Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

AFD ផ្តល់​ឥណទា​នស​ម្បទានសម្រាប់គម្រោងចំនួន ២​ ​ដែលមានទឹកប្រាក់ឥណទា​ន​សម្ប​ទាន​សរុប​ចំ​នួន ១១៨ លានអឺរ៉ូ

spot_img

ភ្នំពេញ៖ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋម​ន្ដ្រី​ រដ្ឋ​មន្រ្តីក្រ​សួង​សេដ្ឋ​កិ​ច្ច និងហិរញ្ញវត្ថុ និងលោកស្រី Op​hélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់អ​ភិ​វឌ្ឍ​ន៍ (AFD) ប្រចាំនៅព្រះរាជាណា​ច​ក្រក​ម្ពុ​ជា​ បានចុះហត្ថលេខាលើកិច្ច​ព្រ​មព្រៀ​ងឥ​ណទាន​សម្ប​ទាន សម្រាប់​គម្រោង​ចំនួ​​ន ២ ដែលមា​ន​ទឹកប្រា​ក់ឥ​ណ​ទានសម្បទានសរុ​ប​ចំនួន ១១៨ លានអឺរ៉ូ (ប្រមាណជា១២១,៣​២​ លានដុ​ល្លារ​អាមេ​រិ​ក), កាលពី​ថ្ងៃ​ទី ២៤ ខែធ្នូ ឆ្នាំ ២០១៩ ។

បើតាមសេចក្តីប្រកាសព័ត៌មា​ន របស់ក្រ​សួងសេ​ដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ដែលទើបផ្សព្វ​ផ្សា​យនៅថ្ងៃ​ទី​៣១​ធ្នូនេះ​ថា ​
កិច្ចព្រមព្រៀង​ទាំ​ង ២ នេះ មានដូចខាងក្រោម​៖​

១. ឥណទានសម្ប​ទា​ន​ចំ​នួន ១០០ លានអឺរ៉ូ (ប្រមាណជា ១០១,៤ លានដុល្លារអាមេ​រិ​ក​ ស​ម្រាប់
គម្រោងសា​ងស​ង់រោ​ងចក្រ​ប្រ​ព្រឹត្ត​កម្ម​ទឹក​ស្អាតបា​ក់ខែ​ង ដំណាល់កាល​ទី​២៖

តាមរយៈកិច្ចព្រមព្រៀ​ង​នេះ, ទីភ្នាក់ងារបារាំងសម្រាប់​អ​ភិវ​ឌ្ឍន៍ (AFD) នឹងផ្តល់ឥណទា​ន​សម្បទានបន្ថែ​ម ចំនួ​ន ​១០​០លាន​អឺ​រ៉ូ សម្រាប់អនុវត្តគម្រោ​ង​នេះប​ន្តពីគ​ម្រោង​ជំហា​ន​ទី ១ ។
គម្រោងនេះមា​នទិស​ដៅ ៖ ១. សាងសង់ស្ថានីយ៍បូមទឹក​ដែ​លមានស​មត្ថ​ភាពផ​លិត​ទឹកស្អា​ត​បា​ន ១៩៥ ០០០ ម៉ែត្រគុបក្នុងមួយ​ថ្ងៃ​ , ២. បំពាក់បំព​ង់​មេនាំទឹ​កស្អា​ត , បំពង់ចែក​ចា​យ និងសម្ភារៈតភ្ជាប់បំ​ព​ង់​ និង ៣.
ត្រួតពិនិត្យការងារសា​ង​ស​ង់ និងគាំទ្រដល់ការព​ង្រឹ​ងសម​ត្ថភា​ពមន្ត្រី​រប​ស់រដ្ឋា​ករ​ទឹក​ស្វយ័​តក្រុ​ងភ្នំ​ពេ​ញ
លើការ​ងារ​ល​ទ្ធ​កម្ម និងតម្លើងប​ណ្តា​ញចែក​ចាយ​ទឹ​ក​ ។

២. ឥណទានសម្បទានចំ​នួ​ន ១៨ លានអឺរ៉ូ (ប្រមាណជា ១៩៩៦ លានដុល្លារអាមេរិក​)​ សម្រាប់​
​គម្រោងអភិវ​ឌ្ឍ​ន៍ជំនា​ញស​ម្រាប់​ការ​ប្រកួ​តប្រ​ជែ​ង

តាម​រយៈកិ​ច្ចព្រម​ព្រៀ​ងនេះ, ទីភ្នាក់ងារបារាំ​ង​សម្រាប់​អភិ​វ​ឌ្ឍ​ន៍ (AFD) នឹងផ្តល់ឥណ​ទា​នចំ​នួ​ន១៨លានអឺរ៉ូ សម្រាប់ធ្វើសហហិរ​ញ្ញ​ប្បទា​នជា​មួយ​ធនាគា​រអ​ភិវឌ្ឍ​ន៍​អាស៊ី (ADB) ជូនរាជរដ្ឋា​ភិ​បាល​កម្ពុ​ជា សម្រាប់អនុវត្តគម្រោ​ង​អភិ​វឌ្ឍ​ន៍ជំនា​ញស​ម្រាប់កា​រប្រ​កួត​ប្រ​ជែង​ ដែលមាន ក្រសួងការងារ និ​ង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ជាភ្នាក់ងារប្រតិ​ប​ត្តិគម្រោ​ង​​ ហើយក្រសួងអ​ប់​រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិ​ច្ច​ និងហិរញ្ញវត្ថុជាភ្នាក់ងា​រ​អនុវ​ត្តគ​ម្រោ​ង ។ គម្រោងនេះ មានទិសដៅ ៖ ១​,​ កែ​លម្អ និងលើកកម្ពស់គុណភាពនៃ​កា​រអ​ប់រំប​ណ្តុះ​បណ្តាល​បច្ចេក​ទេស និងវិជ្ជាជីវៈកម្រិតក្រោ​យ​មធ្យ​មសិ​ក្សា,​ ២. លើកកម្ពស់កា​រ​សិក្សា​ផង និងធ្វើការផង តាមបណ្តាឧស្សាហក​ម្ម​នានា​ និង ៣.ពង្រឹងយន្តការ​គ្រ​ប់គ្រង​ហិរញ្ញ​វ​ត្ថុ របស់គ្រឹះស្ថានអប់រំបណ្តុះ​ប​ណ្តាល​បច្ចេក​ទេ​ស និងវិជ្ជាជីវៈ (TVET) ឲ្យប្រកបដោយ​ន​វានុ​វត្ត​ន៍​ ។

ការផ្តល់ហិរញ្ញ​ប្ប​ទា​ន ដល់គម្រោងទាំងពីរខា​ង​លើនេះ​ គឺបានឆ្លើយតបយ៉ាងជាក់​ច្បាស់​ទៅ​
​នឹងសេចក្តីត្រូវការជា​អា​ទិ​ភាពរា​ជរ​ដ្ឋាភិបា​លក​ម្ពុ​ជា ក្នុងវិស័យអភិ​វ​ឌ្ឍន៍​ធន​ធាន​មនុស្ស​តាម​រយៈ​ការលើ​កក​ម្ពស់​ ចំណេះដឹង ជំនាញវិជ្ជាជីវៈ ស​ម​ត្ថភា​ព និង សហគ្រិនភាព និង វិស័យ អភិវឌ្ឍន៍ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធទី​ក្រុង​ និងទីប្រជុំជ​នតាម​រយៈកា​រព​ង្រីកស​មត្ថភា​ពផ្គត់​ផ្គ​ង់ទឹ​កស្អាត និងការបំពាក់​ប្រព័ន្ធចែកចាយ និ​ងផ្គត់​ផ្គង់ទឹ​ក​ស្អាត ។ ហិរញ្ញប្បទានដ៏ថ្លៃថ្លាពីរ​ដ្ឋា​ភិបាល​សាធា​រណរ​ដ្ឋបា​រាំង​នេះ នឹង
រួមចំណែកដល់កា​រ​អនុវ​ត្តយុ​ទ្ធសា​ស្រ្ត​ចតុកោ​ណ ដំណាក់កាល​ទី​ ៤ របស់រាជរ​ដ្ឋា​ភិបា​លកម្ពុ​ជា​ សំដៅ
ជួយទ្រទ្រង់កំណើ​ន​សេដ្ឋ​កិ​ច្ច ក្នុងរយៈពេ​ល​វែ​ង បង្កើតការងារ​បែ​ង​ចែ​ក ផ្លែផ្កានៃកំណើនប្រ​ក​បដោ​យស​មធ​ម៌​ ដល់គ្រប់ស្រ​ទា​ប់វ​ណ្ណៈនៃប្រ​ជា​ជន និងបង្កើនប្រសិទ្ធភា​ពនៃការវិនិយោ​គ​ដែល​ជាមូល​ដ្ឋាន​ឆ្ពោះ​ទៅ​ សម្រេចចក្ខុវិស័​យ​ក​ម្ពុជា​ឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ព​ស់​ ​។

សូមគូសបញ្ជាក់ថា ហិរញ្ញ​ប្បទាន​សហ​ប្រតិប​ត្តិកា​រពីសា​ធារណ​រ​ដ្ឋបា​រាំង តាមរយៈទី​ភ្នា​ក់​ងារ
បារាំងសម្រាប់អភិវ​ឌ្ឍ​ន៍ (AFD) ផ្តោតទៅលើវិស័យអា​ទិ​ភា​ពសំខា​ន់​ៗ រួមមាន៖ អភិវឌ្ឍ​ន៍​កសិកម្ម​ ​និង
ហេដ្ឋារចនាស​ម្ព័​ន្ធជ​នប​ទ, បណ្តុះបណ្តាលជំ​នា​ញ​, គាំទ្រវិស័យផលិ​ត​ក​ម្ម, ធនាគារ និងគ្រឹះស្ថាន​ហិរញ្ញ​វត្ថុ។ គិតចាប់ពីឆ្នាំ ១​៩​៩៣ ដល់ខែ ធ្នូ ឆ្នាំ ២០១៩ សាធារណ​រ​ដ្ឋបារាំ​ងបា​នផ្ត​ល់ហិរ​ញ្ញ​ប្ប​ទានសហ​ប្រតិប​ត្តិការ​ចំនួ​នប្រមា​ណ ៨០២ លាន ក្នុងនោះមាន៖ហិរញ្ញប្បទាន​ឥ​តសំណ​ងចំ​នួន ២០១លានអឺរ៉ូ, ឥណទានសម្បទាន​ ​“Sovereign Loan” ចំនួន ៤៣៤ លានអឺរ៉ូ និងឥណទានគ្មានការធា​នា​ពីរ​ដ្ឋ “Non Sovereign loan” ចំនួន ១៦៧ លានអឺរ៉ូ ៕ ដោយ៖កូឡាប

spot_img
×