មនុស្សចំនួន ៥នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីពីបទធ្វើការបរបាញ់សត្វព្រៃខុសច្បាប់ ក្រោយពេលអាជ្ញាធរបានរកឃើញស្បែកខ្លា និងកូនខ្លាក្នុងស្បូនចំនួន ៤ដែលត្រូវបានគេដាក់ក្នុងកែវ។
ប្រភេទខ្លា Sumatran គឺជាសត្វដែលជិតផុតពូជ ដែលនៅសល់ចំនួនប្រហែល ៤០០ក្បាលប៉ុណ្ណោះរស់នៅក្នុងព្រៃ។
គេនៅមិនទាន់ដឹងច្បាស់ទេថា តើកូនខ្លាក្នុងស្បូន ត្រូវគេយកចេញពីពោះរបស់ខ្លាជំទង់មួយក្បាល ដែលត្រូវគេព្រលះយកស្បែកឬយ៉ាងណាទេ។
កូនខ្លាកើតមកដំបូងមិនអាចមើលឃើញអ្វីនោះទេ ហើយវាពឹងផ្អែកទាំងស្រុងទៅលើមេរបស់វាក្នុងរយៈពេល ២ ទៅ ៣ខែដំបូង។
មន្រ្តីមកពីក្រសួងបរិស្ថានឥណ្ឌាបាននិយាយា ជនសង្ស័យ ដែលមកពីខេត្ត Riau ត្រូវបានចាប់ខ្លួន ក្រោយពេលប៉ូលីសទទួលបានការប្រាប់ពីតម្រុយ។
ជនសង្ស័យ ២នាក់ត្រូវបានគេជឿជាក់ថាជាអ្នកលក់។ ពួកគេទាំងពីរ ប្រឈមនឹងការជាប់គុករយៈពេល ៥ឆ្នាំ និងរងការពិន័យជិត ១០.០០០ដុល្លារ។
បើតាមបណ្តាញត្រួតពិនិត្យមើកការជួយដូរសត្វព្រៃបានឲ្យដឹងថា ការបរបាញ់សម្រាប់ធ្វើជំនួញគឺភាគច្រើនផ្តោតលើប្រភេទខ្លា Sumatran ដែលបណ្តាលឲ្យមានការបាត់បាត់ខ្លាប្រភេទនេះប្រហែល ៤០ក្បាលក្នុងមួយឆ្នាំ។
ផ្នែកខ្លះដែលបានមកពីសត្វខ្លា ដូចជាឆ្អឹង ត្រូវបានគេជឿថាជាឱសថដ៏មានតម្លៃក្នុងតំបន់អាស៊ី។
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC