Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ​ចល័ត​តំបន់​៣​បាន​ចុះបង្ក្រាប​ករណី​រត់ពន្ធ ដោយ​ឃាត់​រថយន្ត​កុង​ទី​ន័​រ​១​គ្រឿង ដឹក​បារី​ខុសច្បាប់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​តាម​របាយការណ៍​ថា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០២ បាន​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​គយ​ចល័ត​តំបន់​៣ ដឹកនាំ​ដោយ​លោក កែវ អង្កាម ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៣ ដោយបាន​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក់ fuso ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E9030 សណ្តោង​កុង​ទី​ន័​រ មាន​ដឹក​បារី​ខុសច្បាប់​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បញ្ជាក់ថា បារី​ទាំងអស់ ដែល​ដឹក​ក្នុង​រថយន្ត​ខាងលើនេះ មិនមាន​បិទ​តែម​ប្រេ​ស​នី​យ៍ និង​គ្មាន​ឯកសារ​បង់​ពន្ធគយ​នាំចូល ព្រមទាំង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​នោះទេ ពោលគឺ​ខុសច្បាប់​តែម្តង​។​

​សមត្ថកិច្ច​បញ្ជាក់ថា ក្រោយ​ចាប់​ឃាត់​រថយន្ត​ខាងលើ ដើម្បី​ធ្វើការ​ឆែក​ត្រួតពិនិត្យ សមត្ថកិច្ច​រកឃើញ​ក្នុង​ទូរ​កុង​ទឺ​ន័​រ 45Feet លេខ GESU 4308634 មាន​ផ្ទុក​បារី​ចំនួន​៣​ប្រភេទ រួមមាន​៖

១- បារី ម៉ាក Z8

២- បារី ម៉ាក WL 03

៣- បារី​ម៉ាក​76

​សមត្ថកិច្ច​បន្តទៀតថា សរុប​បារី​ទាំងអស់​មាន​ចំនួន ១១៦០​បុិ​ច ដែល​មិនមាន​ឯកសារ​បង់ពន្ធ​ត្រឹមត្រូវ​។​

​បច្ចុប្បន្ននេះ វត្ថុតាង​ទាំង​រថយន្ត និង​បារី ត្រូវបាន​សមត្ថកិច្ច​ជំនាញ នាំយកទៅ​រក្សាទុក​នៅ​ស្នាក់ការ​គយ និង រដ្ឋាករ​ស្រុកស្រែ​អំបិល ខេត្ត​កោះ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​នៅពេល​ក្រោយ​៕ ដោយ​៖ ដែន សីមា​

spot_img
×