Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ពោធ​​ជា​​ផ្លូវ​​ការ​​​​អគារ​ថ្មី​ នៃ​ធនាគារ ស្ថាបនា សាខាក្រុងបាវិត

spot_img

​ភ្នំ​ពេញ ៖ នៅថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២០ នេះ​ធនាគារ ស្ថាបនា បាន​ប្រារព្ធ​កាត់​ខ្សែបូ​​ដើ​ម្បី​​សម្ពោ​ធ​​ជា​​ផ្លូវ​​ការ​​នូវ​​អគា​រ​ថ្មី សាខា​ក្រុងបាវិត ។ ​​នេះ​ក៏​ជា​ការ​​បង្ហាញកេ​រ្តិ៍​​ឈ្មោះ​​​​ថ្មី​នៃ​​ធនាគារ ស្ថាបនា ខណៈ​បណ្តាញ​សាខា​​នៅ​តែ​​​បន្ត​​ពង្រី​ក​​​​ឥត​​ឈប់​​​ឈរ​​នា​ពេល​​អនាគត។


​លោក លឹម អូន ប្រធាន​នាយក​ប្រតិប​ត្តិ​​ធនា​គា​រ​ ស្ថាបនា ​បាន​​ប្រសាសន៍​ថា៖​ “កន្លង​មក​យើង​ខ្ញុំ​បាន​រ​ក​​ឃើញ​​នូ​វ​ស​ក្តានុ​ពល​​ទី​ផ្សារ ខេត្តស្វាយរៀង​ ​ដែល​មាន​សកម្មភាព​​សេ​ដ្ឋកិ​ច្ច​ល្អ មាន​​តម្រូវ​ការ​សេវា​រហិរញ្ញ​វ​ត្ថុ​​ខ្ពស់ ​ហើយ​ក៏​បាន​បើក​​​ការិ​យា​ល័​យ​​ប្រតិបត្តិការ​នៅ​​​ទី​​នេះ​រ​ហូ​ត​ដល់ ០6 សាខា ដែល​ក្នុង​នោះ​គឺ​មាន​សាខា​​​ក្រុងបា​​វិត​ ដែល​យើង​កំពុង​ប្រកា​ស​​ដា​ក់​​ឲ្យ​​ដំណើ​រ​​ការ​ជា​ផ្លូវ​ការ​នា​ពេ​ល​​នេះ​​។​ ជា​មួយ​នឹង​ការ​រៀប​​ចំ​​អ​គារ​​ការិ​យាល័យ​​ថ្មី ដែល​មាន​ការច​នា​ ការ​តុប​តែង និង​ការ​បំពាក់​​ឧ​បក​រណ៍​​ទំនើបៗ​ទៅ​​​តាម​ ស្តង់​ដារ​សាខា​​ធ​នាគា​រ​​ពេញ​​លេញ​​ ប្រកប​ដោយ​ភាព​ងា​យ​​​ស្រួ​ល ស្អាត ហើយ​មាន​សុវត្ថិភាព​ខ្ព​ស់​​ទាំ​ង​​នេះ​ គឺ​ជា​ការ​ឆ្លុះ​បញ្ជាំង​នូវ​ការ​​​តាំង​​ចិត្ត​​ខ្ពស់​​រ​បស់​​ធ​នាគារ ​ស្ថាបនា​ ក្នុង​ការ​ធ្វើ​ទំនើបកម្ម​​ធ​នាគា​រ ស្ថាបនា​ ឈាន​ទៅ​ដល់​ការ​ឈ​រ​​​ជើង​កាន់​តែ​រឹង​មាំ​ ​នាំ​មក​នូវ​សេវាកម្ម​​កា​ន់​​តែ​​ប្រសើរ និង​វឌ្ឍនភាព សម្រាប់​អតិថិជន​គ្រប់​​​រូ​ប​។ យើង​ខ្ញុំ​សង្ឃឹម​ថា​លោក​/​លោ​កស្រី​​​នឹង​​ផ្ត​ល់​កា​រ​​គាំ​ទ្រ​​បន្ថែ​ម​​ដល់​​ធ​នាគារ ស្ថាបនា សាខាក្រុងបាវិត ហើយ​គ្រ​ប់​បុ​គ្គលិ​ក​នៅ​​ទីនេះ​ក៏​បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​​​ដើម្បី​​បម្រើ​លោក​អ្នក​ឲ្យ​កាន់​តែ​​​ល្អ​​ប្រសើរ​​។”
ចំណែក​លោក កៅ សាដន ​ប្រធាន​នាយក​ធ​នា​គារ ស្ថាបនា សាខា​ក្រុងបាវិត បាន​ប្រកាស​ថា “ដើម្បី​អបអរសាទរ​​ដ​ល់​​ពិធី​​សម្ពោធ​អគា​រ​​ថ្មី​​នៃ​សា​ខា​​ក្រុង​បា​វិត​នេះ​ ​អតិថិជន​នៅ​តំ​ប​ន់​​នេះ​​​​​​មាន​ឱកាស​​​ទទួ​ល​​បាន​​កាដូ​​ដូ​ច​ជា ឆ័ត្រ កែវ​ទឹក ឬ​កាបូប​កីឡា នៅ​ពេល​​​ពួក​​គាត់​​បើ​ក​គ​ណ​នី​ថ្មី។ ការ​​ផ្តល់​ជូន​នេះ​​ចាប់​​​ពី​ថ្ងៃ​​ប្រ​កាស​​នេះ​​រ​ហូត​​ដ​ល់​អ​ស់​ពី​​​ស្តុក។​

ធនាគារ ស្ថាបនា សាខា​​​ក្រុងបាវិតមាន​ម៉ាស៊ីន​​អេធីអឹម​​​ដក​​ប្រា​ក់ ម៉ាស៊ីន​ដាក់​​ប្រា​ក់​ និង​ធ្វើ​ការ​ទូទា​ត់​​​ប្រាក់​​​ ដែល​អាច​ប្រតិបត្តិការ​​២៤​​ម៉ោ​ង ពេញ​មួយ​​​សប្តា​ហ៍។
នា​ពេល​ខាង​មុខ ធនាគារ​ ​ស្ថាបនា នឹង​នៅ​តែ​បន្ត​ព​ង្រី​ក​​បណ្តាញ​​សា​ខា​​រប​ស់​​​ខ្លួន​​បន្ថែ​ម​​ទៀត​ និង បង្កើត​វត្តមាន​​រ​បស់​​ខ្លួន​​ដ៏​​រឹ​ង​មាំ​នៅ​តំបន់​​ដែល​អតិថិជ​ន​​ត្រូ​វ​កា​រ​​បំ​ផុត។

ធនាគារ​ ស្ថាបនា​ ​គឺ​​ជា​​ធនាគារ​រ​ពា​ណិ​ជ្ជ​​​ឈា​ន​​​មុ​ខ​​គេ​​​មួយ ​​នៅ​​ក្នុង​​​ប្រ​ទេស​​​​ក​ម្ពុជា ​​ដែល​​មាន​​​ទ្រ​ព្យ​​​សក​ម្ម​​​សរុ​ប​​​លើស​​ ១,៦​ ​ពាន់​​លាន​​ដុល្លារ​​អាមេ​រិ​ក​ និង​​មាន​​បុគ្គលិក​​​​ប​ម្រើ​​​ការងា​រ​​​​​ច្រើន​​​ជា​ង​ ​​៤.០០០​​នាក់។ យើង​​មាន​​បណ្តាញ​​សា​ខា​​​​ធំ​​​ជាង​​​គេ​​​​​​​​ទី​​ពីរ​​នៅ​​ក្នុង​​ប្រទេស​​​​កម្ពុជា​​​​ដែល​​​មា​ន​​​សាខា​ច្រើនជា​ង​​ ១៧០​​សាខា​ និង​ ម៉ាស៊ីន​​ អេធីអឹម ច្រើនជាង២០០​​គ្រឿង​​​ ដែល​​មាន​​សមត្ថភា​ព​​​​ពេ​ញ​​​លេញ​​ដូច​​​ជា​​​​ដា​ក់​​ប្រាក់​ ដក​​ប្រាក់​ និង​​ធ្វើ​​​កា​រ​​​ទូទា​ត់​​​ប្រាក់​។ យើង​​ផ្ដល់​​សេវា​កម្ម​​​​ធ​នាគា​រ​​​​ពេ​ញ​​​លេ​ញ​​​ដូច​​​​ជា​​​សេវា​​ប្រាក់​​​​កម្ចី​​ សេវា​​ប្រាក់​​បញ្ញើ​​ ​សេវា​​ iBanking ​សេវា​​ធនាគារ​​តាម​​​​ទូរ​ស័ព្ទ​ដៃ​​ សេវា​​ប័ណ្ណ​​ឥណ​ព​ន្ធ និង​ប័ណ្ណ​ឥណទាន​​ប្រ​ភេ​ទ​​​​វីសា​​ សេវា​​ផ្ទេរ​​ប្រាក់​​ក្នុង​​ស្រុ​ក​​និ​ង​​​ក្រៅប្រទេ​ស​​ សេវា​​ផ្ទេរ​​ប្រាក់​​ជុំ​​​វិញ​​​​ពិភព​​​​​លោក​​ Western Union ​ហិរញ្ញ​​វ​ត្ថុ​​ពា​ណិជ្ជ​​ក​ម្ម​​ និង​​សេវា​ក​ម្ម​​ផ្សេង​​ៗ​​ទៀត​​ជា​​ច្រើ​ន​។ ជា​មួយ​គ្នា​នោះ​ផង​​​ដែរ​ យើង​​បាន​​សហការ​​​​ជា​​មួយ​​​ក្រុ​ម​​​ហ៊ុន​​​ទូ​ទាត់​​​តាម​​​​​ទូរ​ស័ព្ទ​​ដៃ​​ជា​​ច្រើនដូ​ច​ជា​​ វីង ផាយផេ ទ្រូម៉ាន់នី និង លី ហួរ ​វេ​រលុ​យ ដើម្បីដើម្បីផ្តល់ភាពងាយស្រួលដល់អ​តិ​ថិជ​ន​៕ ដោយ៖កូឡាប

spot_img
×