កូរ៉េខាងជើងមានគម្រោងចាត់ប្រតិភូកីឡារួមមានសមាជិកពី 400 – 500នាក់ មកចូលរួមអូឡាំពិករដូវរងា នាខែក្រោយនេះ នៅកូរ៉េខាងត្បូង។
អូឡាំពិករដូវរងានិងប្រព្រឹត្តទៅពីថ្ងៃ 09-25/2 នៅស្រុក PyeongChang, នៅកូរ៉េខាងត្បូង
ទីភ្នាក់ងារព័ត៌មាន Yonhap បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Lee Nak-yon ឲ្យដឹងកាលពីថ្ងៃម្សិលមិញនេះថា ៖ កូរ៉េខាងជើងនឹងចាត់តាំងប្រតិភូកីឡាមួយមានសមាជិកពី ៤០០នាក់-៥០០នាក់ ហើយពេលនេះប្រទេសទាំង២ កំពុងចរចាលំអិតពីដំណើរចូលរួមរបស់ប្រតិភូប្រទេសកូរ៉េខាងជើង។
លោក Lee ឲ្យដឹងថា អូឡាំពិកនេះ នឹងបន្សល់ទុកនូវមរតកដ៏សំខាន់ ពុំខុសពីអូឡាំពិករដូវរំហើយ កាលពីឆ្នាំ ១៩៨៨ នៅក្រុងសេអ៊ូល ដែលពេលនោះវាបានជួយលុបបំបាត់សង្គ្រាមត្រជាក់។ ចំពោះអូឡាំពិកលើកនេះ យើងខ្ញុំសង្ឃឹមថា វានឹងជួយកែសម្រួលស្ថានការណ៍បច្ចុប្បន្ននៅឧបទ្វីបកូរ៉េដើម្បីរួមចំណែកដល់សន្តិភាពពិភពលោកតាមរយៈការកាត់បន្ថយហានិភ័យលើវិស័យសន្តិសុខ។ គួររំលឹកឡើងវិញថា ជំនួនរវាងកូរ៉េទាំង២ កាលពីខែ៩ កន្លងមកបានឯកភាពផ្លាស់ប្តូរប្រតិភូមន្ត្រីជាន់ខ្ពស់ កីឡាករ សិល្បៈករ ទៅវិញទៅមក៕ ចន្ទ្រា