Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចុះ​អី​ក៏​ក្តៅក្រហាយ​ម្លេះ​! បុរស​ម្នាក់​អត់​ការងារ​ធ្វើ ទៅ​ទះកំភ្លៀង​នារី​​កំពុង​អង្គុយ​រង់​ចាំ​ឡានក្រុង​ ១​ដៃ​យ៉ាងដំណំ ព្រោះ​ខឹង​នាង​អត់​ពាក់​កន្សែង​ឃ្លុំ​ក្បាល

អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាននាំគ្នា​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង បន្ទាប់ពី​វីដេអូ​មួយ​បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ បានធ្វើ​សកម្មភាព​ទះកំភ្លៀង​នារី​ម្នាក់ ព្រោះ​ខឹង​នាង​ពុំ​ឃ្លុំ​កន្សែង​ក្បាល (hiijab) នៅ​ចំណុច​ចំណត​រង់ចាំ​ឡានក្រុង​មួយកន្លែង ស្ថិតក្នុង Penang បាន​កំពុង​រីក​រាលដាល​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ។ ដែល​នារី​រងគ្រោះ​រូបនោះ ត្រូវបាន​គេ​អះអាងថា​ជា​ជនជាតិ​ឥណ្ឌូនេស៊ី ។​

​វីដេអូ​រយៈពេល ៦ នាទី បាន​កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ នៅលើ​បណ្តាញ​សង្គម ។ វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ឡើង​កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ( ៥ មករា​) និង​ទទួលបាន​ការចែករំលែក​ជាង ៦,០០០ និង​ទស្សនា ៧០០,០០ ។​

​ចូលទៅ​កៀក​ស្ត្រី​មួយក្រុម (​មាន​ទាំង​ក្បាល​ទទេ និង​កន្សែង​រុំ​ក្បាល​) បុរស​រូបនេះ​ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​ខោអាវ​កីឡា បាន​សួរថា​តើ​ពួក​ជា​អ្នក​កាន់សាសនា​អ្វី ? ។ បន្ទាប់​ម្នាក់​នៅ​ក្រុម​បាន​អះអាងថា​ជា​ជនជាតិ​ម៉ូ​ស្លី​ម​, បុរស​នេះ​បាន​សួរ​នាង​ថា ហេតុអ្វី​បានជា​ពុំ​ឃ្លុំ​កន្សែង​ក្បាល ។​

​នៅពេល​នាង​ប្រាប់​ទៅ​បុរស​នោះ​ថា ឃ្លុំ hiijab គឺជា​ជម្រើស​របស់​ពួកគេ​, ស្រាប់តែ​បុរស​រូបនេះ​ចាប់ផ្តើម​បង្ហាញ​ទឹកមុខ​ជ្រួលច្រាល​ក្នុង​ចិត្តខ្លាំង ។ គាត់​បន្តរ​ករៀង​នាង ខណៈ​នាង​ពុំ​អើពើ​នឹង​គាត់ ។ បន្ទាប់ពី​ខឹងសម្បារ​នឹង​នារី​ម្នាក់​នោះ​, មានអី បុរស​នេះ​ក៏បាន​ស្ទុះ​ទៅ​ទះ​ក្បាល​នាង​១​ដៃ​យ៉ាង​ធ្ងន់​តែម្តង ។​

​មនុស្ស​ជាច្រើន គិតថា ជម្រើស​ឃ្លុំ hiijab គឺជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​របស់​មនុស្ស​ម្នាក់​ជាមួយ​ព្រះ និង​ក្រៅពីនេះ វា​ជា​រឿង​បុគ្គល ។ លក្ខណៈ​ដែល​មនុស្ស​ម្នាក់​បង្ហាញ​ភាពស្មោះត្រង់​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះ គឺ​មិនមែនជា​អ្វីដែល​ជាប់ទាក់ទង​នឹង​ជន​ចម្លែក​ដទៃ​ឡើយ ។​

​រីឯ​មនុស្ស​មួយចំនួនទៀត បាន​ហៅ​ស្ថានការណ៍​នេះ​ជា​អំពើ​ដ៏​អាម៉ាស​មួយ និង​អំពាវនាវ​នារី​រងគ្រោះ​នោះ ដាក់ពាក្យ​ប្តឹង​ប៉ូលីស​ឲ្យ​ចាត់ការ​ទៅលើ​បុរស​រូប ។ អ្នកដទៃ​ទៀត​បាន​បន្ថែ​ម​ថា អ៊ីស្លាម​មិន​និយាយ​អំពី​ការ​ថ្កោលទោស​ទេ ខណៈ​មនុស្ស​មួយចំនួនទៀត បាន​និយាយថា បុរស​រូបនោះ​ហាក់ដូច​ជាមាន​បញ្ហា​ផ្លូវចិត្ត​តែម្តង ៕ ចន្ទី

ចុះ​ប្រិយមិត្ត​វិញ យល់ឃើញ​យ៉ាងណាដែរ​?​

×