អ្នកការពារសន្តិសុខម្នាក់នៅការដ្ឋាននេះ បានប្រាប់អ្នកកាសែតថា នៅវេលាម៉ោង ១៩យប់មិញនេះ (៥/១០) ស្រាប់តែឮស្នូរក្ឌាំងៗ ប្រាវៗ ពីការដ្ឋានសំណង់ក្បែរនោះ លោករត់ចេញទៅមើលឃើញម៉ាស៊ីនស្ទូច បានដួលរលំ ហើយកម្មករកំពុងរត់ប្រសាចចេញ ។
អ្នកកាសែតពិនិត្យឃើញថា វាជាការដ្ឋានសំណង់នៅផ្លូវ Pham van Bach ទីក្រុងហាណូយ ។
រូបភាពមួយចំនួនដែលក្រុមសារព័ត៌មានថតបាន
នេះគឺជាទិដ្ឋភាពជាក់ស្តែងចង្អុលប្រាប់ឲ្យអាជ្ញាធរ និងម្ចាស់ការដ្ឋានសំណង់នានា នៅប្រទេសយើងគប្បីចាត់ទុកជាមេរៀន ហើយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕