Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​អាគុយ ពេល​ទៅ​ឆក់​ត្រី​

​កណ្តាល​៖ នៅ​ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩ មាន​ករណី​ឆក់​ខ្សែភ្លើង ដែល​ឆក់​ត្រី​បណ្តាល​ឲ្យ​ឆក់​ខ្លួនឯង​ស្លាប់ ចំនុច​ព្រែក​ដងគោម​ភូមិ ដងគោម ឃុំ កំពង់​អុស ស្រុក ពញាឮ ខេត្ត កណ្តាល ។​

​ជនរងគ្រោះ​០១​នាក់​ឈ្មោះ ជួន សា​វ៉ាង ភេទ ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ​ភូមិ ដងគោម ឃុំ កំពង់​អុស ស្រុក ពញាឮ ខេត្ត កណ្តាល ។ វត្ថុតាង ឧបករណ៍​សំរាប់​ឆក់​ត្រី ចំនួន ០១ និង​អាគុយ ម៉ាក CP70 ចំនួន ០១​។​

តាម​ការបំភ្លឺ​របស់​ឈ្មោះ យឿន ច​ន្ធី ភេទ​ស្រី អាយុ ២០​ឆ្នាំ ត្រូវជា​ប្រពន្ធ​បាន​បំភ្លឺថា​៖ នៅមុន​ពេល​កើត​ហ​តុ ជនរងគ្រោះ​បាន​យក​ឧ​បក​រណា៍​ឆក់​ត្រី​ចេញពីផ្ទះ ទៅ​ឆក់​ត្រី​នៅ​ចំណុចកើតហេតុ​ខាងលើ លុះ​ពេល​ពុំ​ឃើញ​ត្រឡប់មកផ្ទះ​វិញ ក៏បាន​បបួល​ឈ្មោះ យ៉ាន់ សាវ៉ា​ត់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ត្រូវជា​ឪពុកមា ទៅរក​មើល​ប្តី​
​របស់ខ្លួន ពេលទៅដល់​ក៏​ប្រទះឃើញ ជនរងគ្រោះ ដេកស្លាប់​នៅក្នុង​ទឹក និង ឃើញ​ឧបករណ៍​សំរាប់​ឆក់​ត្រី​នៅលើ​ទូក​ក្បែ​ជនរងគ្រោះ បន្ទាប់មកទៀត ក្រុមគ្រួសារ​បាននាំគ្នា លើក​សាកសព​ជនរងគ្រោះ​យកមក​ផ្ទះ និង បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់​អុស ។​

​ក្រោយមក​កម្លាំង​ជំនាញ​ពិនិត្យ​វិភាគ​កន្លែងកើតហេតុ​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពង់​អុស ដោយមាន​ការចូលរួម​ពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការ​ពិនិត្យ​សាកសព​ដោយ​ហ្មត់ចត់​ឃើញថា​៖ សាកសព មាន​ស្នាម​ឆក់​ខ្លោច​នៅលើ​ស្បែក​ត្រង់​ឆ្អឹងជំនី​មុខ​ផ្នែ​ង​ខាងស្តាំ ប្រវែង​០,១៧​ម៉ែត្រ និង​មិនមាន​ស្លាកស្នាម​អ្វី​គួរកត់សំគាល់​ឡើយ​។​

​នគរបាល​មូលដ្ឋាន​បាន​សន្និដ្ឋានថា សាកសព​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​អាគុយ​បណ្តាល​ឲ្យ​ស្លាប់ ហើយ​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​កូ​ឡាប​

×