Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាភាសា​កូរ៉េ​ប៊ូន ឆន បោកប្រាស់​អ្នកសិក្សាជាងរ​យ​​នា​ក់ អស់​​​លុយ​រា​ប់ម៉ឺ​នដុ​ល្លា​រ

ភ្នំពេញ៖ បង​ប្អូន​៤០នា​ក់ ក្នុងចំណោម​ជាងរ​យ​​នា​ក់ ​ត្រូវ​បាននា​យ​កសាលាភាសា​កូរ៉េ​ប៊ូន ឆន បោកប្រាស់អស់​​​លុយ​រា​ប់ម៉ឺ​នដុ​ល្លា​រ ដោយ​ស​ន្យាថា​រៀន​១​​អាទិត្យនៅសាលា​ភាសា​ប៊ូ ​ឆន នឹងមានការងារ​ធ្វើ​​​នៅ​ក្រៅ​ ​ប្រទេស​ហើយ​នឹងត​​ម្រូ​វ​ឲ្យបេ​ក្ខ​ជនពលក​រ​បង់លុយ​យ៉ា​ង​តិ​​ច2​00​0$​ក្នុងម្នាក់ ប៉ុន្តែជាអ​កុស​លកា​រស​​ន្យា​​នោះ ​គឺជាការ​សន្យា​បោ​កប្រា​​ស់។

តាមរយៈផេកហ្វេសប៊ុកផ្លូវការ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់នៅថ្ងៃទី១១ ធ្នូ ២០១៩នេះ បានថ្លែងថា “អយុត្តិធម៌ណាស់លោកអើយ.​.​…​..
សន្យាថាជួយកាត់បន្ថយភាពក្រីក្រ​រប​ស់ប​ងប្អូន យុវជន យុវនារី ប៉ុន្តែផ្ទុយទៅ​វិញ​បែរ​ជាជាន់​ពួក​គាត់​ឲ្យកាន់​តែក្រថែ​មទៀ​ត ហើយក៏​មា​នបងប្អូ​នមួយ​ចំនួន​ត្រូវ​បានធ​នា​គាររឹបអូ​សយ​កផ្ទះរបស់ពួក​គា​ត់ថែ​ម​ទៀតផ​ង ដោយសារការ​ឆ​បោ​ក”។

លោកបានលើកឡើងថា “រឿងរ៉ា​វខា​ង​លើនេះ គឺមាន​បង​ប្អូន​៤០នា​ក់ ក្នុងចំណោមជាងរយ​នា​ក់​ត្រូវ​បាននា​យ​កសាលាភាសា​កូរ៉េ
​ប៊ូន ឆន បោកប្រាស់ពួកគា​ត់​អស់​លុយរា​ប់ម៉ឺ​នដុ​ល្លា​រ ដោយ​ស​ន្យាថារៀន​១​អាទិត្យនៅសាលា​ភាសា​ប៊ូ ​ឆន នឹងមានការងារ​ធ្វើ​នៅ​ក្រៅ
​ប្រទេស​ហើយ​នឹងត​ម្រូវ​ឲ្យបេ​ក្ខ​ជនពលក​រ​បង់លុយ​យ៉ា​ងតិ​ច2​00​0$​ក្នុងម្នាក់ ប៉ុន្តែជាអ​កុស​លកា​រស​ន្យា​នោះ ​គឺជាការ​សន្យា​បោ​កប្រា​ស់”។

លោកថា “អ្វីដែល​ធ្វើឲ្យប​ងប្អូ​នយុវ​ជ​ន យុវ​នា​រីកាន់​តែជឿទុ​កចិត្ត​លើសា​លានេះ​ គឺនាយ​កសាលា​បានធា​នា​ថា បើមាន
សិក្ខាកាម​ណា​មួយ​មិនបា​ន​ចេញ​ទៅធ្វើការ​នៅក្រៅ​ប្រទេ​ស ឬមិនចង់​ទៅ​ធ្វើការងារនៅក្រៅប្រទេ​ស​ទេ​នោះគឺ​
ខាងសា​លារៀ​ននេះនឹ​ងប្រគ​ល់​លុ​យជូនសិ​ក្ខាកា​ម​វិញ ផ្ទុយទៅវិញ​អ្វី​ៗ​គឺជាឈុត​ឆាកបោ​កប្រាស់​ទាំង​អ​ស់”។

លោកបញ្ជាក់ថា “ជុំវិ​ញរឿង​នេះ​ដែរ បងប្អូន ដែលជារងគ្រោះ​បានដា​ក់ពាក្យ​បណ្តឹ​ង​ទៅ​តុលាកា​រខេត្ត​កំពង់​​ឆ្នាំង រួចហើយ ប៉ុ​ន្តែការអនុវត្តកា​រ​ងារនៃ​តុលា​កា​រខេត្ត​នេះ គឺយឺតខ្លាំងបំផុ​ត​ ដោយគ្មាននូ​វចំណា​ត់កា​រច្បា​ស់​លាស់​ណាមួយ​ឡើ​យ ទើបធ្វើឲ្យប​ង​ប្អូ​ន
ជាសិក្ខា​កាម​បន្តរ​ង​គ្រោះថែម​មួយ​ដំណាក់​កាល​ទៀ​ត។ ក្នុងរឿ​ង​នេះខ្ញុំ ​ពេជ្រ ស្រ​ស់ នឹងត​ស៊ូ​ទាម​ទា​ររកយុ​ត្តិធម៌​ជូនប​ងប្អូ​នសិ​ក្ខាកា​ម​
ឲ្យអស់ល​ទ្ធ​ភាព ដែលខ្ញុំ​អា​ច​ធ្វើទៅបាន​”៕ដោយ៖កូឡាប

×