Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីស​ជើង​ខ្លាំង​ចាប់ខ្លួន​យុវជន​ម្នាក់

spot_img

​ភ្នំពេញ ៖ ប៉ូលីស​មួយក្រុម​ពាក់មួក​សុវត្ថិភាព​ឃ្លុម​ជិត រួច​ចាប់វាយ​បុរស​ម្នាក់​ដោយ​មិនដឹង​ករណី​អ្វី​ទាល់តែសោះ។​

​លោក​ផែង វណ្ណៈ នៅ​ថ្ងៃ​ទ​១១​ធ្នូ​ បាន​សរសេរ​សារ​បង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កថា ​តេី​នគរបាល​ខាង​ណា​អោយ​ពិតប្រាកដ​ដែល​ដេី​រ​ចាប់​មនុស្ស​ពេញ​ក្រុង ដោយ​គ្មាន​ដីកា​ពី​តុលាការ ? ក្រុមនគរបាល​នេះ​អាចជា​នគរបាល​ខាងបង្ក្រាប​គ្រឿងញៀន តែងតែ​ដើរ​ចាប់​មនុស្ស​តាមផ្លូវ​សាធារណៈ ដោយ​ចោទប្រកាន់​បុគ្គល​ដែល​ត្រូវ​ចាប់​នោះ​ថា​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។​

​លោក​បន្តថា មាន​ប្រជាជន​ជា​ច្រេី​ន​ធ្លាប់បាន​អះអាងថា ធ្លាប់បាន​រងគ្រោះ​ដោយ​សមត្ថកិច្ច​ទាំងនោះ​ចាប់​យកទៅ​កន្លែង​ដោយ​សង្ស័យថា ពាក់ព័ន្ធ​គ្រឿងញៀន ។ លុះ​ស្រាវជ្រាវ​ទៅគ្មាន​ភស្តុតាង សមត្ថកិច្ច​ទាំងនោះ​តម្រូវអោយ​បង់លុយ​រាប់ពាន់ ដុល្លារ​ទេី​ប​ដោះលែង​ទៅវិញ ។​

​សកម្មភាព​របស់​សម​ត្ថ​កិច្ច​ទាំងនោះ​កំពុង​បង្ក​ការ​រិះ​យ៉ាងខ្លាំង​ពីមហាជន សូម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ អគ្គ​ស្នងការរង​នគរបាលជាតិ មាន​វិធានការណ៍​ចំពោះ មន្ត្រី​ទាំងនោះ​ផង ។​

​ក្រុម​សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​ម្នាក់ នៅ​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​មិនដឹង​មូលហេតុ​អ្វី​ទាល់​សោះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×