សាកសពមនុស្សចំនួន ៧នាក់ត្រូវបានរកឃើញនៅលើទូកខ្មោចឈើមួយគ្រឿង ដែលរសាត់មកទើនៅឆ្នេរសមុទ្រ នៃកោះ Sado ប្រទេសជប៉ុន។
មន្រ្តីប៉ូលីសម្នាក់បានរកឃើញសាកសពដ៏រន្ធត់នោះ កាលពីថ្ងៃសុក្រកន្លងទៅនេះ។ នៅលើទូកខ្មោចនោះ មានក្បាលមនុស្សចំនួន ២ ក្រោយពេលឆ្មាំសមុទ្រ និងប៉ូលីសបានត្រួតពិនិត្យមើល។
ខ្មោចទូកនោះត្រូវបានគេជឿជាក់ថា រសាត់មកពីប្រទេសកូរ៉េខាងជើង ដោយសារតែនៅចំហៀងទូកមានលេខ និងអក្សរជាភាសាកូរ៉េ។
ទូកមានប្រវែងប្រហែល ៧ម៉ែត្រកន្លះ ទទឹងប្រវែងជាង ៤ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ។ សាកសពដែលត្រូវគេប្រទះឃើញនោះជាគ្រោងឆ្អឹង។
សូមបញ្ជាក់ថា នេះមិនមែនជាអ្វីថ្មីនោះទេ ព្រោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទូកជាច្រើនរបស់កូរ៉េខាងជើង ដែលគេដាក់ឈ្មោះថាជាទូកខ្មោច តែងតែរសាត់មកទើនឹងឆ្នេរសមុទ្ររបស់ជប៉ុន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN