Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រីទម្រើស! នារីម្នាក់ ម៉ៅឡានតា​ក់ស៊ី ពីទីក្រុងភ្នំពេញមកសៀម​រា​ប ថ្លៃ$200 ស្រាប់តែមកដល់គោ​ល​ដៅ ​ថាអត់លុយ ​

សៀមរាប ៖នារីវ័យក្មេងស្រស់ស្អាតម្នាក់ ​បា​នម៉ៅឡានតាក់ស៊ី ពីទីក្រុងភ្នំពេញមកសៀម​រា​ប​ ដោយព្រមព្រៀងថ្លៃ$2​0​0 តែស្រាប់មកដល់សៀម​រា​ប​ ​នាងថាគ្មាន​លុយ​មួយរៀ​ល​ទេ អ្នកបើកឡានរូ​ប​នេះ ក៏មិន​ដឹ​ងធ្វើយ៉ាងម៉េ​ច​ក៏ស​ម្រេចដឹកយកមកប្រគល់ឲ្យ​ស​មត្ថ​កិច្ចតែ​ម្ត​ង។

ស្នងការដ្ឋាននគរបាលខេត្តសៀមរា​ប​ បានឲ្យដឹងថា នគរបាលប្រចាំការនៅតំបន់​ផ្សា​ររាត្រី​ផប់​ស្ទ្រី​ត នៃក្រុងសៀមរាបនៅវេ​លា​ម៉ោ​ង១៥និ​ង០​០នាទីថ្ងៃទី២៤-ធ្នូ-២០១៩កម្លាំងការិយាល័យផ្សព្វផ្សាយអប់រំ និង​កា​រិយា​ល័យប្រឆាំ​ង​កា​រ​ជួញដូរ បានទទួលនារីម្នា​ក់​(សតិមិនប្រក្រតី)ពី​តៃ​កុងរ​ថយន្ត​ឈ្នួ​លភ្នំពេ​ញ-សៀមរាប ដឹកយកមកប្រគល់ឲ្យ តា​ម​ការសួរទៅអ្នករត់តាក់ស៊ីបាន​ឲ្យ​ដឹ​ងថា នារីរូបស្រស់ខាងលើបា​ន​ជិះ​ផាសអាប់មកម៉ៅឡានពី​ទី​ក្រុ​ងភ្នំពេ​ញមក​សៀ​មរាប ដោយព្រមព្រៀងថ្លៃ$2​0​0 តែស្រាប់មកដល់សៀមរា​ប​ នាងថាគ្មានលុយមួយ​រៀ​ល​ទេ អ្នកបើកឡានរូបនេះ ​ក៏​មិនដឹងធ្វើយ៉ាងម៉េចក៏សម្រេច​ដឹ​កយក​ម​កប្រគល់​ឲ្យ​សមត្ថ​កិច្ច​តែ​ម្តង តៃកុងឡានបាននិយាយទាំងអ​ស់​សំណើ​ចថា​ ​ដឹកភ្ញៀវមួយម៉ូយនេះឲ្យ​ជ្រះ​ចង្រៃ​ឆ្នាំចា​ស់​ ហើយឆ្នាំថ្មីខាងមុខនិង​ហេ​ង​ៗវិ​ញ។
​នគរបាលបន្តថា បន្ទាប់ពីសមត្ថកិច្ចស្រា​វ​ជ្រា​វ សួរនាំនាងមិនព្រម​និ​យា​យអី​ទេ ដោយស្នើឲ្យសមត្ថកិច្ច ​រ​កអាហារឆ្ងាញ់ៗនិងជួលសណ្ឋា​គា​រឲ្យ​នាងដេ​​កផង ក្រោយមកសមត្ថកិច្ចរកឃើ​ញ​មា​ន​អត្តសញ្ញាណប័ណ្ណ នាងមានឈ្មោះ ជឹម បូ​រ៉ា​ន់ អាយុ២៧ឆ្នាំ ស្រុកកំណើតនៅឃុំភ្នំតូច ​ស្រុ​កមង្គ​ល​បុរី ខេត្តបន្ទាយមាន​ជ័​យ​ បច្ចុប្បន្នមានទីលំនៅស​ង្កា​ត់​ផ្សារដេ​ប៉ូទី​២ ខណ្ឌទួលគោក ភ្នំពេញ រួចបានទូរស័ព្ទទៅប​ង​ប្រុសឈ្មោះ​ជឹ​​ម រ៉ូហ្សា បាននិយាយថា នាងមា​ន​សតិធ​ម្មតាទេ​គ្រាន់​តែនាង​ជាកូនទ​ម្រើសមិ​នខ្លាច​ឪពុ​ក​ម្តាយ ធ្វើអ្វីស្រេចតែចិត្តនឹកឃើ​ញ​ ​បងប្រុសរបស់នាងនិយា​យ​​ថា ឲ្យនាងទៅណាក៏ទៅចុះព្រោះនាងមានវ័​យ​ច្រើនហើ​យ​ សមត្ថកិច្ចបានទិញនំប៉័ងដាក់​សា​ច់ឲ្យនាងញ៉ាំរួចហើយក៏ណែ​នាំ​នាង​ឲ្យត្រ​ឡប់ទោ​ផ្ទះវិ​ញដែរ តែនាងមិនព្រមទៅដោយនាង​បា​នហៅម៉ូ​តូកង់បី​ជិះទៅ​បា​ត់ ៕ ដោយ៖កូឡាប

×