ត្បូងឃ្មុំ៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បង្ហាញអត្តសញ្ញាណរថយន្ត Ford ០១ គ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AN-3277 ដែលបើកបរបង្កគ្រោះថ្នាក់ចរាចររហូតទៅបុកកុមារីម្នាក់ស្លាប់ នៅស្រុកមេមត់ ដើម្បីឲ្យម្ចាស់កម្មសិទ្ធ ឬអ្នកបើកបរដែលបាននឹងកំពុងរត់គេចខ្លួននោះចេញមកទទួលខុសត្រូវចំពោះមុខច្បាប់ ។
នគរបាលខេត្តត្បូងឃ្មុំ រៀបរាប់ព៏ព័ត៌មានបន្ថែមលើករណីរថយន្ត Ford បើកបរទៅបុកកុមារីម្នាក់រហូតដល់បាត់បង់ជីវិត នៅស្រុកមេមត់ កាលពីថ្ងៃមុន រួចព្យាយាមរត់គេច។
ករណីគ្រោះថ្នាក់ចរាណ៍កេីតឡេីងនៅវេលាម៉ោង ៩:១០ នាទី ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៩ រវាងរថយន្ត Ford និងម៉ូតូ លើផ្លូវជាតិលេខ៧ ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈTELA ចន្លោះគីឡូម៉ែត្រ ២២៥-២២៦ ស្ថិតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្កឲ្យមានភាពភ្ញាក់ផ្អើ ។
យោងប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា ៖ អ្នកបេីកបររថយន្តក្នុងល្បឿនលឿន ទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុជាផ្លូវកោងផងក៏បុកជាមួយនឹងម៉ូតូដែលបើកបរឆ្លងផ្លូវពីត្បូងទៅជើង រួចព្យាយាមបើកបររត់គេចពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបងប្អូនប្រជាពលរដ្ឋដេញតាមចាប់បានរួចប្រគល់ឲ្យនគរបាលជំនាញចាត់ការតាមនីតិវិធីច្បាប់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានដឹងថា ៖ គ្រោះថ្នាក់ចរាចរដែលកើតឡើងនោះរវាងរថយន្ដម៉ាកហ្វត (Ford) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AN.3277 ជាមួយនឹងម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សេក ស្រីតាន់ ភេទស្រី អាយុ ១២ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ប្រភពព័ត៌មានពីបងប្អូនសាច់ញាតិបានដឹងថា ៖ ក្មេងស្រីរងគ្រោះម្នាក់នោះត្រូវរថយន្តបុករបួសធ្ងន់ធ្ងរ ហេីយបណ្តាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកមេមត់ ខណៈអ្នកបេីកបររត់គេចខ្លួនបន្សល់តែរថយន្តទុកឲ្យសមត្ថកិច្ចធ្វេីកំណត់ហេតុ ។
បច្ចុប្បន្នរថយន្តម៉ាក Ford ពណ៌សនោះ ត្រូវបាននគរបាលជំនាញផ្នែកចរាចរណ៍ផ្លូវគោកស្រុកមេមត់ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីឲ្យម្ចាស់កម្មសិទ្ធ ឬអ្នកបើកបរចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់ ៕ ដោត៖កូឡាប