡើយទេថា បាតុភូតនេះកើតមកពីកត្តាអ្វី?!
“Chan Da Ya មាននយ័ថា ជញ្ជាំងភ្នំ ទម្លាក់ពង”
ក្នុងរយៈពេល១២៥ឆ្នាំកន្លងមក យ៉ាងហោចណាស់ក៏ក្នុងមួយគ្រួសារដែរស់នៅ Gulu Zhai Village មានដាក់ពងថ្មនេះទុកសម្រាប់គោរពបូជាដែរ គឺដើម្បីសុំសេចក្ដីសុខចម្រើន។ តែជារឿយៗ ថ្មទាំងនោះត្រូវបានគេលួចយកទៅលក់អោយអ្នកដែលចូលចិត្តសន្សំរបស់កម្រ ដែលធ្វើអោយពងថ្មទាំងនោះទទួលរងការគំរាមកំហែង៕ ដោយ ៖ ក្ខិណី