Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UN មានភស្ថុតាង​ដែល​បង្ហា​ញថា កងកម្លាំងអ៊ីរ៉ងបាញ់​រះ​ដើម្បី​សម្លាប់​បា​តុករ

spot_img

អង្គការសហប្រជាជាតិបាននិយា​យ​នៅថ្ងៃ​សុក្រ​ថា ខ្លួនមានភស្ថុតាងជា​វី​ដេអូដែលបង្ហាញថា កងកម្លាំងសន្តិសុខរ​បស់​អ៊ី​រ៉ង បានធ្វើការបាញ់ដើម្បីស​ម្លា​ប់ក្រុម​បា​តុករ ក្នុងអំឡុងពេលផ្ទុះការតវ៉ា។​



នៅក្នុងសេចក្តីប្រកាស អគ្គ​ស្ន​ងការជាន់ខ្ពស់សិទ្ធិ​ម​នុស្ស​របស់​អង្គ​ការ​សហប្រ​ជាជា​តិ​ឈ្មោះ Michelle Bachelet បាននិយាយថា ​”​អ្នកស្រីមានការព្រួយបា​រ​ម្ភចំ​ពោះកា​រមិនដឹងច្បាស់លា​ស់​អំពោះ​ចំនួន​អ្ន​កស្លាប់ និងរបួស និងការព្យាបាទមនុ​ស្ស​រាប់​ពាន់​នាក់​ ដែលកំ​ពុងត្រូ​វ​ឃុំខ្លួន” អំឡុងពេលការតវ៉ាកាលពីពេលថ្មីៗនេះ​ ​ក្នុងប្រទេ​ស​អ៊ីរ៉ង។

អ្នកស្រីបន្តទៀ​តថា “ការស៊ើបអង្កេតបន្ទា​ន់​ ឯករាជ្យ និងមិនលំអៀង ត្រូវតែធ្វើឡើងចំពោះអំ​ពើ​ហឹង្សា​នោះ​ រួមមានការសម្លាប់បា​តុ​ក​រ”។

សូមបញ្ជាក់ថា ប្រជា​ជ​នអ៊ី​រ៉​ងជាច្រើននាក់បានចូលរួមធ្វើការតវ៉ា​កា​ល​ពីពា​ក់ក​ណ្តាល​ខែវិ​ច្ឆិកាកន្លងទៅ​ ក្រោយពេលរដ្ឋាភិបា​ល​បាន​ប្រកាស​ដំ​ឡើងថ្លៃ​ប្រេង​ចំ​នួន ៣០០ភាគរយ។

ចំនួននៃការ​ស្លាប់​រប​ស់ក្រុម​បា​តុ​ករ គេមិនទាន់បានដឹងច្បា​ស់​នៅ​ឡើយ​ទេ ខណៈដែលរដ្ឋាភិបាលដ​ក​ហូ​តតួលេ​ខ​ចេ​ញ។

ការិយាល័យសិទ្ធិម​នុ​ស្សរ​បស់អង្គការសហប្រជាជា​តិ​បាន​និយា​យ​ថា ខ្លួនមានព័ត៌មានដែលបញ្ជាក់ថា​ ​មានមនុស្សយ៉ា​ង​តិ​ច ២០៨នាក់​ត្រូ​វបា​នសម្លាប់ រួមមានស្រ្តីចំនួន​ ​១៣នាក់ និងកុមារ ១២នាក់។ មនុស្សចំនួន ៧.០០០នាក់ត្រូវបានគេចា​ប់​ខ្លួន​ទូទាំ​ងប្រ​ទេស​។​​

ក្រោយមានកា​របាញ់​ប្រហា​រលើក្រុ​មបា​តុករ រដ្ឋាភិបាលបានបិ​ទ​ប្រព័​ន្ធអ៊ី​ធឺណេត​នៅក្នុង​ប្រទេស​អស់រ​យៈពេ​ល​ជា​ង ១សប្តាហ៍៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×