Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីសឥណ្ឌា បាញ់សម្លាប់ជនសង្ស័យ ៤នាក់​ក្នុ​ងក​រណីរំ​លោភ សម្លាប់ពេទ្យវ័យក្មេងម្នា​ក់​

ប៉ូលីសឥណ្ឌាបានបាញ់សម្លា​ប់​បុ​រស ៤នាក់ក្នុងករណីរំលោភ​ ​និងសម្លាប់ស្រ្តីវ័យក្មេងម្នាក់ធ្វើជា​ពេ​ទ្យ​សត្វ​ ក្នុងទីក្រុង Hyderabad នៃរដ្ឋTelangana។

បុរសទាំង ៤នាក់នោះត្រូវបាន​ចា​ប់ខ្លួ​នកាលពី​ស​ប្តាហ៍មុន ប៉ុន្តែពួកគេត្រូវប៉ូលីសនាំយកទៅ​ក​ន្លែ​ងកើ​ត​ហេ​តុ នៅព្រឹកថ្ងៃសុក្រនេះ។

ជ​ន​សង្ស័យ ត្រូវបានប៉ូលីសបា​ញ់​ស​ម្លាប់ នៅពេលពួកគេព្យាយាមលួ​ច​កាំ​ភ្លើង​ពី​ប៉ូ​លីស និងគេចខ្លួន។

សាកសពឆេះខ្លោចរប​ស់​ជន​រ​ងគ្រោះវ័យ ២៧ឆ្នាំ ត្រូវបានគេប្រទះឃើញកាល​ពី​​សប្តា​ហ៍មុ​ន​ ហើយករណីរំលោភ​ស​ម្លាប់នោះ​បាន​ធ្វើឲ្យមា​នការ​ផ្ទុះកំហឹង និងការតវ៉ាយ៉ា​ង​ខ្លាំង។

មន្រ្តីប៉ូលីសចូលនិវត្តន៍ម្នា​ក់​ឈ្មោះ​ Prakash Singh បានថ្លែងប្រាប់ BBC ដូច្នេះថា “ការបាញ់សម្លាប់នោះគឺ​ជា​រឿង​មិន​ដែលមិន​អាច​ចៀ​សបា​ន”។

គាត់និយាយថា “ត្រូវតែ​មា​នកា​រប្រុង​ប្រយ័ត្ន​ខ្ពស់ នៅពេលជនសង្ស័យត្រូវបា​ន​គេ​នាំយក​ទៅកាន់​តុ​លា​ការ ឬកន្លែងកើតហេតុឃាត​ក​ម្ម​”។

“ពួកគេ (ជនសង្ស័យ)​គួ​រតែ​ត្រូវ​ចង់ ដាក់ខ្នោះ និងពិនិត្យមើលឲ្យ​បា​ន​ម៉ត់ចត់ មុនពេលបញ្ជូនពួកគេ​ចេ​ញ​ក្រៅ​។ ​អ្វីៗអាចកើតឡើ​ង​គ្រ​ប់ពេល ប្រសិនជាប៉ូលីសមិន​មា​ន​កា​រប្រុ​ង​ប្រយ័​ត្ន”។

ប៉ូលីសខាងលើនិយាយថា ​យើ​ងមិ​នអា​ចនិយា​យ​បាន​មុ​នទេថា វាគឺជាការសម្លាប់ក្រៅប្រព័​ន្ធ​ច្បាប់​។

ប៉ូលីសឥណ្ឌា ត្រូវបានគេធ្វើកា​​ររិះ​គន់​យ៉ា​ងខ្លាំង ក្រោយពេលមានករ​ណី​ឃា​តក​ម្ម ជាពិសេសនៅពេលដែ​ល​គ្រួ​សា​រជ​ន​រង​គ្រោះ​បាន​ចោ​ទប៉ូលីសថា បានធ្វើការខ្ជិលច្រអូសអស់​រ​យៈ​ពេ​ល ២ម៉ោង។

ប្រជាជនឥណ្ឌារាប់ពា​ន់​នាក់​ បានធ្វើការតវ៉ា​នៅ​ប៉ុ​ស្តិ៍​ប៉ូលីស ស្ថិតក្នុងទីក្រុង​ខា​ង​លើ​ និងបានតវ៉ា​ឲ្យ​ធ្វើកា​រ​កាត់​ទោស​ប្រហា​រជី​វិ​ត​លើឃា​ត​ក​រទាំងនោះ។

ប៉ូលីសចំ​នួន ២នាក់​ផ​ងដែ​រ​បាន​រងរបួស នៅពេលដែលជនសង្ស័យ​បា​ន​ព្យាយា​ម​រត់​គេ​ច។

សូមបញ្ជាក់ថា ករណី​រំ​លោភ​ស​ម្លាប់ កើតមានជារឿយៗនៅ​ក្នុ​ង​ប្រទេស​ឥណ្ឌា ចាប់តាំងពីមានការ​រំ​លោ​ភ​បូ​ក និងសម្លាប់ស្រ្តីវ័យក្មេង​ម្នា​ក់នៅ​លើឡា​នក្រុ​ង កាលពីឆ្នាំ ២០១០។

បើតាមតួលេខរបស់​រ​ដ្ឋា​ភិបា​ល​បានឲ្យដឹងថា មានករណីរំលោ​ភ​ចំ​នួន ៣៣.៦៥៨ករណីកើតឡើងក្នុងប្រទេ​ស​កា​លពី​ឆ្នាំ​ ២០១៧ ពោល​មា​ន​ករណី​រំលោ​ភកើ​តឡើ​ងជា​ម​ធ្យម​ចំនួ​ន ៩២៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

×