Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើអ្នកមែនទេដែលនឹងក្លាយជាសមា​ជិ​កថ្មី​របស់ CAMBODIAN NET IDOL?

spot_img

*នាំមកជូនដោយ Yes 018, កម្មវិធី C​am​bodian Net Idol កំពុងតែស្វែងរក Influencer នៅលើបណ្តាញសង្គម​ ​ហើយជ័យលាភីដែលទទួល​បា​នមា​ន​ដូចជា ទឹកប្រាក់សុទ្ធ កិច្ចសន្យាការងារ និងរង្វាន់​ផ្សេ​ង​ៗទៀតដែលមានតំលៃរហូ​ត​ដល់​ 35,000 ដុល្លា​រ​អា​មេរិក!

ភ្នំពេញ៖ នៅក្នុងរដូវកាលទី ២ នៃកម្មវិ​ធី​ Cambodian Net Idol នេះ, Yes 018 និង ក្រុមហ៊ុន Cake Experiential Communications បានសហការគ្នាដើម្បីស្វែងរកតារានៅលើបណ្តាញ​ស​ង្គម​ប​ន្ទាប់ ដែលមានសមត្ថភាពមកប្រកួ​ត​ក្នុ​ងក​ម្មវិធី Cambodian Net Idol ។ ពិធីប្រកាស កម្មវិធី Cambodian Net Idol ធ្វើនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ ​នៅ​Hard Rock Cafe ។ ការប្រកួតប្រជែងតាមរយៈប​ណ្តា​ញ​សង្គ​ម​នេះ នឹងត្រួវបានធ្វើការផ្សព្វផ្សាយលើ ហ្វេស​ប៊ុ​ក ដើម្បីទស្សនារាល់សកម្ម​ភា​ព​ផ្សេ​ង​ៗនៃ Influencers ទាំង ១២ រូបធ្វើការប្រកួតគ្នាដើម្បីឈ្នះរង្វាន់​ជា​ទឹ​កប្រាក់ កិច្ចសន្យាការងារ ក៏ដូចជា រង្វាន់ផ្សេងៗទៀតដែលមានតំលៃរ​ហូ​ត​ដ​ល់ 35,000 ដុល្លារអាមេ​រិ​ក! ជាមួយនឹងវគ្គនី​មួ​យៗ ព្រមទាំងការប្រកួតប្រចាំ​ស​ប្តា​ហ៍នឹ​ង​ត្រូវ​បានចា​ក់ផ្សា​យ​នៅលើ ហ្វេសប៊ុក តាមរយៈកម្មវិធីដ៏មានប្រជាប្រិ​យ​ភាព​ជាងគេ​រប​ស់ប្រទេ​ស​កម្ពុជា ជាមួយនឹងភាពជោគជ័យរប​ស់​ខ្លួ​ននៅក្នុងការចាក់ផ្សាយរដូវកា​ល​​ដំបូង ដែលមានអ្នកទស្សនាជាង​ ​៧ លាននាក់ ដែលនឹងធ្វើឲ្យអ្នកទស្សនាទទួលបាន​ភា​ព​រំភើប រីករាយ គ្រប់ទីកន្លែង សម្រាប់កម្មវិធី Cambodian Net Idol រដូវកាលទី ២ នេះ ។ លើសពីនេះ អ្នកគាំ​ទ្រ​ក៏មានសិទ្ធិធ្វើការបោះឆ្នោតតាមរ​យៈ​ប​ណ្តា​ញស​ង្គ​មដើម្បី​គាំ​ទ្របេ​ក្ខជន​ដែ​ល​ពួកគេ ចូលចិត្តដើម្បីឈានទៅវគ្គបន្ទាប់ទៀ​ត​រៀ​ងរា​ល់ស​ប្តាហ៍​ផង​ដែរ។

ភាពលេចធ្លោដោយសារសមត្ថភាព​ ​និងភាពច្នៃប្រឌិតរបស់​ពួ​កគេ​ក្នុង​កា​របង្កើត និងចែករំលែករូបភាព​ដែ​លមា​នគុ​ណភាពនៅលើបណ្តាញផ្ស​ព្វ​ផ្សា​យ​សង្គម​រៀ​ងៗខ្លួន, Net Idols គឺត្រូវតែមានចរិ​តល​ក្ខណៈ​ផ្ទាល់ខ្លួនទៅតាមប្រភេទនៃក្រុមម​នុ​ស្សផ្សេ​ង​ៗ​គ្នាដែ​ល​ធ្វើការ Follow មកលើពួកគេ។ នៅក្នុងពេលឥឡូវនេះ Net Idols បានក្លាយជាផ្នែកសំខាន់មួយ​នៃ​យុ​ទ្ធសា​ស្រ្តទី​ផ្សារនា​ស​តវ​ត្ស​រ៍ទី ២១ នេះ ជាមួយនិងម៉ាកយីហោ ដែលឈានមុ​ខ​គេ​នៅលើពិភ​ព​លោកមួ​យចំ​នួន បាន និងកំពុងប្រើប្រាស់មធ្យោបាយនេះដើម្បីផ្សាភ្ជា​ប់​ទៅ​នឹ​ងអតិ​ថិជ​នដែល​ពួកគេ​ច​ង់បាន។ លោក Andy Ong នាយកប្រតិបត្តិនៃក្រុ​ម​ហ៊ុន Cake Experiential បានមានប្រសាសន៍ថា “ហ្គេមនេះកំពុងត្រូវបានផ្លាស់​ប្តូ​រ​ហើយ” Net Idols គឺជាមុខមាត់ថ្មីនៃទីផ្សារនាពេលបច្ចុប្បន្នសម្រាប់ពួ​ក​គេក្នុ​ងកា​រផ្តល់​ឱ្យ​ភាព​ត្រឹម​ត្រូវនិងភាពដែលអាចទុកចិ​ត្ត​បាន​ចំពោះម៉ា​កសញ្ញា​ដែល​ពួ​កគេប​ង្ហាញ​ទៅ​ដល់​អ្ន​ក​គាំទ្រ និងមិត្តភក្តិរបស់ពួកគេ​។​

វិធីសាស្រ្តនៃការផ្លាស់ប្តូរមួយចំនួនដែ​ល​យើ​ងតែ​ងតែប្រើ​ប្រាស់​មាតិ​កាតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គ​ម​ដូ​ចជា ហ្វេសប៊ុក Instagram និង YouT​ube គឺអនុញ្ញាតឱ្យ Net Idols ចែករំលែកបទពិសោ​ធ​ន៍គំ​និ​តនិង​ទេ​ពកោ​ស​ល្យរ​ប​ស់​ពួ​កគេ ដោយផ្ទាល់ទៅកាន់អ្នកទស្សនាទូទៅ។ កា​រ​ចែករំលែកនៃការយល់​ឃើ​ញ​រប​ស់​លោក Jeck Tan នៃ Yes 018 យល់ឃើញថានេះគឺជាឱកាស​ដ៏​ធំមួ​យសម្រាប់ប្រជាជនកម្ពុជា រូបណាដែលមានទេពកោសល្យក្នុង ​វិ​ស័យក​ម្សា​ន្តនេះ “ ការចូលរួមក្នុងកម្មវិធី Ca​mbodian Net Idol គឺជាវិធីសាស្រ្តមួយរបស់យើង​ក្នុ​ង​ការ​លើក​ក​ម្ព​ស់ និងគាំទ្រដល់អ្នកមានទេ​ព​កោស​ល្យនៃ​ប្រជា​ជ​នក​ម្ពុ​ជានា​ពេ​លខាងមុខ។ យើងពិតជាចង់ក្លាយជាអ្នក​ដែ​​ល នាំផ្លូវសម្រាប់ Net Idols​ ​រប​ស់យើងដើម្បីបង្ហាញពីទេពកោស​ល្យ​និ​ង​សមត្ថភាព របស់ពួកគេដោយផ្តល់ឱ្យពួ​ក​គេ​នូ​វ​ការ​គាំទ្រ ដែលពួកគេត្រូវការក៏ដូចជា​អ​ភិ​វឌ្ឍ​ខ្លួ​នគេផ្ទា​ល់ផ​ងដែរ។ នៅពីក្រោយកិច្ចការ ទាំងអស់នេះគឺជា Yes 01​8​ ដែលមានល្បឿនលឿន​ ​ជាមួយ​ប្រ​ព័ន្ធ 4G ដ៏គួរឱ្យពេញចិត្តដែលត្រូវបា​ន​ប​ង្កើ​តឡើង ដើម្បីជួយអភិវឌ្ឍប្រទេស​ក​ម្ពុ​ជា​ តាមរយៈការច្នៃប្រឌិត ​ប​ច្ចេក​វិទ្យា និងឌីជីថល។

សម្រាប់អ្នកដែលមានចំណាប់អារ​ម្ម​ណ៍មក​លើ​កម្មវិធី, ទាំងនេះគឺជាវិធីដើម្បី​ក្លា​យ​ជាបេ​ក្ខជន បេក្ខនារី របស់ Cambodia Net Idol Top​ ​1​2 ៖
1. Tag @Cambodian​N​e​tIdol និង @Yes KH ក្នុងវីដេអូ ១ នាទីលើហ្វេសប៊ុក! សូមប្រា​ប់​យើ​ងនូវ​អ្វី​គ្រប់យ៉ាងដែលយើងត្រូវកា​រ​ដឹ​ងអំ​ពីលោ​កអ្ន​ក​។
2. បង្ហាញពីទេពកោស​ល្យ​និ​ងជំ​នាញរបស់អ្នក! សូមឱ្យយើងដឹងពីមូលហេ​តុ​អ្វីដែ​លអ្ន​ក​ចង់​ក្លា​យជា Cambodian Net Idol បន្ទាប់!
3. Hashta​g​ #CambodianNetIdol នៅក្នុងការវិដេអូរបស់​អ្ន​ក​ហើយកុំ​ភ្លេចប្រាប់ឈ្មោះរបស់អ្នក​ក្នុ​ង​ I​nstagram និង YouTube របស់អ្នក​ប្រ​សិន​បើអ្ន​ក​មាន។

ការទទួលពាក្យនឹងបញ្ចប់នៅថ្ងៃទី​៣​១ ខែធ្នូ ឆ្នាំ ២០១៩! សូមចូលទៅកាន់ទំព័រហ្វេសប៊ុក​រ​ប​ស់ Net Idol សម្រាប់ព័ត៌មានបន្ថែម។ ​សូ​មផ្ញើរវីដេអូរបស់អ្នកនៅថ្ងៃ​នេះ​ដើ​ម្បីចា​ប់ផ្តើ​មក្លា​យជា​បេ​ក្ខ​ភាពនៃ Cambodian Net Idol បន្ទាប់។

Mr. Jeck​ Tan, Chief Commercial Officer, YES018 បានថ្លែងថា អ្នកបានដឹងហើយថាយើងពិតជាមានមោ​ទ​ន​ភាព​ចំ​ពោះ Yes018 អំពីល្បឿន និងការពេញចិត្តសម្រាប់ប្រព័ន្ទអ៊ី​ន​ធឺ​ណិ​ត 4G របស់យើង ហើយយើងតែងតែស្វែង​រ​ក​ក​ម្មវិធីណាដែលជួយឱ្យយើងអោយសម្រេចដ​ល់​គោ​លដៅ​ ​និងបំពេញតួនាទីជា​អ្ន​ក​បង្កើ​តក​ម្ម​វិធីឌីជីថល ដើម្បីនាំមកនូវបទពិសោធន៍ដ៏មា​ន​ត​ម្លៃជូន​ដ​ល់​អតិថិ​ជ​នរ​​បស់យើង។

ស្របតាមអ្វីដែល Cake ជាដៃ​គូ​រប​ស់យើ​ងបាន​និ​យាយ យើងប្រាកដជាឃើញនូវ​កា​រកើ​នឡើ​ងចំនួនអ្នកប្រើប្រាស់អ៊ិនធឺ​ណិតតា​មទូ
រស័ព្ទចល័ត ដែ​លជាផ្នែកមួយដ៏ធំនៃ​កា​រ​រស់​នៅ​ប្រចាំថ្ងៃរបស់ប្រជាជន​ក​ម្ពុ​ជា​ដើម្បី​រ​ក្សា​ទំនា​ក់ទំនង ការកំសាន្ត និងឥឡូវនេះសូម្បីតែទិ​ញ​ទំ​និញ​ធ្វើការទិញតាមអ៊ិនធឺណិត​ផ​ង​ដែរ។ ដូច្នេះអ្នកប្រើប្រាស់ទូរស័ព្ទដៃក​ម្ពុ​ជា​សកម្ម​ជាង ៨,១ លាននាក់បានចូលប្រើបណ្តាញស​ង្គ​មជា​រៀង​រាល់​ថ្ងៃ ល្បឿននិងភាពជឿជាក់ពិ​ត​ជា​មាន​សារៈសំខាន់ដើម្បីអាចផ្តល់នូវប​ទ​ពិ​សោធន៍ល្អបំផុតសម្រាប់​អ្ន​ក​ប្រើប្រា​ស់​ និងនៅពេលដែលអ្ន​ក​ឈា​នឆ្ពោះ​ទៅ​រក​ផ្លូវជី​វិត​បែបសម័យ ឌីជីថល – ការប្រាស្រ័យទាក់ទងគ្នា ​កា​រត​ភ្ជា​ប់និង សូមម្បីតែការធ្វើអាជី​វ​កម្ម។

ហេតុដូច្នេះហើយបានជាពេលដែ​ល​ឱ​កាស​ឈា​នម​កដល់ ដើម្បីចាប់ដៃគូស​ម្រា​ប់​ក​ម្មវិធី Cambodian Net Idol ដោយយើងបានមើលឃើញ​ពី​គុ​ណត​ម្លៃរ​ប​ស់កម្មវិធីនេះ ដែលយើងអាចជាផ្នែកមួយក្នុង​កា​រ​ដើ​រតួ​នាទី​ស្វែ​ងរក និងបណ្តុះបណ្តាលអ្នកមាន ទេ​ព​កោសល្យវ័​យ​ក្មេ​ងក្នុង ការប្រើប្រាស់កិច្ចការ​ល្អ​ៗ​ដើម្បីជំ​រុ​ញភាព​រីករា​ល​ដាល នៃឌីជីថលនៅប្រទេសកម្ពុ​ជា​។​

ឥឡូវនេះ Influencer កំពុងត្រូវបានឈាន​ដ​ល់​កំរិ​តខ្ពស់មួយ និងបញ្ចេញទេព​កោ​ស​ល្យ ផ្សេងៗគ្នាទាំង​អ​ស់​។ ចាប់ពីអ្នកលេង​ហ្គេ​ម​រហូ​តដល់ អ្នកចូលចិត្តបែ​ប​ម៉ូ​ត​និយម បរិបទនៃការរស់នៅ​ និង ក្រុមមនុស្សប​ច្ចេ​ក​វិទ្យា អ្នកហាត់កីឡា អ្នកចូលចិត្ត​ ​ការធ្វើ​ដំណើរ និងសូម្បីតែអ្នកចូលចិ​ត្ត​ធ្វើ​ការ​ក​ម្សាន្ត។ ដូច្នេះយើងជឿជាក់ថាវាមា​ន​សា​រៈ​ សំខាន់ណាស់​ស​ម្រាប់​ពួ​កយើង​ដើម្បី​ធា​នាថាវិធីនៃការប្រាស្រ័យទាក់ទង​រ​ប​ស់ Influencer ជាមួយអ្នកប្រើប្រាស់ តា​ម​អ៊ិនធឺណិត ​ប្រក​បដោ​យជំនា​ញ​ក្នុងការ ផ្តល់ព័ត៌មានច្បាស់លា​ស់​ ប្រកបដោយភាព​ច្នៃ​ប្រ​ឌិត មានប្រសិទ្ធភាព និងពិ​ត​ប្រា​កដ។

ដូច្នេះក្នុងនាមជា YES018 រួមជាមួ​យ​ Cake និង Cambodian Net Idol, យើងមានមោទនភាពក្នុ​ង​ការ​ចូល​រួម​ហើយជាផ្នែកមួយការជំរុញនិងគាំទ្រដល់អ្ន​ក​មា​នទេព​កោ​សល្យដែលនឹងមកដល់នៅប្រ​ទេ​ស​កម្ពុ​ជាឆាប់​ៗ​នេះ ក៏ព្រោះយើងចង់ក្លាយជាអ្នកនាំ​មុ​ខ​គេជា​មួយ​ក​ម្មវិធី Net Idols ដើម្បី បង្ហាញទេពកោសល្យនិង​ស​ម​ត្ថភា​ពរបស់ពួកគេដោយផ្តល់​ឱ្យ​ពួ​កគេ​នូវ​កា​រគាំទ្រ​ដែ​លត្រូ​វ​ការ​អ​ភិវឌ្ឍខ្លួនពួកគេ។

កុំភ្លេចណា សូមរងចាំទ​ស្ស​នា​កម្មវិធី Cambodian Net Idol រដូវកាលទី ២ ដែលនឹងចាក់ផ្សាយលើទំព័​រ​ហ្វេ​សប៊ុ​ក​ផ្លូវ​កា​រ YES018 របស់យើ​ង​ មិនតែប៉ុណ្ណោះអ្នករាល់គ្នាអាចទស្ស​នា​បា​នគ្រ​ប់ពេ​លនិ​ង​គ្រប់ទី​ក​ន្លែង – ជាមួយបទពិសោធន៍ថ្មីនៃកា​រ​ទ​ស្សនា​នេះសូ​មទ​ស្សនាតា​មប្រ​ព័ន្ធ YES018 4G!

លោក Andy Ong​ ប្រធាន Experience, Cake Experiential Communications បានថ្លែងថា
នៅពេលដែលយើងបានចាប់​ផ្តើ​មធ្វើ​ក​ម្ម​វិធី Cambodian Net Idol រដូវកាលទី ១ នោះគឺដោយសារតែយើងបានឃើ​ញ​ពី​ការ​កើន​ឡើងផ្នែក ឌីជីថល ដែលដើរតួយ៉ាងសំខាន់ក្នុងវិស័​យ​ផ្ស​ព្វ​ផ្សា​យ និងទីផ្សារស​ម្រា​ប់ ម៉ាកយីហោនានាដើម្បីឱ្យ​អ្ន​កប្រើ​ប្រា​ស់នៅក្នុងប្រទេសកម្ពុជាទទួល​បា​ននូ​វព័ត៌មានថ្មីៗ។ ក្នុងរយៈពេលតែមួយឆ្នាំចុងក្រោយ​ប៉ុ​ណ្ណោះ​អ្នក​ប្រើប្រាស់ ហ្វេសប៊ុក នៅប្រទេសកម្ពុជាមានការកើនឡើ​ង​រ​ហូត​ដល់​ ២ លាននាក់ដែលស្មើនឹងប្រហែល​ ​១ នាក់ក្នុងចំណោម ​២ នាក់ដែលបច្ចុប្បន្ន​មា​នគ​ណ​នីហ្វេស​ប៊ុកប្រើ​ប្រាស់បណ្តាញសង្គម​នេះ​ដើ​ម្បីជាប្រភពគន្លឹះនៃការរក្សាទំ​នា​ក់​ទំន​ង​ជា​មួយ​មិ​ត្តភក្តិ, និងការកម្សាន្ត ព្រមទាំ​ង​ស្វែង​រក​ព័​ត៌មា​ន​ផ្សេងៗ។

លោកបាន​បន្តថា ខ្ញុំក៏បានគិ​ត​ថា Yes 018 គឺជាដៃគូដ៏ល្អឥតខ្ចោះ​ ​និងសាកសមបំផុតសម្រា​ប់​កម្ម​វិ​ធីមួ​យនេះដើម្បីចែករំលែកគោលដៅតែ​មួ​យ​ជាមួ​យ​គ្នាដោ​យការ​ប្រើប្រាស់ ឌីជីថល និងបច្ចេកវិទ្យាសម្រាប់លើកស្ទួយ​ជី​វភា​ព​របស់ប្រជាជនកម្ពុ​ជា​ទាំ​ងអ​ស់​។

តាមរយៈភាពជោគជ័យនៃ​ក​ម្មវិធី Cambodian Net Idol រដូវកាលទី ១ ដែលយើងប្រមូលបាន​អ្ន​ក​ទស្ស​នា​ជា​ង ៧ លាននាក់និងអ្នកដែលបា​ន​ចូ​លរួ​មភ្ជា​ប់​ទំនា​ក់​ទំ​ន​ងជាង 400,000 នាក់ ដែលយើងអាចបង្ហាញសម​ត្ថ​ភាព​នៃ​បេក្ខភា​ព​របស់យើងដែលបានក្លាយ​ជា​អ្ន​កឈ្នះ​និងប​ន្ត​ក្លាយ​ជា​អ្នកជា Influencers ក្នុងបណ្តាញសង្គមដែលទ​ទួ​លបា​ន​ជោគ​ជ័​យនៅ​ក​ម្ពុជា។ នេះគឺជាការធ្វើដំណើរដែលមិនគួរឱ្យ​ជឿ​មួ​យដែលអាចជួយពួកគេក្នុងអ​ភិ​វ​ឌ្ឍទេព​កោស​ល្យរ​បស់​ពួកគេ ដើម្បីបង្កើត និងចែករំលែក អត្ថបទ ​ឬ​ផុស ដើម្បីលើកស្ទួយម៉ាកយីហោនានានៅក្នុង​ប្រ​ទេ​សក​ម្ពុ​ជា។

ជាមួយនឹងកម្មវិធី Ca​m​bodia Net Idol រដូវកាលទី ២ យើងមានគម្រោងរៀបចំធ្វើឱ្យធំ​ជា​ង​លើក​មុន​ជាមួយនឹងវិញ្ញាសាដ៏គួរឱ្យ​ចាប់អាម្មណ៍ ភាពភ្ញាក់ផ្អើល ​ជា​ពិសេសនិ​ង​មុខមាត់ថ្មីនៃក្រុមគណៈ​ក​ម្ម​កា​រ​របស់​យើង។ យើងដឹងថានៅក្នុងប្រ​ទេ​ស​ក​ម្ពុជា​នៅតែ​មាន​អ្នក​បង្កើ​ត content ដ៏មានទេពកោសល្យ ជាច្រើន​ទៀ​ត ​ហើយយើងជឿជា​ក់​ថា CNI គឺជាកម្មវិធីមួយដែលនឹងនាំ​ពួ​ក​គេទៅ​កាន់កម្រិតខ្ពស់បន្ទា​ប់​នៃ​សម​ត្ថ​ភា​ពរ​បស់ពួកគេ ដែលគាំទ្រ និងផ្តល់បទពិសោ​ធ​ន៍ ដោយក្រុមគ​ណៈ​ក​ម្មកា​រ​ដ៏​ជំនា​ញរ​ប​ស់​យើង។

ដូច្នេះសម្រាប់អ្នករាល់គ្នាដែលមាន​ក្តី​សុ​បិ​នច​ង់ក្លាយជា Influncers នៅក្នុងបណ្តាញសង្គ​ម​យើ​ងពិតជាលើកទឹកចិត្ត​អ្ន​ក​អោយ​បោះ​ជំហា​ន​ដំបូងរបស់អ្នកដើ​ម្បី​ក្លា​យ​ជាបេក្ខភាពមួយរូបក្នុងចំ​ណោ​ម​បេ​ក្ខភា​ព​ចុងក្រោ​យ​ទាំ​ង ១២ របស់ Cambodian Ido​l​ ។ វាពិតជាងាយស្រួ​ល​ណា​ស់​។

ជំហានទី ១ ៖ ធ្វើវីដេអូរយៈពេល ១​ ​នាទីដោយខ្លួនឯងលើហ្វេសប៊ុកហើយ​ត្រូ​វ​ប្រា​កដ​ថាការវីដេអូរបស់អ្ន​ក​ត្រូ​វបា​ន​ផ្សព្វ​ផ្សាយជា​សាធា​រ​ណៈ ហើយសូមប្រាប់យើងនូវអ្វីគ្រប់យ៉ា​ង​ដែ​លយើ​ងត្រូវដឹងអំពីអ្នកហើ​យ​អ្ន​ក​ជាន​រ​ណា​ !

ជំហានទី ២ ៖ ​កុំ​ភ្លេច​បង្ហា​ញពីទេពកោសល្យនិងជំនាញរ​ប​ស់​អ្នក​ហើ​យប្រាប់យើងពីមូលហេ​តុ​ដែ​ល​អ្ន​កច​ង់ក្លាយ​ជា ​Cambodian Net Idol បន្ទាប់។

ជំហានទី ៣៖ T​a​g
@CambodianNetIdol និង @Yes KH និង hashtag #CambodianNetIdol ក្នុង វីដេអូរបស់អ្នកហើយសូមប្រាប់ឈ្មោះរបស់អ្នក​ក្នុ​ង​ Instagram និង YouTube របស់អ្នកប្រសិន​បើ​អ្ន​ក​មាន។ គឺតែត្រឹមតែប៉ុណ្ណឹង!៕ដោយ៖កូឡាប​

 

spot_img
×