Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្រាវជ្រាវ​បង្ហាញ​ពី​ទម្រង់​ព្រះរាជ​កាយវិការ​ពិតរ​បស់​បដិមា​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ក្នុង​គណៈកម្មាធិការ​អា​យ​ស៊ី​ស៊ី​-​អង្គរ​

​សៀមរាប​៖ មាន​ចម្ងល់​ជា​យូរ​មកហើយ​ទាក់ទង​នឹង​ទម្រង់​ព្រះរាជ​កាយវិការ​ពិតរ​បស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដោយ​អ្នកស្រាវជ្រាវ​ខ្លះ​យល់ថា ព្រះអង្គ​មាន​ព្រះរាជ​កាយវិការ​សមាធិ ឯ​ខ្លះ​ទៀតថា​ព្រះអង្គ​លើកដៃ​ប្រណម្យ ប៉ុន្តែ​ពុំទាន់​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ច្បាស់​តាមរយៈ​ការសន្និដ្ឋាន​របស់​មតិ​នីមួយៗ​នៅឡើយ​។​

​ទាក់ទង​នឹង​ភាពផ្ទុយ​គ្នា​នៃ​ការយល់ឃើញ​ខាងលើ នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៣ នៃ​គណៈ​កម្មាធិការ​​អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ក្រុមការងារ​ចម្រុះ​មកពី​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា លោក ជាវ ប៊ុន​ថង និង​លោក Eric Bourdonneau បាន​បង្ហាញថា កាយវិការ​ពិត​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺ​ស្ថិតក្នុង​ទម្រង់​លើកដៃ​ប្រណម្យ​ត្រឹម​ដើមទ្រូង​។​

​ចំពោះ​ការអះអាង​បែបនេះ ក្រុមការងារ​ចម្រុះ​បានបង្ហាញ​ភស្តុតាង​ជាច្រើន​ទាក់ទង​នឹង​ការសិក្សា​ស្រាវជ្រាវ​ទាំង​ផ្នែក​ប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថត​ស្កែ​ន​វិភាគ​បែប​វិទ្យាសាស្ត្រ​ទៅលើ​ទំហំ និង​ការ​ផ្គុំ​បំណែក​ព្រះ​ហត្ថ​ដែល​រក្សាទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ ទៅនឹង​ដងខ្លួន​នៃ​បដិមា​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ពិតជា​ត្រូវ​គ្នា​គ្រប់​ជ្រុងជ្រោយ​ត្រង់ចំណុច​ដែល​ត​ភ្ជាប់​គ្នា​។

​ការរក​ឃេី​ញ​នេះ​ជា​លទ្ធផល​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​អ្នកជំនាញ​បារាំង​និង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ស្រាយ​បំភ្លឺ​នូវ​ចម្ងល់​និង​ភាព​ប្រទាំង​ប្រទើស​គ្នា​លើ​ការយល់ឃើញ​ផ្សេងគ្នា​ឱ្យ​ងាក​មក​ស្របគ្នា​បាន​៕​ដោយ​៖​កូ​ឡាប​

×