Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ ការពិន័យ​ជា​ប្រាក់ និង​ការដាក់ទោសទណ្ឌ​លើ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់

spot_img

ភ្នំពេញ​៖ សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​៖ “​ប្រកាស​រួម​លេខ​១៤២៩ សហវ ប្រក ស្តី​ការពិន័យ​ជា​ប្រាក់ និង​ការដាក់ទោសទណ្ឌ​លើ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​” និង​ប្រកាស​រួម​លេខ ១៤៣០ សហវ​-​ប្រក “​ស្តីពី​ការផ្តល់​រង្វាន់​លើ​ការអនុវត្ត​ប្រមូល​ចំណូល​ពី​ការពិន័យ​ជា​ប្រាក់​លើ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​នីតិវិធី​ទូទាត់​ប្រាក់រង្វាន់​លើកទឹកចិត្ត​” ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមករា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ លោក សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក ។​

​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ រៀបចំឡើង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​បង្កើន​ការយល់ដឹង​ស្តីអំពី​ការប្រមូល​ចំណូល ការកត់ត្រា​ចំណូល​ដែល​ប្រមូលបាន ការបង់​ចំណូល​បាន​ត្រឹមត្រូវ​និង​ទាន់ពេល ការបែងចែក​ប្រាក់រង្វាន់​ដោយ​ឈរលើ​គោលការណ៍​សមធម៌ និង​ផ្អែក​តាម​គុណសម្បត្តិ​ការងារ ការផ្ទេរ​ចំណូល​ចូល​ថវិកាជាតិ​បាន​ទាន់ពេលវេលា ការកត់ត្រា​ចំណូល​បាន​ត្រឹមត្រូវ និង​គ្រប់គ្រាន់​។

​សូម​ជម្រាបជូន​ថា​៖ ប្រកាស​រួមទាំង​ពីរ​នេះ​នឹង​ផ្តល់​ជា​យន្តការ​គ្រប់គ្រាន់​ក្នុងការ​កត់ត្រា​ចំណូល ចំណាយ​ថវិកាជាតិ កត់ត្រា​ចំណូល​ដែល​បាន​បង់ និង​ចំណូល​ប្រាក់រង្វាន់​ដែល​បាន​កាត់​ទុក ព្រមទាំង​ពង្រឹង​ការផ្តល់សេវា​ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។​

​តាមរយៈ​បទ​បង្ហាញ​សំខាន់ៗ​របស់​គ្រូ​បង្គោល​សិក្ខាកាម​ទាំងអស់​នឹង​ទទួលបាន​បទពិសោធន៍ ធាតុ​ចូល​ការយល់ដឹង​ថ្មីៗ​បន្ថែមទៀត ដើម្បី​យកទៅអនុវត្ត​ការងារ​កត់ត្រា​ចំណូល​ឱ្យបាន​ត្រឹមត្រូវ ប្រកបដោយ សុគត​ភាព សំដៅ​លើកកម្ពស់​គុណភាព និង​បង្កើន​ការពេញចិត្ត និង​ប្រសិទ្ធភាព​នៃ​សេវាសាធារណៈ​ថែមទៀត​ស្របតាម​ការកែទម្រង់រ​បស់​ក្រសួង​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក រដ្ឋលេខាធិការ សួង ហេង បាន​ណែនាំ​ឱ្យ​មន្ត្រី​ស្ថានីយ៍​ជញ្ជីង​ដែល​អនុវត្ត​ការងារ​ជាក់ស្តែង ទាំងអស់​យកចិត្តទុកដាក់​ពង្រឹង​វិធានការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដើម្បី​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្នល់​ស្ពាន​ឱ្យប្រើ​ប្រាស់​បានយូរ​អង្វែង​៕ ដោយ​៖​ប​ញ្ញាស័​ក្តិ​

spot_img
×