Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជុំប្រ​ចាំឆ្នាំ លើកទី៥ នៃ បណ្តាញសាកលវិទ្យាល័យវិស្វ​ក​ម្ម និងបច្ចេកវិទ្យាអាស៊ាន-​ចិន (ACNET-EngTech)

ខេត្តស្វាយរៀងៈលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ​សា​កល​វិទ្យា​ល័យ​ស្វាយ​រៀង នៅរសៀលថ្ងៃទី១១ ​ខែធ្នូ ឆ្នាំ២០១៩នេះ  បានអញ្ជើញជាអធិបតីក្នុងកិច្ច​ប្រ​ជុំប្រ​ចាំ​ឆ្នាំ លើកទី៥ នៃ បណ្តាញសាកលវិទ្យាល័យវិ​ស្វ​កម្ម និងបច្ចេកវិទ្យា​អា​ស៊ា​ន-ចិន (ACNET-EngTech) ស្ថិតនៅសាលប្រជុំសាក​ល​វិទ្យាល័​យ​ស្វាយរៀង។

ដោយមានការអញ្ជើញចូលរួមពីតំ​​ណាង​សាក​លវិ​ទ្យា​ល័យ​ចំ​នួន ១៣ ដែលជាសមាជិកបណ្តាញសា​ក​ល​វិទ្យាល័​យ​វិស្វកម្ម និងបច្ចេកវិទ្យា អាស៊ាន-ចិន ក្នុងនោះរួមមានសាកល​វិ​ទ្យាល័​យដែលអញ្ជើញមកពីសាធារណរ​ដ្ឋ​ប្រ​ជាមា​និត​ចិន ចំនួន៧ សាកលវិទ្យាល័​យ​បណ្តាប្រ​ទេស​អា​ស៊ាន​ចំនួន ៦ និងមានការចូល​រួ​ម​ពីតំំ​ណាង​ស្ថាប័​ន គ្រឹះស្ថាននានា ថ្នាក់ដឹកនាំ មន្រ្តីអប់រំ និងនិស្សិតនៃសាកលវិទ្យា​ល័​យស្វា​យ​រៀង សរុបចំនួនចំនួ​ន​៣​០​០នាក់ ចូលរួមក្នុងឱកាសនេះផងដែ​រ​។ ហើយកិច្ចប្រជុំនេះមានរយៈ​ពេ​ល ២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៩។

លោក ម៉ែន ​វិបុ​ល អភិបាលខេត្ត និងជាសមាជិកក្រុមប្រឹក្សា​ភិ​បាល​នៃ​សា​កលវិ​ទ្យា​ល័យស្វា​យរៀង បានសំដែងនូវការ​សា​ទរ និងការគាំទ្រចំ​ពោះ​ការ​បង្កើ​តឲ្យមា​នប​ណ្ដាញសាកលវិទ្យាល័យវិ​ស្វ​កម្ម និងបច្ចេកវិទ្យា អាស៊ាន-ចិន នេះឡើង ដោយក្នុងនោះក៏មានសាកល​វិ​ទ្យា​ល័យស្វា​យរៀង​ ​ដែលជាសាកលវិទ្យាល័យរដ្ឋតែមួ​យ​គត់​មា​នទី​តាំងក្នុ​ង​ខេត្តស្វា​យរៀ​ងជាស​មា​ជិក ដែលនេះមិនត្រឹមតែមា​ន​សារសំខាន់ក្នុងក្រប​ខ័​ណ្ឌ នៃការលើកកម្ពស់​ ​និងពង្រឹងគុណភាពបណ្ដុះ​ប​ណ្ដាល​រវា​ងសា​ក​លវិទ្យាល័យ និងសាកលវិទ្យាល័យប៉ុណ្ណោះទេ​ ​ប៉ុ​ន្តែក៏ជាផ្នែកមួយដ៏សំខាន់​ជួ​យជ្រោ​មជ្រែ​ងដ​ល់ដំណើរ​កា​រ​ជំរុ​ញកំ​ណើន​សេដ្ឋ​កិ​ច្ច​ជាតិ ក៏ដូចជាការអភិវឌ្ឍនៅក្នុ​ង​ខេ​ត្តស្វា​យរៀង តាមរយៈការបណ្ដុះបណ្ដាលបាន​នូ​វ​ធន​ធាន​ម​នុស្ស​ក្នុង​វិ​ស័​យវិស្វកម្ម និងបច្ចេកវិទ្យា ស្របតាម​ត​ម្រូ​វកា​រចាំបាច់ជាក់ស្ដែងក្នុងបរិការ​ណ៍​នៃប​ដិវ​ត្តន៍​ឧស្សាហកម្មនាពេលបច្ចុ​ប្ប​ន្ន​ និងទៅថ្ងៃអនាគត​ ​។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ២០១៤ សម្ព័ន្ធឧត្តមភាព នៃសាកលវិទ្យាល័យចិន ​(​E9) និង សាកលវិទ្យាល័យ អាស៊ា​ន​ចំនួ​ន៨ បានចុះហត្ថលេខាលើសេចក្តី​ប្រ​កាស​រួ​មរប​ស់​អា​ស៊ាន-ចិន ស្តីពីការបង្កើតនូវបណ្តាញ​ស​ម្រា​ប់​ កិច្ចសហ​ប្រ​តិបត្តិការ និងផ្លាស់ប្តូរ ក្នុងចំណោមសាកលវិ​ទ្យា​ល័​យដែល​ធ្វើ​កា​​រប​ណ្តុះបណ្តាលវិស្វកម្ម និង​ប​ច្ចេ​ក​វិទ្យា។ ជាមួយនឹងការផ្តួចផ្តើម​និ​ង​គាំទ្រ​រួម​គ្នា​ដោយ E9 មជ្ឈមណ្ឌលអាស៊ាន​​-ចិន (ACC) និង មជ្ឈមណ្ឌលរចនាសម្ព័​ន្ធ​រដ្ឋ​ម​ន្រ្តីអ​ប់រំអាស៊ីអាគ្នេយ៍សម្រាប់ឧ​ត្ត​មសិ​ក្សា​ និងការអភិវ​ឌ្ឍ​ន៍ (SEAMEO RIHED) បណ្តាញអាស៊ាន-ចិនសម្រា​ប់​សាក​លវិ​ទ្យាល័​យប​ច្ចេ​កវិទ្យា និងវិស្វកម្ម (អក្សរកាត់ថា AC​N​ET-EngTech) ត្រូវបានបង្កើតឡើង ដោយមានសា​ក​ល​វិទ្យា​ល័យ​ជាស​មាជិក​ចំ​នួន ១៩ ក្នុងគោលបំណងពង្រឹ​ង​កិ​ច្ចស​ហប្រ​តិ​ប​ត្តិ​ការ លើការបណ្តុះបណ្តាល និង​ស្រា​វ​ជ្រាវ ជំនាញវិស្វកម្ម និងបច្ចេកវិ​ទ្យា​។

សូមបញ្ជាក់ថាៈចាប់ពីពេលបង្កើត​ប​ណ្តា​ញ ACNET-EngTech នេះឡើង មានការរៀបចំកិច្ចប្រជុំ​ប្រ​ចាំ​ឆ្នាំចំ​នួ​ន ៤លើករួចមក​ហើ​យ នៅតាមសាកលវិទ្យាល័យជា​ស​មា​ជិក នេះជាលើកទី​៥​ ​ដែលទទួលរៀបចំធ្វើដោយសាក​ល​វិទ្យា​ល័យ​ស្វាយ​រៀង ដោយមានការសហ​កា​រពី សាកលវិទ្យាល័យ​មា​ន​ជ័​យ និងវិទ្យា​ស្ថា​ន​អាស៊ី​កម្ពុ​ជា៕ដោយ៖ វ៉ៃកូ

×