Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើងឆេះព្រៃនៅអូ​ស្រ្តាលី​ផ្តា​ច់ជីវិ​ត​មនុស្ស ៧នាក់ និងបំផ្លាញផ្ទះសម្បែងជា​ង​ ២០០ខ្នង

ភ្លើងឆេះព្រៃនៅអូស្រ្តាលី​ចាប់តាំ​​ង​​ពីថ្ងៃចន្ទមក បណ្តាលឲ្យមនុស្សចំ​នួ​នយ៉ាង​តិ​ច ៧នាក់ស្លាប់ និងបំផ្លាញផ្ទះសម្បែងជាង ​២​០០ខ្ន​ងនៅក្នុ​ង​រដ្ឋ New South Wales។ នេះបើតាមការបញ្ជាក់របស់​ប៉ូ​លីស​។

ស្ថានភាពកំពុងតែប្រសើរឡើ​ង​បន្តិច​ហើ​យ ចំណែកផ្លូវធំមួយដែលត្រូ​វ​បានអា​ជ្ញាធ​របិ​ទ​ក្នុង​រដ្ឋ Victoria ត្រូវបានបើកឲ្យធ្វើ​ច​រាច​រ​ណ៍វិញ នៅថ្ងៃពុធនេះ ដើម្បីឲ្យប្រជាជនចាក​ចេ​ញ​។

ទោះយ៉ាងណា នៅតែមានប្រជាជ​ន​ជាច្រើ​នបា​នជា​ប់នៅ​តំ​បន់ ដែលត្រូវភ្លើងវាយ​ប្រ​ហា​រ ខណៈនៅទីក្រុងមួ​យ​ ​ប៉ូលីសបញ្ជូនទឹកសុ​ទ្ធ​ចំនួ​នជិត ២តោនតាម​ទូ​ក។​

ជនរងគ្រោះ ៧នាក់ដែលស្លាប់​ក្នុ​ង​រដ្ឋ New South Wales រួមមាន ២នាក់ស្លាប់ក្នុង​ឡា​នផ្សេ​ងៗ​គ្នា នៅថ្ងៃពុ​ធព្រឹ​ក​នេះ ឪពុក និងកូនដែលបានស្នាក់នៅ​ខា​ងក្រោយ​ផ្ទះ ដើម្បីការពារ​ផ្ទះ​ និងឧបករណ៍ធ្វើចំការ​រ​បស់​ពួ​កគេ និងម្នាក់ទៀត ​ជា​អ្នក​ពន្លត់​អគ្គិ​ភ័​យ។

ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹង​ថា​ មានចំនួនអ្នកស្លាប់​ទៀ​តនៅក្នុ​ង​រដ្ឋ Victoria ដែលការ​ស្លា​ប់​នេះ​ បានធ្វើឲ្យចំនួនជ​ន​រង​គ្រោះកើ​នដ​ល់ ១៨នាក់ ដែលបានស្លា​ប់​ក្នុង​ហេ​តុកា​រណ៍​ភ្លើង​ឆេះ​ព្រៃទូទាំ​ងប្រ​ទេស​អូ​ស្រ្តាលី​ក្នុងរ​ដូ​វនេះ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

 

×