Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ចំការមន បង្ក្រាប​បន​ល្បែងស៊ីសង ហ្គេម​បាញ់​ត្រី ​នៅ​មជ្ឈមណ្ឌល​កំសាន្ត​សម្រាប់​កុមារ ហ្គេម វើ​ល​ដ៏

​ភ្នំពេញ ​៖​ អាជ្ញាធរ​ចំការមន​កម្លាំងចម្រុះ ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​មជ្ឈមណ្ឌល​កំ​សាន្ត​សម្រាប់​កុមារ ហ្គេម វើ​ល​ដ៏ ដែល​ស្ថិត​នៅក្រោយ​ស្ថានទូត​អូស្ត្រាលី ផ្លូវ​លេខ ៧៨ ភូមិ ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​បានសម្រេច ដកហូត​ទូរ​ហ្គេម​ទាំងអស់នេះ មក​រក្សាទុក​នៅ​សាលាខណ្ឌ​ចំការមន និង​បាន​នាំ​អ្នកពាក់ព័ន្ធ​ចំនួន ១១​នាក់ ដែល​លួចលាក់​បង្កប់​បន​ល្បែងស៊ីសង ហ្គេម​បាញ់​ត្រី​។

​ប្រតិបត្តិ​ការបង្ក្រាប​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩​នេះ ដែល​លោក កែវ សំណាង អភិបាលរង​អភិបាលខណ្ឌ​ចំការមន បាន​ដឹកនាំ​ក្រោយពី​បាន​ត្រួតពិនិត្យ​រួចមក ក្រុមការងារ​បានឃើញ​ថា នៅក្នុង​ទីតាំង​នោះ​មាន​ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន ០៨ គ្រឿង ដែល​ដាក់​បង្កប់​នៅក្នុង​មជ្ឈមណ្ឌល​កំសាន្ដ​នេះ ដូចនេះ​ក្រុម​ការ​បានសម្រេច ដកហូត​ទូរ​ហ្គេម​ទាំងអស់នេះ មក​រក្សាទុក​នៅ​សាលាខណ្ឌ​ចំការមន និង​បាន​នាំ​អ្នកពាក់ព័ន្ធ​ចំនួន ១១​នាក់ ដើម្បី​មក​សាកសួរ​ព័ត៌មាន​បន្ថែម នៅ​សាលាខណ្ឌ​ចំការមន​។ ចំពោះ​បញ្ហា​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន លោក​អភិបាលខណ្ឌ នឹង​បន្ត​ចាត់វិធានការ​ចុះបង្ក្រាប​បន្តបន្ទាប់​ទៀត​។​

​លោក​ថា អាជ្ញាធរ​ខណ្ឌចំការមន ចុះបង្ក្រាប​រាល់​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជា​បន្តបន្ទាប់ ពិសេស​បន​ល្បែងស៊ីសង​ជា​ប្រភេទ​ទូរ​ហ្គេម​បាញ់​ត្រី តួយ៉ាង​ដូច​នៅ​រសៀល​ថ្ងៃនេះ​ជាដើម​។ អាជ្ញាធរ​ខណ្ឌចំការមន ធ្លាប់​ព្រមាន​ដល់​អ្នក​ដែល​នៅ​ពីក្រោយ​ខ្នង​បន​ល្បែងស៊ីសង និង​កាង​បន​ល្បែងស៊ីសង​ទាំងអស់នោះ សូមអោយ​ដកខ្លួន​ថយ ឬ​ចេញ​ជាបន្ទាន់ បើ​មិន​ដកខ្លួន​ថយ​នោះទេ នៅពេល​ណាមួយ​លោក​ស្រាវជ្រាវ រកឃើញ​ឬ​ស្គាល់មុខអ្នក​កាង ឬ​នៅ​ពីក្រោយ​បន​ល្បែងស៊ីសង​ទាំងនោះ និង​ចាត់វិធានការ​រដ្ឋបាល​តាមផ្លូវ​ច្បាប់ ដោយ​មិន​លើកលែង​ឡើយ​។

​បន​ល្បែងស៊ីសង ប្រភេទ​ល្បែង​ទូរ​ហ្គេម​បាញ់​ត្រី​នេះ បោស​ស​ម្អា​ត់​ឲ្យ​ដល់​ឫស្សគល់​ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×