ក្រុមហ៊ុនហ្វេសបុក នឹងធ្វើការកែប្រែយ៉ាងធំមួយនៅលើផ្ទាំង news feed របស់ខ្លួន ដែលការកែប្រែនេះ នឹងប៉ះពាល់ទៅដល់ក្រុមហ៊ុន ផេក និងក្រុមអ្នកធ្វើជំនួញអនឡាយ ដោយសារតែការបង្ហោះរបស់ពួកគេ នឹងទៅដល់អ្នកប្រើប្រាស់តិចជាងមុន។
ចំពោះការកែប្រែនេះដែរ ក្រុមហ៊ុននឹងធ្វើការផ្តោតសំខាន់ទៅលើ ទំនាក់ទំនងក្នុងចំណោមគ្រួសារ និងមិត្តភក្តិ។ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិ Mark Zuckerberg បង្ហោះនៅក្នុងផេករបស់គាត់។
ក្រុមហ៊ុនដែលមានផេកនៅលើហ្វេកបុក នឹងជួបបញ្ហាការធ្លាក់ចុះនៃអ្នកមើល។
ការផ្លាសប្តូរដ៏ធំនេះ នឹងកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៏ខាងមុខនេះ។
សូមរំលឹកផងដែរថា កាលពីឆ្នាំ ២០១៧កន្លងទៅ ក្រុមហ៊ុនក៏បានធ្វើការកែប្រែម្តងផងដែរ លើហ្វេសបុក ដោយបានបំបែក news feedឲ្យនៅផ្សេងពីគ្នា ដោយដាក់ឈ្មោះថា Explore Feed ដែលក្នុង Explore Feed នេះគឺជាព័ត៌មានដែលបង្ហោះដោយផេកនានា ដែលអ្នកប្រើប្រាស់បាន like ឬ follow។
ជាការកត់សម្គាល់ ដាក់បំបែកនេះ បានធ្វើឲ្យផេកនានា ទទួលបានការមើលតិចជាងមុនយ៉ាងច្រើន៕ សុភ័ក្ត្រ