Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​រំភើប​ណាស់​! កូន​ផ្សោត​មួយ​ក្បាល​ទៀតហើយ​បានកើត​ក្នុង​ខេត្តក្រចេះ​! តើ​គួរ​ដាក់ឈ្មោះ​អ្វី​ទៅ​ហ្ន៎​?

spot_img

​ក្រចេះ​៖​ក្រុម​ស្រាវជ្រាវ នៃ​អង្គការ WWF-​កម្ពុជា រដ្ឋបាល​ជលផល និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តក្រចេះ និង​ស្ទឹងត្រែង នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រទះឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី ស្ថិតក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ខណៈដែល​ក្រុមការងារ​កំពុង​ចុះ​បំពេញការងារ​ត្រួតពិនិត្យ​សកម្មភាព​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​សត្វ​ផ្សោត។​

​បន្ទាប់ពី​បាន​ប្រទះឃើញ​វត្តមាន​កូន​ផ្សោត​ទើប​កើត​ថ្មី​នោះ ក្រុមការងារ​បានធ្វើកា​រ​អង្កេត​ពី​សកម្មភាព​ក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ​ដែលមាន​កូនតូច​នៅ​ជាមួយ និង​ថតរូប​កូន​ផ្សោត​ថ្មី​នោះ និង​មេ​រប​ស់វា​៕ កូន​ផ្សោត​ទើប​កើត​ថ្មី​នោះ មាន​អាយុ​ប្រហែលជា មួយថ្ងៃ ហើយ​នៅក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ​ដែលមាន​ចំនួន​ប្រមាណ​ជា​ប្រាំពីរ​ក្បាល​។​

​កូន​ផ្សោត​ដែល​បាន​ប្រទះឃើញ​ថ្មី​នេះ គឺជា​កូន​ផ្សោ​តទី ១៣ ហើយ ដែល​ត្រូវបាន​កត់ត្រា​ថា​បានកើត​នៅក្នុង​ឆ្នាំ​២០១៩ ចាប់ពី ខែមករា រហូតដល់ ខែធ្នូ នេះ ដោយ​ក្នុងនោះ​កូន​ផ្សោត​ចំនួន​ប្រាំមួយ​ក្បាល​ត្រូវបាន​កត់ត្រា​ថា​បានកើត​នៅក្នុង​ខេត្តស្ទឹងត្រែង និង​កូន​ផ្សោត​ចំនួន​ប្រាំពីរ​ក្បាល​ត្រូវបាន​កត់ត្រា​ថា​បានកើត​នៅក្នុង​ខេត្តក្រចេះ​។​

​កូន​ផ្សោត​កើត​ថ្មី និង​កំណើន​ចំនួន​សត្វ​ផ្សោត​ជា​លទ្ធផល ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​នៃ​ការអភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ រវាង​រដ្ឋបាល​ជលផល ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ និង​ស្ទឹងត្រែង អង្គការ WWF-​កម្ពុជា សហគមន៍ និង​ដៃគូ​ពាក់ព័ន្ធ​នានា​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×