ប្រទេសចិន៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ តបការអញ្ជើញរបស់គណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិន និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគី កម្ពុជា-ចិន លើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន នៅខេត្តឆាងសា ខេត្តហួណាន ប្រទេសចិន ដោយមានការអញ្ជើញចូលរួមភាគីមានតំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងភាគីចិនមាការចូលរួមពីលោក លាង យុន អគ្គលេខាធិការរង នៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិន និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀន នៃក្រសួងសន្តិសុខសាធារណចិន តំណាងមូលនិធិត្រួតពិនិត្យគ្រឿងញៀនចិន នៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិន តំណាងខេត្តហ៊ូណាន តំណាងខេត្តយូណាន ។
លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឲ្យដឹងពីកិច្ចប្រជុំនេះថា: កិច្ចប្រជុំនេះគីជាកិច្ចប្រជុំផ្លាស់វេនគ្នាប្រចាំឆ្នាំដោយផ្តោតទៅលើកិច្ចការសំខាន់ៗមួយចំនួនដូចជា៖
ការចែករំលែកពត័មានស្តីពីគ្រឿងញៀនទៅវិញទៅមករវាងប្រទេសទាំង២ :
១.កិច្ចសហប្រតិបត្តិការក្នុងការងារអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការក្នុងវិស័យកាត់បន្ថយតម្រូវការ និងការគាំទ្រការបណ្តុះបណ្តាល និងសម្ភារ។
ពីកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទីក្រុងប៉េកាំង និងខេត្តយូណាន នាសប្តាហ៍កន្លងមក និងបានថ្លែងអំណរគុណផងដែរចំពោះកិច្ចសហប្រតិបត្តិការរបស់ភាគីចិនទាំង នាពេលកន្លងមក ក៏ដូចជាពេលអនាគត។
ពីកពីកិច្ចប្រជុំនេះដែរលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានជម្រាបជូនពីលទ្ធផលប្រជុំថា ភាគីទាំងពីរកម្ពុជា.ចិន បានឯកភាពគ្នានឹងពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ដើម្បីរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ ។
ជាមួយគ្នានេះ លោក យ៉ាងហ្វេនរី Yang Fengrui ប្រធានមូលនិធិត្រួតពិនិត្យគ្រឿងញៀនចិន នៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិន បានផ្តល់តេស្តបឋមស្វែងរកសារធាតុញៀនដែលមានតម្លៃ ៥០០,០០០យ័នដល់កម្ពុជា។
សូមបញ្ជាក់ថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃប្រជុំទ្វេភាគីកម្ពុជា.ចិន ថ្នាក់មន្ត្រីជាន់ខ្ពស់ លើកទី៩ ឆ្នាំ២០២០នៅប្រទេសកម្ពុជា ៕ដោយ៖កូឡាប