Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូណាល់ ត្រាំ កំពុងរងការរិះគន់យ៉ាង​ខ្លាំ​ង ក្រោយព្រមានវាយប្រ​ហា​រតំ​ប​ន់បេតិកភ​ណ្ឌរប​ស់​អ៊ីរ៉​ង

ប្រធានាធិបតីអាមេរិច ដូ​ណាល់ ត្រាំកំពុងរងកា​​ររិះគ​ន់យ៉ា​ង​ខ្លាំង ក្រោយពេលលោកព្រមានវាយប្រ​ហា​រ​តំ​បន់​បេតិក​ភណ្ឌរ​បស់​អ៊ីរ៉ង ប្រសិនជាអ៊ីរ៉ងហ៊ាន​ធ្វើ​ការ​សង​សឹក​ ជុំវិញការសម្លា​ប់​ឧត្ត​មសេនី​យ៍ Qasem Soleimani។

លោកត្រាំ ថ្លែងថា តំបន់បេតិកភណ្ឌ​ស្ថិ​តក្នុង​ចំណោម​គោលដៅ​ចំ​នួន ៥២របស់អ៊ីរ៉ង ដែលអាចនឹងរង​កា​រវា​យប្រហា​រ​ ប្រសិនជាអ៊ីរ៉ងធ្វើឲ្យប្រជាជនអាមេ​រិ​ច​ឈឺចាប់ និងមានរបួស​។​

លោកថ្លែងកាលពីថ្ងៃអាទិត្យដូច្នេះថា អាមេរិ​ចបានកំណត់គោលដៅ​ចំ​នួន ៥២កន្លែងរបស់អ៊ី​រ៉​ង ហើយកន្លែងខ្លះមានសារសំ​ខា​ន់ខ្លាំងចំពោះ​អ៊ី​រ៉​ង និងវប្បធម៌អ៊ីរ៉ង និងបានព្រមានថា​ កន្លែងទាំងនោះនឹងរងកា​រ​វាយ​ប្រហារ​ខ្លាំ​ង និងលឿន ប្រសិន​ជា​ក្រុង​តេហេ​រ៉​ង​ធ្វើកា​រវាយប្រហារសងសឹកលើប្រ​ជា​ជ​ន ឬផលប្រយោជន៍អាមេ​រិ​ច​។

សូមបញ្ជាក់ថា អាមេរិច និង​អ៊ី​រ៉ង​បានចុះហត្ថលេខាលើសន្និស​ញ្ញា​ ដើម្បីការពារបេតិក​ភ​ណ្ឌ​វ​ប្បធម៌ ទោះកំពុង​ស្ថិ​តក្នុ​ង​ជម្លោះ។ ការវាយប្រហារយោធាណាមួយទៅ​លើ​តំប​ន់បេ​តិក​ភ​ណ្ឌត្រូវបានចាត់ទុក​ថា ជាឧក្រិដ្ឋកម្ម​ស​ង្រ្គា​ម​ ក្រោមច្បាប់អន្តរជាតិ​។​

ឧត្តមសេនីយ៍អ៊ីរ៉ង Qasem Soleimani ត្រូវបានអាមេរិចសម្លាប់កា​ល​ពីថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ តាមរយៈការវាយប្រ​ហា​ររ​ប​ស់ដ្រូ​ន ដ៏មានឥទ្ធិពលនៅព្រ​លា​នយ​​ន្ត​ហោះរដ្ឋ​ធានី​បា​ដាដ ប្រទេសអ៊ីរ៉ាក់។ ការសម្លាប់មេបញ្ជាការជាន់ខ្ព​ស់​នោះ​ ធ្វើឲ្យស្ថានភាពនៅមជ្ឈិមបូព៌ាកាន់​តែក្តៅខ្លាំ​ង​ ដោយសារអ៊ីរ៉ងគំរា​ម​វាយប្រ​ហារ​សង​សឹក​វិញ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

×