យុវជនឡប់សតិម្នាក់សញ្ជាតិជីឡេ បានស្វែងរកការស្លាប់តាមវិធីគ្មានអ្នកណានឹកឃើញគឺ ៖ ស្រាតខោអាវចោលអស់រួចលោតចូលក្នុងទ្រុងតោ។
តាម Daily Mail ហេតុការណ៍កើតឡើងតាំងពីថ្ងៃទី ២១ បានបង្កភាពរំជើបរំជួលនៅទីក្រុង Santiago, ប្រទេស Chile ។ យុវជនវ័យ២០នាក់ ស្រាប់តែលោតចូលក្នុងទ្រុងតោ នាសួនសត្វ Santiago, បំណងសម្លាប់ខ្លួនក្នុងសភាពស្រាតននលគក។
សំណាងឲ្យបុរសឡប់សតិនេះណាស់ ព្រោះពេលហេតុការណ៍កើតឡើងនោះបុគ្គលិកសន្តិសុខនិងប៉ូលិសបានមកទាន់ហេតុការណ៍ភ្លាម ហើយពួកគេបង្ខំចិត្តត្រូវបាញ់សម្លាប់តោ ២ក្បាល ក្នុងចំណោម៣ក្បាល ដែលកំពុងត្រៀមហែកស៊ីបុរសខាងលើ។
ប៉ូលិសបានឲ្យដឹងថា Franco Luis Ferrada Roman, ហើយក្នុងសម្លៀកបំពាក់ដែលបុរសនោះបានស្រាតទុកនៅខាងក្រៅទ្រុងតោ គេឆែកឃើញក្រដាសមួយសន្លឹកសរសេរថា ខ្ញុំនឹងធ្វើអត្តឃាត។
ទង្វើវិកលចរិតរបស់បុរសនេះ បណ្តាលឲ្យមនុស្សម្នាមានការភ័យខ្លាច ពិសេសវាបានធ្វើឲ្យតោ២ក្បាល ត្រូវស្លាប់យ៉ាងអយុត្តិធម៌ ដើម្បីសង្គ្រោះជីវិតរបស់មនុស្សដែល “ចង់ស្លាប់ តែមិនស្លាប់”៕