ម្ចាស់ហាងអនឡាញម្នាក់ នៅភាគខាងកើតនៃប្រទេសចិន បានធ្វើដំណើរជាង ៥៣០ ម៉ៃល៍ (ស្មើនឹង ៨៥២ គីឡូម៉ែត្រ) ដើម្បីវាយប្រហារអតិថិជនស្រីម្នាក់ ដែលបានត្អូញត្អែរអំពីសេវាកម្មរបស់គាត់ ។
Xiao Die ជាអតិថិជនម្នាក់ ត្រូវបានវាយធ្វើបាបយ៉ាងចាស់ដៃ ដោយអ្នកលក់ប្រុសម្នាក់ បន្ទាប់ពីនាងបានត្អូញត្អែរ ចំពោះគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក ដោយសារការទិញរបស់នាងមិនបានមកដល់ដៃ ។
នាងត្រូវវាយនៅត្រង់មុខ, ដងខ្លួន និងរុញឲ្យដេកដួលនឹងដី ដោយបុរសម្នាក់ដែលបានអះអាងថា គាត់បានធ្វើដំណើរអស់រយៈពេល១ថ្ងៃ១យប់ ដើម្បីប្រដៅស្ត្រីម្នាក់នេះ ។
យោងតាម Zhengzhou Evening Post, នាង Xiao Die បានទិញសម្លៀកបំពាក់ក្នុងតម្លៃ ៣០០ យ៉ន់ កាលពីថ្ងៃទី២០ ខែធ្នូ ពីហាងលក់ទំនិញអនឡាញឈ្មោះថា Alibaba’s Taobao និងបានកត់សម្គាល់ថា ការបញ្ជាទិញនេះមិនត្រូវបានបញ្ជូនមក បន្ទាប់ទិញអស់រយៈពេល ៣ ថ្ងៃ មកហើយ ។
អំពើហិង្សាបានកើតឡើងចំណុចផ្លូវទទួលយកទំនិញមួយកន្លែង នៅក្នុងទីក្រុង Zhenzhou, ខេត្ត Henan កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងមកនេះ ។
វីដេអូកាមេរ៉ាឃ្លាំមើល បានបង្ហាញឲ្យឃើញខណៈពេលដែលបុរសម្នាក់ បានមកកៀក Xiao Die ជាមួយកាតាបមួយ និងភ្លាមៗនោះ គាត់ក៏បានស្ទុះវាយទៅលើនាងនៅលើដងផ្លូវតែម្តង ។
អ្នកមើលម្នាក់អាចត្រូវបានឃើញនៅជិតនោះ និងឈរមើលពីហេតុការណ៍នេះ ។ ទោះយ៉ាងណា គាត់ពុំបានបញ្ឈប់សកម្មភាពហិង្សានេះទេ ។
Xiao Die បានជឿថា បុរសនោះមានឈ្មោះថា Zhang គឺជាម្ចាស់ហាងអនឡាញ ដែលបានកំពុងផ្ញើសារយាយីយ៉ាងច្រើន មកកាន់នាង ។
នាងបានទទួលសារគំរាមមួយសរសេរថា៖ «ខ្ញុំអាចបំផ្លាញអ្នក» កាលពីថ្ងៃទី២៣ ខែធ្នូ និងមិនយូរប៉ុន្មាន នាងក៏បានដាក់ពាក្យបណ្តឹងទៅកាន់ Taobao ។
នាងក៏បានទទួលការហៅទូរស័ព្ទពីជនអនាមិក ចេញពី Suzhou នៅភាគខាងកើតចិន ដែលបានអះអាងខ្លួនឯងគាត់ថាជាអ្នកលក់ ។
Xiao Die ទទួលរងរបួសធ្ងន់ធ្ងរ បាក់ឆ្អឹងនៅកែងដៃឆ្វេង និងរបួសស្រាលលើផ្ទៃមុខ និងដងខ្លួន បន្ទាប់រងការវាយប្រហារនេះ ។
បុរសនោះបានប្រាប់នាងថា គាត់បានធ្វើដំណើរ១ថ្ងៃ១យប់ ហើយគាត់មិនខ្វល់ពីពាក្យបណ្តឹងស្អីនោះទេ ។
ប៉ូលីក្រុង Zhengzhou បានគ្រប់គ្រងតាមដានអស័យដ្ឋានរបស់អ្នកលក់នោះ និងធ្វើដំណើរ ៨៦០ គីឡូម៉ែត្រ ទៅកាន់ Suzhou ។ ពួកគេបាននាំលោក Zhang ត្រលប់មក Zhengzhou និងចាប់ខ្លួនគាត់នៅថ្ងៃទី៦ មករា ។
អ្នកនាំពាក្យរបស់ហាង Taobao បានប្រាប់អ្នកសារព័ត៌មានថា វាការលក់បង្ហើយចុងឆ្នាំ នៅពេល Xiao Die បានធ្វើការកូម្ម៉ង់ទិញពីហាងរបស់លោក Zhang ។
អ្នកនាំពាក្យរូបនោះបានបន្តថា៖ «អត្រារបស់លោក Zhang ត្រូវបានកាត់បន្ថយ 12 points បន្ទាប់ពីពាក្យបណ្តឹងរបស់ Xiao Die» ។
លោក Zhang ត្រូវបានឃុំខ្លួន ១០ ថ្ងៃ ហើយគណនីហាងអនឡាញរបស់គាត់ ត្រូវលប់ចោលដោយ Taobao បន្ទាប់ហេតុការណ៍នេះ ៕ ចន្ទី