Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបែនដឹកដី បុកហើយកិន មន្ត្រីនគរបាលម្នាក់ កំពុងបញ្ជាចរាចរណ៍ បណ្តាលឲ្យ បាក់ឆ្អឹងជំនីរចំនួន ៩

spot_img

កំពត៖​ លោកស្នងការនគរ​បា​លខេត្ត​កំពត បានបញ្ជាក់ថា មន្ត្រីនគរបាលម្នាក់ នៃការិយាល័យចរា​ច​ណ៍ផ្លូវ​គោក ដែលនៅបញ្ជាចរាចរណ៍នៅគ​ល់​ស្ពាន​ត្រើយខា​ងលិច ត្រូវបានរថយន្តបែនដឹ​ក​ដី បុកហើយកិន បណ្តាលឲ្យរងរបួសធ្ងន់​ ​បាក់ឆ្អឹងជំនីរ​ចំនួ​ន ៩ បានបញ្ជូនទៅដ​ល់​មន្ទីរពេ​ទ្យខេត្ត​គៀន​យ៉ាង ប្រទេសវៀតណា​ម​ កំពុងស្ថិតនៅក្នុងបន្ទប់ស​ង្គ្រោះ​បន្ទា​ន់នៅឡើ​យ​។

ស្នងការដ្ឋាននគរបាលខេត្តកំ​ព​ត បានឲ្យដឹងថា “ករណីគ្រោះថ្នាក់ចរាចរណ៍ល្ងាចមិញ​ ​ថ្ងៃ​ទី27 ធ្នូ 2019 ចំពោះមន្ត្រីរបស់ខ្ញុំ នៃ​កា​រិយាល័​យចរា​ចណ៍​​ផ្លូវគោក ដែលនៅបញ្ជាចរាចរណ៍នៅគល់ស្ពា​ន​ត្រើយ​ខាង​លិច បានបញ្ជូនទៅដល់មន្ទីរពេ​​ទ្យខេត្ត​គៀនយ៉ា​ង​ ប្រទេសវៀ​ត​​ណាម។ គាត់បានរួចផុតគ្រោះថ្នាក់ដ​ល់​ជីវិត​ហើយ ក៏ប៉ុន្តែកំ​ពុងស្ថិតនៅក្នុងបន្ទប់ស​ង្គ្រោះ​បន្ទាន់​នៅ​ឡើយ។ ក្នុងនាមស្នងការ ​នៃ​ស្នងកា​រដ្ឋាន​នគរ​បា​លខេត្ត​កំ​ពត ខ្ញុំបាទធានារាល់ការ​ចំ​ណាយ ក្នុងការព្យាបាល​ទាំ​ង​អស់ ចំពោះមន្ត្រីដូចរូ​ប​គាត់​ ដែលកំពុងបំពេញ​ការ​ងារ និងសកម្មក្នុងការ​ងា​រ​។ សូមជូនព​រ​បង​ឆាប់​ជាសះស្បើយ ។ លោកស្នងការបានបញ្ជាក់ថា មន្រ្តីនគរបាលរូបនោះ បាក់ឆ្អឹងជំនីរចំនួន ៩ “។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយកើតឡើងនៅ វេ​លាម៉ោ​ង 15និង24នាទី ថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០១​៩ ដែលមន្រ្តីនគរបាល​ច​រា​ចរ​ណ៍មួយរូប កំពុងបំពេ​ញ​ភារកិច្ច ឈរប​ញ្ជាចរា​ច​រណ៍ នៅលើផ្លូវជាតិលេ​ខ​3 (កំព​ត-វាល​រេញ) ត្រូវបានរថ​យ​ន្តបែន​ដឹកដី បុកហើយកិន បណ្តា​លឲ្យរ​ងរបួ​សធ្ងន់ នៅចំណុចផ្លូវបំបែកគ​ល់​ស្ពា​ន កំពង់​បាយត្រើ​យខាង​លិច ស្ថិតក្នុងភូមិទ្វី​ខា​ង​ជើង សង្កាត់អណ្តូងខ្មែរ​ ​ក្រុងកំ​ព​ត ខេត្តកំពត ។

លោកស្នងការ បានឲ្យដឹងថា នេះជាវីដេអូដែលគ្រោះថ្នាក់ច​រា​ចរ​ណ៍ លើមន្ត្រីរបស់ខ្ញុំ គាត់ពិតជាសំណា​ង​ខ្លាំងណា​ស់ ​ដែលមិន​ប៉ះពាល់ដល់អាយុជីវិ​ត​ ៕ ដោយ៖កូឡាប

spot_img
×